ប័ណ្ណសារព័ត៌មាន
2020-12-24
អាជ្ញាធរថៃរកឃើញពលករខ្មែរម្នាក់ឆ្លងជំងឺកូវីដ១៩នៅខេត្តឈុនបូរី (Chon Buri) កាលពីថ្ងៃទី២៣ ធ្នូ។ ជាមួយគ្នានេះ មានពលករខ្មែរជាច្រើននាក់នៅតែបន្តលាក់ខ្លួនក្នុងព្រៃ ដើម្បីគេចចេញពីការតាម ចាប់ខ្លួនរបស់អាជ្ញាធរថៃ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ លើកទី២ នៅប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិល យល់ថា អំឡុងពេលនេះពលករគួរតែស្នាក់នៅមួយកន្លែង ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
2020-12-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរ ត្រូវទុកចិត្តលើរដ្ឋាភិបាលថៃក្នុងការទប់ស្កាត់ជំងឺកូវីដ (Covid-19) កុំអាលត្រលប់កម្ពុជាវិញ ក្នុងពេលដែលថៃកំពុងជួបការលំបាក ដោយសារតែការឆ្លងជំងឺកូវីដ១៩ នៅខែត្រសាមុតសាខន (Samut Sakhon)។
2020-12-20
ក្រសួងសុខាភិបាល ចេញការណែនាំបន្ទាន់មួយដល់បណ្ដាខេត្តនានានៅតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងធ្វើចត្តាឡឺស័ករាល់ពលករខ្មែរទាំងឡាយណាដែលត្រឡប់មកពីថៃវិញ ។ វិធានការទប់នេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់ក្នុងប្រទេស ក្រោយពីមានផ្ទុះការឆ្លងជំងឺកូវីដ១៩ជាថ្មី ជាង៥រយករណី ក្នុងរយៈពេល១ថ្ងៃ នៅខេត្តសាមុតសាខន (SamutSakorn) ប្រទេសថៃ។
2020-12-19
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានកម្ទេចចោលស្រាស ស្រាថ្នាំ និង មេស្រា ជាង ៥០០ ប៊ីដុង(៥៣២ប៊ីដុង) បន្ទាប់ពីបានរឹបអូសពីកន្លែងលក់ស្រា ជាច្រើនកន្លែង ផ្សេងៗគ្នាកាលពីពាក់កណ្ដាលខែវិច្ឆិកា ដែលបានបណ្តាលអោយមានមនុស្សស្លាប់ចំនួន៨ នាក់ និងជាង១០០ នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ ដោយសារទទួលទានស្រាខ្វះការត្រួតពិនិត្យ។
2020-12-19
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានប្រកាសកែសម្រួលនូវវិធានការសុខាភិបាល និងការធ្វើចត្តាឡឺស័ក រយៈពេល១៤ ថ្ងៃ ពេញលេញចំពោះ អ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត។ វិធានការកែសម្រួលនេះធ្វើឡើងក្រោយពីមានចំណាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែ ធ្នូ។
2020-12-17
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទទួលបានឧបករណ៍ការពារ និងសម្ភារៈអនាម័យចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងប្រទេសអូស្រ្តាលី។
2020-12-17
រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បង្ហាញជំហរពិតប្រាកដណាមួយជុំវិញ ការទិញ ឬទទួលយក វ៉ាក់សាំងការពារជំងឺកូវីត១៩ (Covid19) ពីប្រទេសចិន ជាមិត្តថែកថែប ជាមួយគ្នាក៏ដោយ។ អ្នកវិភាគសង្ស័យកម្ពុជា មិនមានទំនុកចិត្តទៅលើគុណភាពផ្នែកសុខាភិបាលរបស់ប្រទេសចិនទើបមិនទាន់បញ្ចេញជំហរណាមួយចំពោះវ៉ាក់សាំងកូវីត១៩។
2020-12-15
អាជ្ញាធរខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចពាក់ព័ន្ធសម្រេចបិទកន្លែងផលិតស្រា និងកន្លែងស្តុកទុកលក់ ១ពាន់ ៦រយកន្លែង (១.៦០០) កាលពីថ្ងៃទី១៤ ធ្នូ ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបិតស្រា និងលក់ស្រាចំនួនជាង ១០នាក់ និងមនុស្សចំនួន ៦នាក់ផ្សេងទៀតត្រូវបញ្ជូនទៅតុលាការ។
2020-12-15
ប្រមុខរដ្ឋាភិបាលប្រកាសថា ត្រៀមកញ្ចប់ថវិកា ពីមួយរយលាន (១០០លាន) ទៅពីររយលាន (២០០លាន) ដុល្លារសម្រាប់ទិញវ៉ាក់សាំង ជំងឺកូវីដ១៩ (Covid-19) តែ មិនទាន់បញ្ជាក់ថា នឹងបញ្ជាទិញវ៉ាក់សាំងនេះពីប្រទេសណាឡើយ ដោយបន្តធ្វើការ ជាមួយអង្គការសុខភាពពិភពលោក (WHO) បន្តទៀត។
2020-12-10
ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ២ករណីបន្ថែមទៀត នៅថ្ងៃទី១០ ធ្នូ ដោយក្នុងនោះមួយករណីជាការឆ្លងក្នុងសហគមន៍ និងមួយទៀតជាករណីនាំចូលពីបរទេស។
2020-12-10
ពលរដ្ឋមួយចំនួនបានសម្រេចលក់ឈាមប្ដូរយកប្រាក់មកដោះស្រាយជីវភាព ដោយសារតែភាពក្រីក្រ។ ពួកគេលក់ឈាម រយះពេល ១ដង ទៅ ២ ដង ក្នុងរយៈពេល១ ខែ ដោយមិនស្របតាមការណែនាំរបស់មន្រ្តីពេទ្យ ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ សង្គមស៊ីវិលទាមទារឲ្យ ក្រសួងសុខាភិបាលបញ្ឈប់ការលក់ឈាមជាបន្ទាន់ដើម្បីការពារសុខភាពពលរដ្ឋ។
2020-12-09
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន ៤នាក់បន្ថែមទៀត នៅថ្ងៃទី៩ ធ្នូ។ ក្រសួងប្រកាសថា ការរកឃើញជំងឺកូវីដ-១៩ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មានប្រភពពីហាងលក់ទំនិញ ប៉េត្រូ (Pedro) និង ហ្សែនដូ (Zendo) ក្នុងរាជធានីភ្នំពេញ។
2020-12-05
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកយល់ព្រមពីដំបូង ឲ្យអ្នកដំណើរពីក្រៅប្រទេស ធ្វើចត្តាឡីស័កតែ ២ ថ្ងៃ ស្រាប់តែនៅពេលនេះ អះអាងថា ករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ គឺបណ្តាលមកពីការធ្វើចត្តាឡឺស័កមិនគ្រប់ថ្ងៃកំណត់នេះឯង។
2020-12-04
រហូតមកត្រឹមល្ងាចថ្ងៃទី៤ ធ្នូ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ករណីថ្មី ១០នាក់ទៀត ដែលជាការឆ្លងរីករាលដាលក្នុងសហគមន៍ចេញពីព្រឹត្តិការណ៍២៨ វិច្ឆិកា។
2020-12-03
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ព្រួយបារម្ភកាន់តែខ្លាំងជុំវិញការកើនឡើងជាលំដាប់នៃអ្នកឆ្លងជំងឺកូវីដ-១៩ នេះ និងស្នើឱ្យរដ្ឋាភិបាលដាក់ចេញវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។