ប័ណ្ណសារព័ត៌មាន
2016-12-31
សំណុំរឿងស្ត្រីម្នាក់ស្លាប់ក្រោយពីការវះកាត់កែសុដន់ដោយក្រុមគ្រូពេទ្យនៅគ្លីនិក ឌឺ បូតេ (De Beaut Clinic) ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីខែវិច្ឆិកា រហូតមកទល់ពេលនេះ ប្តីស្ត្រីរងគ្រោះ អះអាងថា គ្រួសារគាត់មិនទាន់ទទួលបានយុត្តិធម៌ ឬសំណងពីម្ចាស់គ្លីនិកនៅឡើយទេ។
2016-12-31
ក្រសួងសុខាភិបាលជំរុញឱ្យពលរដ្ឋទូទៅប្រុងប្រយ័ត្នបន្ថែមចំពោះបញ្ហាសុខភាព ជាពិសេសទារក កុមារ និងមនុស្សមានវ័យចំណាស់ ហើយអ្នកដែលមានជំងឺទឹកនោមផ្អែម និងជំងឺបេះដួង ត្រូវអនុវត្តវិធីការពារសុខភាព ស្របពេលអាកាសធាតុបានប្រែប្រួលចុះត្រជាក់។ ក្រសួងសុខាភិបាល ក៏បានបង្ហាញវិធីសាស្ត្រមួយចំនួនដើម្បីការពារសុខភាពនៅក្នុងរដូវរងាដែរ។
2016-12-28
ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា បានបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា អ្នកប្រើបំពានគ្រឿងញៀននៅទូទាំងប្រទេសនៅឆ្នាំ២០១៦ កើនឡើងជាង ២ពាន់នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៥។
2016-12-27
កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកយុទ្ធនាការបង្ក្រាបកន្លែងផលិតគ្រឿងញៀន និងឃាត់ខ្លួនជនបរទេស ៥នាក់ ដែលសង្ស័យក្នុងករណីផលិត និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀននាមូលដ្ឋានក្រុងព្រះសីហនុ។
2016-12-25
មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើប្រជាពលរដ្ឋ ឬអាជីវករទាំងឡាយណាដែលប្រើប្រាស់សារធាតុគីមីទៅលើសាច់ស្រស់ និងចំណីអាហារខុសច្បាប់ នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
2016-12-22
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស ខេង ប្រកាសផ្តល់រង្វាន់ដល់អ្នកមានស្នាដៃក្នុងការបង្ក្រាបគ្រឿងញៀន ដែលជាវិធានការសរសើរ និងលើកទឹកចិត្ត។ ប៉ុន្តែអ្នកឃ្លាំមើលស្ថានការណ៍សង្គម យល់ថា ដើម្បីអាចបង្ក្រាបគ្រឿងញៀនបាន លុះត្រាបង្ក្រាបឈ្មួញធំមានអំណាចនៅពីក្រោយ។
2016-12-21
ព្រះសង្ឃវ័យក្មេងចំនួន ១៧អង្គគង់នៅវត្តស្រែល្អ ឃុំបាក់អន្លូង នៃស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជាប់ព្រំប្រទល់គ្នានឹងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានអាការក្អួតចង្អោរ តឹងទ្រូង ហើយថប់ដង្ហើម បន្ទាប់ពីឆាន់ទឹកតែ កាលពីរាត្រីថ្ងៃទី២០ ខែធ្នូ។
2016-12-20
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ឈាមប្រចាំថ្ងៃនៅកម្ពុជា ប្រមាណជាង ១៥០ប្លោក ឬ ១ប្លោក ជារៀងរាល់ ៧នាទីម្ដង លោក គីម រិទ្ធី ប្រធានក្លឹបនៃក្ដីស្រឡាញ់ បានប្ដេជ្ញាជាសាធារណៈថា សមាជិកក្លឹបលោកនឹងចូលរួមអប់រំផ្សព្វផ្សាយ និងបរិច្ចាគឈាមដោយស្ម័គ្រចិត្តអោយបាន ១ម៉ឺនប្លោក ឬស្មើនឹង ១ម៉ឺននាក់ ក្នុងឆ្នាំ២០១៧។
2016-12-17
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ឲ្យមកទទួលយកសេវាពិនិត្យ ព្យាបាល វះកាត់ ជំងឺភ្នែក ជំងឺមាត់ធ្មេញ និងជំងឺទូទៅដទៃទៀតពីគ្រូពេទ្យវេជ្ជសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សហការជាមួយគ្រូពេទ្យជំនាញមកពីប្រទេសម៉ាឡេស៊ី នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យបានទាន់ពេលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ។
2016-12-14
ពលរដ្ឋរស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្អូញត្អែរខ្វះមណ្ឌលសុខភាពនៅតំបន់ពួកគេរស់នៅ ដោយសារតែឃុំមិនមានមណ្ឌលសុខភាពសម្រាប់ព្យាបាលជំងឺ និងអន្តរាគមន៍សង្គ្រោះបន្ទាន់ នៅគ្រាដែលពលរដ្ឋមានបញ្ហាសុខភាពជាយថាហេតុ។
2016-12-14
ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ក្រុមហ៊ុន ប៊ី.អឹម.ស៊ី.ស៊ី.ស៊ី. (BMCCC) ធ្វើអាជីវកម្មវាយថ្មភ្នំនៅក្នុងស្រុកនេះបន្តទៀត។ អ្នកស្រុកអះអាងថា ក្រុមហ៊ុននេះ នៅពេលបំផ្ទុះថ្មលឺសំឡេងខ្លាំង ហើយរថយន្តដឹកថ្មចេញចូលដីហុយរៀងរាល់ថ្ងៃ ដែលប៉ះពាល់ជាខ្លាំងដល់ការរស់នៅរបស់ពួកគាត់។
2016-12-14
កម្ពុជា-ហ្វីលីពីន ចុះកិច្ចព្រមព្រៀងប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ កិច្ចព្រមព្រៀងកើតឡើងក្នុងជំនួបពិសេសពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានសន្តិភាពក្រុងភ្នំពេញ។
2016-12-14
មន្ត្រីមន្ទីរសុខាភិបាល ខេត្តសៀមរាប បានប្រមូលយកបន្លែជាច្រើនប្រភេទដូចជាត្រសក់ និងស្ពៃ ព្រមទាំងផ្អកត្រីប្រៃពីភូមិបង្កោង សង្កាត់អំពិល ក្រុងសៀមរាប ដើម្បីយកទៅពិសោធរកមូលហេតុថា តើជាតិពុលបណ្ដាលមកពីអ្វី?
2016-12-14
អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង កំពុងចាត់វិធានការផ្លូវច្បាប់លើអ្នកបិតស្រានៅក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ក្នុងសំណុំរឿងពុលស្រាបង្កឲ្យមនុស្ស ១៥នាក់ស្លាប់ និង ៧៧នាក់ឈឺធ្ងន់ បន្ទាប់ពីចេញលទ្ធផលវិភាគពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល។
2016-12-13
មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល រកឃើញជាតិមេតាណុលក្នុងស្រាសលើសពី ០,១៥% ដែលបណ្ដាលឲ្យអ្នកផឹកពុលស្លាប់ចំនួន ១៥នាក់ និងឈឺធ្ងន់ ៧៧នាក់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។