ប័ណ្ណសារព័ត៌មាន
2017-01-31
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលំក្រួសក្រហមប្រវែងជាង ៤០គីឡូម៉ែត្រ ចេញពីស្រុកជីក្រែង ឆ្ពោះទៅឃុំខ្វាវ កំពុងរងការប៉ះពាល់សុខភាព ដោយសារតែធូលីដីហុយខ្លាំងនៅក្នុងរដូវប្រាំងនេះ។
2017-01-31
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ ជំរុញឲ្យអាជ្ញាធរក្រុងសំរោង គួរតែចុះទៅពិនិត្យមើលស្តង់ទទួលទិញដំឡូងមីក្រៀមមួយកន្លែងនៅក្នុងភូមិពល សង្កាត់សំរោង ថាតើវាបានធ្វើឲ្យហុយម្សៅបង្កឲ្យមានការប៉ះពាល់ទៅលើការរស់នៅរបស់ប្រជាពលរដ្ឋកម្រិតណា?
2017-01-30
មន្ទីរពេទ្យកុមារអង្គរ ដែលមាននិមិត្តសញ្ញាបេះដូងពណ៌បៃតង នៅខេត្តសៀមរាប កំពុងបំពេញបេសកកម្មមនុស្សធម៌ ពិនិត្យ និងព្យាបាលជំងឺស្រាល ធ្ងន់ ព្រមទាំងវះកាត់បេះដូងកុមារខ្មែរប្រមាណ ៥០០នាក់ក្នុងមួយថ្ងៃៗ។
2017-01-30
អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ជួបបញ្ហាជីវភាពខ្វះខាតកាន់តែខ្លាំង ដោយសារពួកគាត់មួយចំនួនផ្ទុកមេរោគប្រចាំកាយ ធ្វើឲ្យមិនអាចចេញទៅរកការងារធ្វើឆ្ងាយពីផ្ទះសម្បែងបាន។ ទន្ទឹមគ្នានេះ អ្នកស្លាប់បានកើនឡើងដល់ចំនួន ២១នាក់ហើយ គិតត្រឹមថ្ងៃទី២៩ មករា ឆ្នាំ២០១៧ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជិត ៣០០នាក់។
2017-01-25
គ្រូពេទ្យស្ម័គ្រចិត្តមួយក្រុមមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានបើកយុទ្ធនាការអន្តរជាតិ ពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញ និងជំងឺទូទៅជូនពលរដ្ឋនៅតំបន់ជនបទ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមិនយកកម្រៃ។
2017-01-20
មន្ត្រីសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ ស្នើដល់មន្ត្រីជំនាញ ត្រូវមានវិធានការផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ ទៅលើក្រុមអាជីវករទាំងឡាយណា ដែលមុខទំនិញរបស់ពួកគេ ត្រូវមន្ត្រីជំនាញរកឃើញមានសារធាតុគីមី ដាក់លក់នៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
2017-01-18
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រកឃើញថា ចំនួនកម្មករដែលដួលសន្លប់នៅកន្លែងការងារនៅក្នុងឆ្នាំ២០១៦ បានថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។
2017-01-18
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានរកឃើញសារធាតុគីមីនៅលើគ្រឿងសមុទ្រស្រស់ និងអាហារទទួលទានមួយចំនួន ដែលត្រូវអាជីវករដាក់លក់នៅលើទីផ្សារវាលរេញ ខេត្តព្រះសីហនុ។
2017-01-16
កម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល សហការជាមួយមូលនិធិសេវា (SEVA Foundation) ផ្តល់ការព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៦ ដល់ទី២០ ខែមករា។
2017-01-15
នគរបាលស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ កោះហៅអ្នកកាប់ជ្រូកម្នាក់ និងម្ចាស់ហាងលក់បាយពីរនាក់ ដើម្បីឆ្លើយបំភ្លឺករណីមនុស្សក្មេងចាស់ជាង ២០០នាក់ មានអាការពុលអាហារក្រោយពីទទួលទានបាយដែលពួកគេបានវេចខ្ចប់លក់ដូរនោះ។
2017-01-14
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋជនជាតិដើមភាគតិចនៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីលើកកម្ពស់សេវាសុខភាពប្រជាពលរដ្ឋនៅតំបន់ជនបទ។ សហគមន៍ជនជាតិដើមភាគតិចចាត់ទុកការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដល់មូលដ្ឋានថា ជាការជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
2017-01-13
មនុស្សជិត ៤០០នាក់ បានពុលអាហារក្នុងខេត្តពីរផ្សេងគ្នា កាលពីថ្ងៃសុក្រ ទី១៣ ខែមករា។ នៅខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣០០នាក់ ពុលបាយ និងចំណីអាហារ។ ពួកគេកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្នុងខេត្តនេះ។
2017-01-07
លេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញសុទិដ្ឋិនិយមថា គ្រឿងញៀនដែលជាបញ្ហាដ៏ស្មុគស្មាញ បច្ចុប្បន្នជំនាញពាក់ព័ន្ធកំពុងពន្លឿន និងសម្រេចឲ្យបានទៅតាមផែនការដូចដែលបានគ្រោងទុក។
2017-01-07
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងសាធារណជន គាំទ្រសកម្មភាពចុះបង្ក្រាបបទល្មើសគ្រឿងញៀនរបស់កម្លាំងសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អកាលពីឆ្នាំ២០១៦ កន្លងទៅ។
2017-01-06
អង្គការស្នាមញញឹមកម្ពុជា ប្រកាសថា អង្គការនេះសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Face to Face និង Rotary Club នឹងផ្ដល់ការវះកាត់មាត់ឆែប ក្រអូមមាត់ឆែប ពិការត្រចៀក និងពិការមុខមាត់ទាំងចាស់ថ្មី ជូនពលរដ្ឋដោយឥតបង់ប្រាក់។