ប័ណ្ណសារព័ត៌មាន
2020-04-04
អ្នកវិភាគលើកឡើងថា សម្ភារ: និងបរិក្ខារវេជ្ជសាស្ត្ររបស់ចិន ដែលបានផ្តល់ជាជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) គ្រាន់តែបន្លំភ្នែកមតិសាធារណៈ ដើម្បីជាការលាក់បាំងកំហុសរបស់ខ្លួន ដែលដំបូងឡើយបានលាក់បាំងការពិត បណ្ដាលឱ្យពិភពលោកទាំងមូលជួបគ្រាះថ្នាក់ និងបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់។
2020-04-03
ស្របពេលដែលក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ បន្ថែមម្នាក់ទៀត កើនដល់ ១១០នាក់ នៅព្រឹកថ្ងៃទី២ ខែមេសា អ្នកស្រាវជ្រាវវេជ្ជសាស្ត្រទាំងនៅកម្ពុជា និងនៅលើពិភពលោកថា ក្តីសង្ឃឹមនឹងមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរង់ចាំយ៉ាងហោចណាស់ជាង ១ឆ្នាំទៀតដែរ។
2020-04-02
មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) កំពុងពិចារណា ណែនាំឲ្យពលរដ្ឋពាក់ម៉ាស់ នៅទីសាធារណៈ ដើម្បីជួយទប់ស្កាត់ការឆ្លង មេរោគសារស៍ស៊ីអូវី២ (SARS-CoV2) នៃជំងឺកូវិដ-១៩ (Covid-19) ដែលកំពុងរាតត្បាតយ៉ាងខ្លាំងជាសកល។
2020-04-02
ក្រសួងសុខាភិបាល ប្រកាសរកឃើញពលរដ្ឋខ្មែរម្នាក់ឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកជាសះស្បើយពីជំងឺនេះមានចំនួន ៩នាក់បន្ថែមទៀត នៅថ្ងៃទី២ ខែមេសា។ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យក្រសួងសុខាភិបាលកម្ពុជា បន្តខិតខំស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើតេស្តសុខភាពឲ្យបានច្រើនបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍។
2020-04-02
របាយការណ៍របស់ក្រសួងសុខាភិបាល បង្ហាញថា កម្ពុជាធ្វើតេស្តវត្ថុវិភាគរកជំងឺកូវីដ-១៩ ក្រោម ១ ភាគរយក្នុងចំណោមពលរដ្ឋសរុបជាង ១៥ លាននាក់។ ក្រសួងសុខាភិបាលជូនដំណឹង កាលពីថ្ងៃទី៣១ ខែមីនា ថាសំណាកវត្ថុវិភាគមនុស្ស ៥.៧៦៨ នៅទូទាំងប្រទេស ត្រូវបានធ្វើតេស្ត រកជំងឺនេះ។
2020-04-01
ក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី ឬកូវីដ-១៩ (Covid-19) ថ្មីទៀតទេ ត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១ មេសា។ ចំណែកអ្នកជាសះស្បើយពីជំងឺនេះកើនដល់ ២៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១០៩នាក់។
2020-03-31
ក្រសួងសុខាភិបាល ប្រកាសអំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនពីរនាក់បន្ថែមទៀត ដែលជាម្ដាយ និងកូននៅខេត្តសៀមរាប។ ករណីនេះ គឺជាការឆ្លងនៅក្នុងគ្រួសាររបស់បុរសដែលបានត្រឡប់មកពីចូលពិធីសាសនានៅប្រទេសម៉ាឡេស៊ី។
