ប័ណ្ណសារព័ត៌មាន
2020-03-11
មេរោគកូរ៉ូណាថ្មី ឬជំងឺកូវីដ-១៩ (COVID-19) នៅកម្ពុជា ត្រូវបានរកឃើញមួយករណី ទៀត កាលពីថ្ងៃទី១០ ខែ មីនា។ ករណីទី៣នេះ កើតឡើងលើស្ត្រីជនជាតិអង់គ្លេសវ័យ ៦៥ ឆ្នាំ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម មកឈប់សំចតនៅទីរួមខេត្តកំពង់ចាម។
2020-03-10
ក្រសួងអប់រំ យុវជន និងកីឡា ណែនាំឲ្យអង្គភាពស្ថាប័ន មន្ទីរ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ក្រោមឱវាទ ត្រូវរៀបចំសម្ភារៈសម្លាប់មេរោគ ដូចជា អាល់កុល សាប៊ូ ប្រព័ន្ធទឹកស្អាត កន្លែងលាងដៃ និងពង្រឹងវិធានការអនាម័យ នៅតាមគ្រឹះស្ថានរបស់ខ្លួន។
2020-03-09
មន្ត្រីមន្ទីរអប់រំខេត្តក្រចេះ ឲ្យដឹងថា សិស្សសាលាចំនួន ៦នាក់ និងសមាជិកក្រុមគ្រួសារ ១៣នាក់ទៀត មានសុខភាពល្អធម្មតា ពុំមានបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ ទេ បន្ទាប់ពីមន្ត្រីការិយាល័យអប់រំស្រុកបញ្ជូនសិស្សទាំងនេះ ទៅរកអន្តរាគមន៍ពីមន្ទីរសុខាភិបាល ព្រោះពួកគេធ្លាប់មានទំនាក់ទំនងស្និទ្ធជាមួយមិត្តភក្ត្រម្នាក់ ដែលជាកូនសិស្សជនជាតិជប៉ុនម្នាក់មានផ្ទុកជំងឺកូវីដ-១៩។
2020-03-09
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ប្រកាសថា លោកនឹងឲ្យគ្រូពេទ្យយកសំណាករបស់លោកទៅពិនិត្យរកជំងឺកូវីដ-១៩ ក្រោយពីលោកមានអាការៈតឹងច្រមុះ។ សង្គមស៊ីវិលយល់ថា បើសង្ស័យដូច្នេះ លោកគួរតែកុំនៅជិតស្និតទ្ធជាមួយមនុស្សដទៃ ដើម្បីចៀសវាងការចម្លងមេរោគ ក្នុងករណីពិនិត្យទៅឃើញលទ្ធផលវិជ្ជមាន។
2020-03-08
សមត្ថកិច្ចថៃរឹតបន្តឹងការត្រួតពិនិត្យលើអ្នកធ្វើដំណើរនៅព្រំដែនខាងទឹកដីថៃជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីមានពលរដ្ឋខ្មែរម្នាក់បានឆ្លង ជំងឺកូវិដ១៩ នៅខេត្តសៀមរាប។ អ្នកធ្វើដំណើរអះអាងថា ការត្រួតពិនិត្យនេះ ប្រសិនបើគេរកឃើញមានពលរដ្ឋខ្មែរណាគ្រុនកម្ដៅខ្លាំងខុសប្រក្រតីនឹងមិនអនុញ្ញាតឱ្យចូលទៅប្រទេសថៃឡើយ។
2020-03-08
មន្ត្រីក្រសួងសុខាភិបាលឱ្យដឹងថា បុរសជនជាតិខ្មែរ ដែលផ្ទុកជំងឺកូវីដ-១៩ នៅមានសុខភាពល្អធម្មតា ខណៈសមាជិកគ្រួសាររបស់លោកចំនួន ៣នាក់ ពុំទាន់រកឃើញសញ្ញាវិជ្ជមាននៃការឆ្លងជំងឺនេះនៅឡើយ។ ពួកគេ ត្រូវបានដាក់ឱ្យនៅក្នុងបន្ទប់ដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
2020-03-08
ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីលើកឡើងថា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនៃប្រទេសនេះ មានការយកចិត្តទុកដាក់ខ្ពស់ និងជូនដំណឹងញឹកញាប់ និងជាប្រចាំនៃការវិវឌ្ឍជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ (Covid-19) ដល់ពលរដ្ឋ។
2020-03-07
សាលារាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យជ្រួលច្របល់នាំគ្នាសម្រុកទិញអ៊ីវ៉ាន់ស្តុកទុកតាមពាក្យចចាមអារ៉ាម ព្រោះនាំឱ្យជនឆ្លៀតឱកាសដំឡើងថ្លៃផលិតផលស្បៀង។ សង្គមស៊ីវិលថា ការដែលពលរដ្ឋសម្រុកទិញអ៊ីវ៉ាន់ស្តុកទុកនេះ គឺជាការត្រៀមខ្លួនល្អមួយ ខណៈពួកគាត់ហាក់ មិនសូវមានទំនុកចិត្តលើក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ (Covid-19)។
2020-03-07
មន្ត្រីសុខាភិបាលកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន មុនការផ្សាយនេះបន្តិច ថាជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬកូវីដ-១៩ (Covid-19)។
2020-03-06
ក្រសួងសុខាភិបាលកម្ពុជា ស្តីបន្ទោសមន្ទីរពេទ្យឯកជនមួយនៅក្នុងខេត្តសៀមរាប ដែលមិនបានរក្សាទុកបុរសជនជាតិជប៉ុនឲ្យនៅមួយកន្លែងសិន បន្ទាប់ពីមានការសង្ស័យថា គាត់មានជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ (Covid-19) កាលពីថ្ងៃទី៣ មីនា។
2020-03-05
ក្រសួងសុខាភិបាលកម្ពុជា កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកអ្នកមានប្រវត្តិធ្លាប់ប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិជប៉ុនម្នាក់ ដែលគេរកឃើញថា មានផ្ទុកជំងឺឆ្លងកូវីដ-១៩ ក្រោយពេលចាកចេញពីកម្ពុជាទៅដល់ប្រទេសជប៉ុនវិញ កាលពីថ្ងៃទី៣ ខែមីនា។
2020-03-05
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រោយពីទទួលបានព័ត៌មានអំពីជនជាតិជប៉ុនម្នាក់មានផ្ទុកមេរោគបង្កជំងឺ Covid-19 មន្ត្រីសុខាភិបាលរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនរូបនោះចំនួន ៤នាក់ និងប្រមាណ ៤០នាក់ផ្សេងទៀត ជាអ្នកប៉ះពាល់ដោយប្រយោល។
2020-03-04
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៤ មីនានេះ បានបញ្ជាទៅក្រសួងស្ថាប័ននានា ឱ្យកាត់បន្ថយការចំណាយពី ២៥ ទៅ ៥០ភាគរយ ដើម្បីត្រៀមថវិកាជាអាទិភាព សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគវីរុសកូរ៉ូណា ក្នុងករណីកើតមាន។
2020-03-04
កាកបាទក្រហមកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងដោយភរិយារបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ប្រកាសផ្អាកប្រារព្ធមិទ្ទិងថ្នាក់ជាតិ ដើម្បីអបអរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទ ក្រហមអឌ្ឍចន្ទក្រហម ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី៨ ឧសភា ២០២០ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រុងភ្នំពេញ។
2020-03-03
មន្ត្រីការបរទេស មិនទាន់ទទួលបានការបំភ្លឺយ៉ាងណា ពីខាងប្រទេស ម៉ាឡេស៊ីនៅឡើយទេ ក្រោយក្រសួងបានកោះហៅមន្ត្រីទូតម៉ាឡេស៊ី ឲ្យចូលមកបំភ្លឺតាំងពីថ្ងៃទី២៥ ខែកុម្ភៈ ជុំវិញការណ៍ ចំពោះលទ្ធផល ដែលអាជ្ញាធរម៉ាឡេស៊ី រកឃើញស្រ្តីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬកូវីដ-១៩ (COVID-19) នោះ។