ប័ណ្ណសារព័ត៌មាន
2017-03-31
រដ្ឋាភិបាលស្វីស ប្ដេជ្ញាសហការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់មន្ទីរពេទ្យនេះឲ្យមានថវិកាយូរអង្វែង ទោះស្ថាបនិកមន្ទីរពេទ្យគឺលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) កំពុងឈឺធ្ងន់យ៉ាងណាក្ដី។
2017-03-30
មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្ថែមសកម្មភាពចុះត្រួតពិនិត្យការដាក់លក់ម្សៅទឹកដោះគោគ្រប់ប្រភេទ សម្រាប់ជាអាហារបំប៉នដល់ទារកដែលអាជីវករដាក់លក់នៅលើទីផ្សារមួយចំនួន មានផ្សារពាណិជ្ជកម្ម និងផ្សារលើជាដើម ដើម្បីឲ្យប្រាកដថា បានអនុវត្តស្របតាមខ្លឹមសារអនុក្រឹត្យលេខ ១៣៣ ដែលអគ្គនាយកដ្ឋានកាំកុងត្រូលបានកំណត់។
2017-03-30
អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានចុះអប់រំផ្សព្វផ្សាយ និងចែកធុងចម្រោះទឹកស្អាត ជូនពលរដ្ឋនៅភូមិឆ្នុកទ្រូចំនួន ៩០គ្រួសារ ដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។
2017-03-28
រដ្ឋាភិបាលសម្រេចហាមឃាត់ការនាំចេញទឹកដោះស្ត្រីខ្មែរទៅលក់នៅសហរដ្ឋអាមេរិក ក្រោយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារហៅកាត់ថា យូនីសេហ្វ (UNICEF) ថ្កោលទោសចំពោះអាជីវកម្មនេះ។
2017-03-26
ក្រសួងការងារ បានចេញវិធានការមួយចំនួនសម្រាប់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ជាពិសេសផ្នែកកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង ដើម្បីបញ្ចៀសនូវការដួលសន្លប់។
2017-03-26
រដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនធំៗ និងម្ចាស់ក្លឹបកម្សាន្តនានាឲ្យដឹងជាមុនអំពីគម្រោងរបស់សមត្ថកិច្ចជំនាញ ចុះធ្វើតេស្ដទឹកនោមបុគ្គលិកបម្រើការងារដើម្បីរកសារធាតុញៀន។
2017-03-22
មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ បានថ្កោលទោសក្រុមហ៊ុនអាមេរិកាំងមួយឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ ដែលមានមូលដ្ឋាននៅរដ្ឋយូតា ពាក់ព័ន្ធនឹងអាជីវកម្មនាំចេញផលិតផលទឹកដោះធម្មជាតិស្ត្រីខ្មែរទៅដាក់លក់នៅសហរដ្ឋអាមេរិក។
2017-03-21
មន្ត្រីជំនាញត្រួតពិនិត្យចំណីអាហារប្រចាំខេត្តព្រះសីហនុ បន្តព្រួយបារម្ភអំពីទំនិញខូចគុណភាព និងទំនិញផលិតគ្មានស្លាកសញ្ញាក្រុមហ៊ុននានា ត្រូវបានក្រុមអាជីវករមួយចំនួនបន្តដាក់លក់នៅលើទីផ្សារ ជាពិសេសទីផ្សារមានទីតាំងឆ្ងាយពីទីប្រជុំជន។
2017-03-21
អាជ្ញាធរខ្មែរបានបញ្ឈប់មិនឲ្យក្រុមហ៊ុនអាមេរិកាំងមួយឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ (Ambrosia Labs) នាំចេញផលិតផលទឹកដោះដែលបានប្រមូលទិញពីស្ត្រីក្រីក្រនៅកម្ពុជា យកទៅដាក់លក់នៅសហរដ្ឋអាមេរិក ជាបណ្ដោះអាសន្ន។
2017-03-18
កម្មករចំនួនជាង ៣០នាក់ នៅរោងចក្រ ធាន ស៊ុង (Tien Sung) ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ និងទន់ដៃជើង ចំនួន ២ថ្ងៃជាប់គ្នា ដោយសារហេតុការណ៍ឆេះបំពង់បូមខ្យល់នៃម៉ាស៊ីនភ្លើង។
2017-03-18
អង្គការស្នាមអង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នឹងធ្វើការវះកាត់មាត់ឆែប ក្រអូមឆែក មាត់ធ្មេញ និងពិការភាពមុខមាត់ផ្សេង ជូនប្រជាពលរដ្ឋដោយឥតយកប្រាក់។ញញឹមកម្ពុជាសហការជាមួយមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត វះកាត់មាត់ឆែប ក្រអូមឆែក មាត់ធ្មេញ ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។
2017-03-12
ពលរដ្ឋរស់នៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង កំពុងប្រឈមបញ្ហាខ្វះមណ្ឌលសុខភាពនៅមូលដ្ឋានពួកគេរស់នៅ ដោយសារតែឃុំពុំមានមណ្ឌលសុខភាពសម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ នៅគ្រាដែលអ្នកភូមិមានបញ្ហាសុខភាពជាយថាហេតុ។
2017-03-09
លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដំណើរការបានរយៈពេល ៦៧ថ្ងៃ បង្ហាញថា មានការកើនឡើងជាលំដាប់ទាំងចំនួនករណីអ្នកពាក់ព័ន្ធ។ ដោយឡែកស្ថាប័នមន្ត្រីរាជការ នគរបាល កងរាជអាវុធហត្ថ ក៏បានរកឃើញមន្ត្រីមួយចំនួនបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងមានសារធាតុញៀនដែរ។
2017-03-05
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ សម្ដែងក្តីបារម្ភពីការកើនឡើងអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន បានរាលដាលស្ទើរគ្រប់តំបន់ ទាំងទីប្រជុំជន និងជនបទក្នុងខែត្រស្ទឹងត្រែង និងខែត្រក្រចេះ ខណៈឈ្មួញបានចរាចរណ៍ក្នុងទីផ្សារងងឹតតាមច្រករបៀង ទាំងផ្លូវគោក និងផ្លូវទឹក ឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ឡាវ។
2017-03-05
មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បើកពិនិត្យព្យាបាលជំងឺភ្នែកជូនពលរដ្ឋមិនគិតថ្លៃរយៈពេល ២ថ្ងៃ ដើម្បីអបអរទិវាបុណ្យសិទ្ធិនារី ៨ មីនា និងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមកទទួលសេវានេះឲ្យទាន់ពេល។