2020-03-30
អាជ្ញាធរចិន មិនអនុញ្ញាតឲ្យយន្តហោះដែលដឹកជនជាតិចិនចំនួន ១៤៦នាក់ ចេញពីទីក្រុងភ្នំពេញចូលក្នុងដែនអាកាសរបស់ខ្លួននោះទេ កាលពីថ្ងៃទី២៩ ខែមីនា ហើយបានបញ្ជាឲ្យយន្តហោះនោះបត់ក្បាលត្រឡប់មកកម្ពុជាវិញភ្លាមៗ។
2020-03-29
ក្រសួងសុខាភិបាល ប្រកាសរកឃើញនារីអាយុ៣៦ម្នាក់បម្រើការនៅហាងខារ៉ាអូខេក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែក្រសួងមិនបានបញ្ជាក់លម្អិតនោះទេ។ រីឯមន្ត្រីសង្គមស៊ីវិល យល់ថា ការដែលក្រសួង បង្ហាញព័ត៌មានមិនបានពេញលេញបែបនេះ ធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្ត និងភ័យខ្លាច។
2020-03-28
ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ (Covid-19) ចំនួន ៤នាក់ថែមទៀត នៅថ្ងៃទី២៨ មីនា ដែលធ្វើឲ្យចំនួនអ្នកកើតជំងឺនេះ សរុប កើនដល់ ១០២នាក់។ អ្នកកើតជំងឺថ្មីចំនួន ៤នាក់ គឺជាអ្នករស់នៅរាជធានីភ្នំពេញ។
2020-03-27
ករណីរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ នៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែមីនា បន្តកើនឡើងដល់ ១០០នាក់ ហើយគិតមកត្រឹមម៉ោងផ្សាយ នៅព្រឹកថ្ងៃទី២៨ ខែមីនា នេះ។ តួលេខនេះចេញផ្សាយដោយប្រព័ន្ធស្រង់ទិន្នន័យពិភពលោក ស្របពេលដែលក្រសួងសុខាភិបាលកម្ពុជា មិនទាន់ចេញលទ្ធផលចុងក្រោយនេះនៅឡើយ ដោយត្រូវរង់ចាំដល់ចន្លោះម៉ោង ៩ ដល់ ១០ ព្រឹកនេះ ទើបចេញផ្សាយ លទ្ធផលពីម្សិលមិញនោះ។
2020-03-27
មន្ទីរពេទ្យផ្យាថៃ២ ច្រានចោលការចោទប្រកាន់របស់ក្រសួងសុខាភិបាលកម្ពុជា ដែលថា ជនជាតិឥណ្ឌូនេស៊ីពីរនាក់ដែលផ្ទុកជំងឺកូវីដ រត់ចេញពីប្រទេសថៃចូលប្រទេសកម្ពុជា ដោយសារពួកគេគ្មានលុយសម្រាប់ថ្លៃព្យាបាលនៅថៃ។
2020-03-27
ខណៈនៅកម្ពុជា ការរាតត្បាតនៃវីរុសថ្មី កំពុងធ្វើឱ្យសហគមន៍អ្នកកាន់សាសនាឥស្លាម ដែលមានប្រមាណជិត ២ភាគរយ នៃចំនួនប្រជាជនសរុប រងការរើសអើង និងការប្រមាថ ទាំងនៅលើអ៊ីនធើណិត និងនៅតាមមូលដ្ឋាន។
2020-03-27
ចាប់តាំងពីមានការផ្ទុះឡើងការរាតត្បាតជាសាកលនៃមេរោគ SARS-CoV-2 ដែលបង្កឱ្យកើតជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលជាច្រើនតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងជំងឺនេះ។
2020-03-27
អ្នកផ្ទុកជំងឺកូវីដ-១៩ កើនឡើងដល់ ៩៩នាក់ហើយ ដោយមានអ្នកឆ្លងម្នាក់ទៀត នៅភ្នំពេញ ដែលគ្មានរោគសញ្ញានៃជំងឺនេះសោះមុនធ្វើតេស្ត។ ក្រសួងសុខាភិបាល បានព្រមានរួចហើយថា អាចនឹងមានការរាតត្បាតជំងឺនេះនៅក្នុងសហគមន៍។