ប័ណ្ណសារព័ត៌មាន
2019-12-17
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អំពាវនាវដល់គ្រូពេទ្យទាំងអស់ទាំងនៅមន្ទីរពេទ្យរដ្ឋ និងឯកជន ត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន ក្នុងការពិនិត្យព្យាបាលអ្នកជំងឺទូទៅ ដោយមិនត្រូវរើសអើង និងគិតលុយជាធំជាងអាយុជីវិតមនុស្សនោះទេ។
2019-12-16
ក្រសួងទេសចរណ៍សម្រេចជ្រើសយកខេត្តបាត់ដំបង ជាទីក្រុងគំរូគ្មានផ្សែងបារីមុនគេ នៅតំបន់ទេសចរណ៍នៅចុងឆ្នាំ២០២០។
2019-12-16
លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញ បានអះអាងថា មន្ទីរពេទ្យព្រះកេតុមាលា ឬពេទ្យទាហាន មានសមត្ថភាពវះកាត់ផ្លាស់ប្ដូរក្រលៀន សម្រាប់អ្នកខូចក្រលៀន ឬតម្រងនោម។
2019-11-02
កម្មការិនីរោងចក្រនៅខេត្តស្វាយរៀងម្នាក់ទៀត បានស្លាប់ក្រោយការវះកាត់ប្រសូត្រកូននៅ មន្ទីរពេទ្យខេត្តស្វាយរៀងបណ្តាលឲ្យឈាមធ្លាក់ច្រើន។ ក្រុមគ្រួសារចោទប្រកាន់ថា ជាការធ្វេសប្រហែសរបស់គ្រូពេទ្យ។ ចំណែកក្រុមគ្រូពេទ្យ បដិសេធមិននិយាយរឿងនេះ។
2019-10-30
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន ស្នើសុំថ្នាក់ដឹកនាំ និងមន្ត្រីធំៗ ឱ្យធ្វើជាគំរូ ដោយទៅព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងប្រទេសកម្ពុជា ហើយឈប់នាំគ្នាទៅក្រៅប្រទេសទៀត ដើម្បីបង្កើនទំនុកចិត្តលើពេទ្យខ្មែរ។
2019-09-05
ពលរដ្ឋរស់នៅក្នុងខេត្តស្ទឹង ត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម អាចរងផលប៉ះពាល់ដោយសារតែទឹកជំនន់ទន្លេមេគង្គ។ កម្ពស់ទឹកទន្លេ មេគង្គនឹងកើនឡើងខ្លាំងហួសពីកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ដែលនឹងអាចឱ្យមានការជន់លិចតាមតំបន់មួយចំនួនដែលនៅតាមបណ្ដោយដងទន្លេមេគង្គ។
2019-08-31
ជប៉ុន ចិន និងកូរ៉េខាងត្បូង ជួយពង្រឹងវិស័យសុខាភិបាលកម្ពុជា។ ការជួយពង្រឹងវិស័យសុខាភិបាលនេះ គឺតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយផ្ដោតលើវិស័យដោយឡែកពីគ្នា។
2019-08-29
ការសិក្សាមួយបង្ហាញថា អត្រារើសអើងចំពោះអ្នកឆ្លងមេរោគអេច្ឆ អាយ វី (HIV) នាំឱ្យកើតជំងឺអេដស៍ (AIDS) បានធ្លាក់ចុះយ៉ាងខ្លាំង។
2019-08-15
ពលរដ្ឋ នាំគ្នាហូបសាច់ជ្រូកឡើងវិញជាបណ្ដើរៗហើយ ក្រោយពេលស្ងប់ស្ងាត់ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជឿថា ជំងឺនេះ មិនឆ្លងរីករាលដាលដល់មនុស្សទេ។ ទោះយ៉ាងណា អាជ្ញាធរ នៅតែបន្តបំផុសការហូបសាច់ជ្រូកតាមបណ្ដាទីប្រជុំជន។
2019-08-03
ជំងឺគ្រុនឈាមកំពុងបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់ជីវភាព និងអាយុជីវិតរបស់ពលរដ្ឋគ្រប់តំបន់ នៅខេត្តភាគឦសាន។ ជំងឺនេះបានសម្លាប់ជីវិតកុមារនៅជនបទមួយចំនួន នៅស្រុកសេសាន និងក្រុងស្ទឹងត្រែង នៅគ្រាដែលពលរដ្ឋមួយចំនួនមិនទាន់យល់ដឹង ពីវិធីបង្ការ និងបញ្ជូនកូន/ចៅទៅសង្គ្រោះឱ្យទាន់ពេល។
2019-08-02
អាជីវករ និងអ្នកជំនាញផ្នែកកសិកម្ម ថា ការធ្វើបែបនេះ មិនបានទទួលផល ឬឱ្យពលរដ្ឋមិនជឿជាក់ទេ។ ពួកគេផ្ដល់យោបល់ឱ្យរបបក្រុងភ្នំពេញ ធានាការទប់ស្កាត់នាំចូលជ្រូកឈឺ ពីប្រទេសវៀតណាមចូលឱ្យបាន១០០ភាគរយ ទើបពលរដ្ឋងាកមកទទួលទានសាច់ជ្រូកឡើងវិញ។
2019-07-30
បើសិនលោកអ្នកមានបញ្ហាជំងឺភ្នែក និងត្រចៀក លោកអ្នកនឹងទទួលបានការព្យាបាលវះកាត់ដោយមិនអស់ថ្លៃព្យាបាល។ អង្គការកម្ពុជាវីហ្សិន (Cambodia vision) របស់អូស្ត្រាលីនឹងព្យាបាលជំងឺភ្នែក និងត្រចៀកដល់ពលរដ្ឋខ្មែរនៅមន្ទីរពេទ្យបង្ហែកខេត្តស្វាយរៀង រយៈពេលមួយសប្តាហ៍ ដោយឥតគិតថ្លៃ ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកាខាងមុខនេះ។
2019-07-17
ក្រសួងសុខាភិបាលនៅតែបន្តយុទ្ធនាការបង្ការការឆ្លងរាលដាលជំងឺគ្រុនឈាម នៅតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសកម្ពុជា។
2019-07-15
ពលរដ្ឋរស់នៅតាមបណ្តាលខេត្តមួយចំនួន និងរាជធានីភ្នំពេញ ភ័យខ្លាចក្នុងការបរិភោគសាច់ជ្រូក បន្ទាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក បានរីករាលដាល់ កាន់តែខ្លាំងឡើងក្នុងប្រទេសកម្ពុជា។
2019-07-12
សូមលោកអ្នកនាងប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពជំងឺគ្រុនឈាម ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់នៅកម្ពុជា។ ចាប់ពីដើមខែឧសភា រហូតដល់ដើមខែកក្កដានេះ មានពលរដ្ឋចំនួន២៥ នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺនេះ ក្នុងចំណោមអ្នកជំងឺចំនួន១ ម៉ឺន ៥ ពាន់នាក់។