ប័ណ្ណសារព័ត៌មាន
2016-08-31
ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ឲ្យដឹងថា ករណីព្រះសង្ឃ និងពលរដ្ឋដែលគង់នៅវត្តបារាយណ៍ព្រះជីវ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ពុលចំណីអាហារនោះ គឺអាជ្ញាធរមិនទាន់កំណត់មូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែប្រធានមន្ទីរសុខាភិបាលខេត្តសន្និដ្ឋានថា អាចបណ្ដាលមកពីការបរិភោគជ្រក់ស្ពៃច្រើនជាង។
2016-08-24
រដ្ឋាភិបាល និងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍បសុសត្វនៅកម្ពុជា ឲ្យដឹងថា ការប្រកបរបរចិញ្ចឹមសត្វរបស់កសិករចេះតែជួបបញ្ហាប្រឈមផ្សេងៗ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
2016-08-21
អង្គការស្នាមញញឹមកម្ពុជា និងអង្គការជាដៃគូ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បើកយុទ្ធនាការពិនិត្យ ព្យាបាល និងវះកាត់ជំងឺឆែបមាត់ និងឆែបក្រអូមមាត់ដោយឥតគិតថ្លៃ។
2016-08-19
មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ ហៅកាត់ថា យូនីសេហ្វ (UNICEF) និងដៃគូកំពុងប្រមូលទិន្នន័យទាក់ទងនឹងប្រសិទ្ធភាពរបស់នំត្រី ដែលគេផលិតឡើងដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាកង្វះអាហារបំប៉ននៃកុមារកម្ពុជា។ នំត្រីនេះគឺធ្វើឡើងតាមគំរូអាហារបំប៉នរបស់បារាំង តែត្រូវកែប្រែនូវគ្រឿងផ្សំមួយចំនួនដើម្បីសម្របនឹងសង្គមខ្មែរ។
2016-08-13
គ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងថា នៅមន្ទីរពេទ្យនេះ ក្រុមគ្រូពេទ្យភ្នែកអូស្ត្រាលី នឹងផ្ដល់ការពិនិត្យ ព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី១៥ ដល់ថ្ងៃពុធ ទី១៧ ខែសីហានេះ។
2016-08-04
ប្រជាពលរដ្ឋរស់នៅសហគមន៍ចំនួន១០ ក្នុងខេត្តរតនគិរី នាំគ្នាផលិតបន្លែ និងផ្លែឈើបែបធម្មជាតិ ដើម្បីពង្រឹងទីផ្សារលក់ផលិតផលក្នុងស្រុកការពារផលប៉ះពាល់សុខភាពចំណីអាហារដោយសារការនិយមបរិភោគបន្លែ និងផ្លែឈើនាំចូលពីប្រទេសជិតខាងដែលប្រើសារជាតិគីមីខ្ពស់។