ប័ណ្ណសារព័ត៌មាន
2017-10-03
ពួកគាត់ចាត់ទុកការលើកឡើងនេះ ថា មិនបានសិក្សាឲ្យគ្រប់ជ្រុងជ្រោយ និងមិនទទួលខុសត្រូវ ខណៈពលរដ្ឋរស់ខ្មែរភាគច្រើនមិនប្រាកដថា ទំនិញប្រភេទណាផ្ទុកសារធាតុគីមី និងពុំមានសារធាតុគីមីនោះទេ។
2017-10-03
អ្នកជំនាញផ្នែកកសិកម្ម ផ្ដល់យោបល់មួយចំនួនឆ្លើយតបចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអោយពលរដ្ឋពិចារណាឈប់ទិញទំនិញ ជាពិសេសផលិតផលកសិកម្មដែលមានសារធាតុគីមី។
2017-10-02
មន្ត្រីអាជ្ញាធរមូលដ្ឋាន នៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១ តុលា គឺមានពលរដ្ឋជាង ៥០នាក់ (៥២) ហើយដែលត្រូវបានបញ្ជូន ទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុក។
2017-09-27
ក្រសួងសុខាភិបាល ប្រកាសអាសន្នពីការផ្ទុះឡើងនៃករណីជំងឺដង្កូវព្រូនទ្រីស៊ីណែឡា ឬហៅថា ទ្រីស៊ីណែឡូស៊ីស (Trichinellosis) នៅតំបន់ព្រៃឡង់ ភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានបណ្ដាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត។
2017-09-16
ថ្វីបើមានការវិវត្តន៍ផ្នែកបច្ចេកវិទ្យាយ៉ាងណាក្ដី មកទល់នឹងពេលនេះមាតាបិតា និងជីដូនមួយចំនួន នៅតែប្រព្រឹត្តឥរិយាបថតាមទំនៀមទម្លាប់ និងជំនឿតៗដោយច្របាច់ក្បាលសុដន់របស់ទារកអាយុ ក្រោម ១ខែ។
2017-08-25
អគ្គនាយកដ្ឋានកាំកុងត្រូលបើកយុទ្ធនាការទ្រង់ទ្រាយធំចុះពិនិត្យម្ហូបសមុទ្រស្រស់ និងបន្លែផ្លែឈើជាង ១០០ប្រភេទគំរូ ដែលអាជីវករដាក់លក់នៅផ្សារវាលរេញ និងផ្សារលើខេត្តព្រះសីហនុ រកសារធាតុគីមីហាមឃាត់ ដើម្បីឈានទៅរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះបានច្រើននាឆ្នាំខាងមុខ។
2017-08-24
កុមារជាង ៣០០នាក់រៀននៅសាលាបឋមសិក្សាមួយកន្លែងនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ សីហា ចូលរួមស្វែងយល់អំពីការសម្អាតអនាម័យដោយលាងដៃនឹងសាប៊ូឲ្យបានស្អាត មុននឹងញ៉ាំចំណីអាហារ ព្រមទាំងការដុសធ្មេញឲ្យបានទៀងទាត់ ដើម្បីថែរក្សាឲ្យបានសុភាពល្អ។
2017-08-23
គ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាមន្ទីរពេទ្យរុស្ស៊ី ជូនដំណឹងថា នៅមន្ទីរពេទ្យនេះ ក្រុមគ្រូពេទ្យភ្នែកផ្ដល់ការពិនិត្យ ព្យាបាលជំងឺភ្នែកដោយឥតបង់ប្រាក់រយៈពេល ៣ថ្ងៃ សម្រាប់ជនក្រីក្រ។
2017-08-19
មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) កំពុងបើកការស្រាវជ្រាវរកការពិតជុំវិញហេតុការណ៍បណ្ដាលឲ្យកម្មការិនីរោងចក្រត្រូវដួលសន្លប់ និងស្លាប់ជាបន្តបន្ទាប់។
2017-08-17
មន្ត្រីត្រួតពិនិត្យចំណីអាហារខេត្តព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋ ឬស្ត្រីមេផ្ទះ ឲ្យបន្តប្រុងប្រយ័ត្នចំពោះការទិញទំនិញ ឬទិញម្ហូបសមុទ្រស្រស់ និងបន្លែត្រីសាច់ ជាដើម ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ ព្រោះមន្ត្រីជំនាញបានបន្តរកឃើញម្ហូបសមុទ្រស្រស់មានផ្ទុកសារធាតុគីមីម្យ៉ាងនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
2017-08-16
កម្មករនៅរោងចក្រកាត់ដេរឈ្មោះ លូស៊ីដា កម្ពុជា (Lucida) ៩នាក់ ដួលសន្លប់នៅថ្ងៃទី១៦ សីហា។ ក្នុងរយៈពេលពីរថ្ងៃ រោងចក្រ លូស៊ីដា ដែលស្ថិតនៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកម្មករសន្លប់ប្រមាណ ៣០នាក់។
2017-08-13
ប្រជាពលរដ្ឋនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បារម្ភខ្លាចសត្វគោក្របីរបស់ពួកគាត់ នឹងឆ្លងជំងឺបន្តទៀត ប្រសិនបើគ្មានការទប់ស្កាត់ទេនោះ។ ក្តីបារម្ភនេះ ក្រោយពេលនៅតាមមូលដ្ឋានរបស់ពួកគាត់រស់នៅ មានសត្វគោក្របីមួយចំនួនកើតជំងឺម្យ៉ាងជាបន្តបន្ទាប់ ដែលពលរដ្ឋមិនបានដឹងថាជំងឺអ្វីប្រាកដ។
2017-08-12
ក្រុមគ្រូពេទ្យនៃមន្ទីរសម្រាកព្យាបាលឯកជនមួយនៅខេត្តកំពង់ឆ្នាំង កំពុងតាមដានស្ថានភាពរបស់កម្មកររោងចក្រកាត់ដេរពីរនាក់ ក្នុងចំណោម ២៨នាក់ ដែលរបួសធ្ងន់ជាងគេក្នុងហេតុការណ៍ក្រឡាប់រ៉ឺម៉កដឹកកម្មករកាលពីថ្ងៃទី១១ ខែសីហា។
2017-08-01
មន្ត្រីក្រសួងសុខាភិបាលកម្ពុជា ថ្លែងថា រដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្ត្រជំហានទី៣ ស្ដីពីការពង្រឹងប្រព័ន្ធសុខាភិបាលឲ្យកាន់តែមានគុណភាព ក្នុងការផ្ដល់សេវាព្យាបាលជំងឺ និងថែទាំសុខភាពជូនពលរដ្ឋឲ្យមានសុវត្ថិភាព ស័ក្តិសិទ្ធិភាព ព្រមទាំងសមធម៌ចាប់ពីឆ្នាំ២០១៦ រហូតទៅដល់ឆ្នាំ២០២០។
2017-07-27
ក្រុមគ្រូពេទ្យមនុស្សធម៌ស្ម័គ្រចិត្តជាច្រើននាក់ មកពីខេត្តហៃណាន (Hainan) ប្រទេសចិន បានមកព្យាបាលជំងឺបាយភ្នែកជូនប្រជាពលរដ្ឋខ្មែររយៈពេល ៣ថ្ងៃ នៅក្នុងខេត្តសៀមរាប ដោយមិនគិតថ្លៃ។