ប័ណ្ណសារព័ត៌មាន
2021-07-31
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ជិត ១ពាន់ ៤រយនាក់(១.៣៩៧) ហើយ បន្ទាប់ពីអ្នកជំងឺ ២២នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ មានជិត ៧រយនាក់ (៦៥៨) នៅថ្ងៃដដែលនេះ ក្នុងនោះជិតពាក់កណ្តាល (២៤៨) ជាករណីនាំចូលពីក្រៅប្រទេស។
2021-07-30
សហរដ្ឋអាមេរិកបញ្ជាក់ជំហរថា ការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កម្ពុជានេះមិនមែនទទួលបានការអនុគ្រោះ ឬស្វែងរកសម្បទានអ្វីនោះទេ ប៉ុន្តែមានគោលដៅក្នុងការជួយជីវិតពលរដ្ឋ។ អ្នកវិភាគថា ជំនួយរបស់សហរដ្ឋអាមេរិកអាចនឹងជំរុញឱ្យកម្ពុជាពិចារណាចំពោះជំហរនយោបាយអព្យាក្រឹតរបស់ខ្លួនលើឆាកអន្តរជាតិ។
2021-07-30
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ជិត ១ពាន់ ៤រយនាក់(១.៣៧៥) ហើយ បន្ទាប់ពីអ្នកជំងឺ ២៥នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ មានជិត ៧រយនាក់ (៦៦៨) នៅថ្ងៃដដែលនេះ ក្នុងនោះជិតពាក់កណ្តាល (២៤០) ជាករណីនាំចូលពីក្រៅប្រទេស។
2021-07-29
អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទចរាចរណ៍ពេលយប់នៅក្នុងរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
2021-07-29
កម្លាំងនគរបាលការពារព្រំដែន ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពលរដ្ឋចំនួន ៦នាក់ ដែលបាន ហែលទឹកអូរ ឆ្លងដែន ពីប្រទេសថៃ ចូលមកកម្ពុជា កាលពីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា។ នាយប៉ុស្តិ៍ក្បាលស្ពាន លោក សែម សាមឿន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ពលរដ្ឋទាំង ៦នាក់នោះ ជាពលរដ្ឋរស់នៅឃុំប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលប្រកបរបរ លក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ។
2021-07-29
ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនខកចិត្តនឹងរដ្ឋាភិបាលដែលសម្រេចបិទខ្ទប់ព្រំដែនមិនឱ្យពួកគេវិញត្រឡប់ទៅកម្ពុជាវិញអំឡុងពេលនេះ។ ពលករទាំងនោះ ចាត់ទុកវិធានការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នេះថា ជាការមិនគិតគូរដល់ពលរដ្ឋខ្លួនឯង ដែលកំពុងរស់នៅលំបាកនៅក្រៅប្រទេស។ មន្ត្រីសង្គមស៊ីវិលយល់ថា ការបិទខ្ទប់នេះមិនមែនជាដំណោះស្រាយល្អនោះទេ ហើយវានឹងធ្វើឱ្យពលកររស់នៅកាន់តែលំបាក។
2021-07-29
ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាថា ប្រទេសកម្ពុជានឹងបានទទួលវ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេណេកា (AstraZeneca) ៤១៥.០០០ដូស ក្នុងសប្ដាហ៍នេះ។
2021-07-28
ពលករខ្មែរមួយចំនួនដែលឆ្លងជំងឺកូវីដ១៩ (Covid-19) នៅប្រទេសថៃ នៅតែបន្តអត់ទ្រាំព្យាបាលជំងឺខ្លួនឯងតាមយថាកម្ម នៅក្នុងបន្ទប់ជួល ឬ ការដ្ឋានសំណង់ដោយគ្មានជម្រើសអ្វីផ្សេង។ សង្គមស៊ីវិល និងអ្នកវេជ្ជសាស្ត្រជំរុញឲ្យស្ថានទូត និងរដ្ឋាភិបាលជួយផ្ដល់ស្បៀងអាហារ ឧបករណ៍ធ្វើតេស្តរកមេរោគ សេវាប្រឹក្សាជំងឺ និងថ្នាំព្យាបាលជំងឺកូវីត១៩ដល់ពលករនៅប្រទេសថៃឲ្យបានលឿន។
2021-07-28
ក្រសួងសុខាភិបាលគ្រោងបើកយុទ្ធនាការចាក់វ៉ាក់សាំងចិនស៊ីណូវ៉ាក់ (Sinovac) សម្រាប់ក្មេងអាយុចាប់ពី ១២-១៧ឆ្នាំ ទោះគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) សម្រាប់វ័យនេះនៅឡើយ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងក៍បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន នាំចូលនិងចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ។
2021-07-28
រដ្ឋាភិបាលសម្រេចបិទខ្ទប់ខេត្តចំនួន ៨ ជាប់ព្រំដែនថៃ បណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បំប្លែងថ្មី ប្រភេទ ដែលតា (Delta)។ ខេត្តដែលត្រូវបិទខ្ទប់បណ្ដោះអាសន្នទាំងនោះរួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។
2021-07-28
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ ១.៣៣៩នាក់ ហើយគិតត្រឹមថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីអ្នកជំងឺ ១៥នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ ក្រសួងអះអាងថា មានចំនួន ៧៦៦នាក់ នៅថ្ងៃដដែលនេះ ក្នុងនោះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ និងករណីនាំចូលពីក្រៅប្រទេសមានជាង ៣០០នាក់។
2021-07-27
ពលករខ្មែរធ្វើការនៅប្រទេសថៃ កំពុងឆ្លងជំងឺកូវីដ១៩ (Covid-19) កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ថានភាពបែបនេះធ្វើឱ្យពលករខ្លះ បាននាំកូនធ្វើដំណើរទាំងឈឺទៅព្យាបាលជំងឺកូវីដ១៩ នៅកម្ពុជាវិញ ដោយសារគ្មានលទ្ធភាពព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ។ សង្គមស៊ីវិលជំរុញឲ្យមន្ត្រីស្ថានទូតខ្មែរនៅប្រទេសថៃបន្ថែមការយកចិត្តទុកដាក់ និងរកយន្តការជួយពលករ។
2021-07-27
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បារម្ភពីបញ្ហាសុវត្ថិភាពចំណីអាហារដែលនាំចូលពីប្រទេសដែលកំពុងរីករាលដាលជំងឺឆ្លងកូវីដ១៩។ ពួកគាត់ស្នើសុំរដ្ឋាភិបាលផ្អាកការនាំចូលសាច់សត្វពីក្រៅប្រទេស ជាបណ្ដោះអាសន្នសិន ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
2021-07-27
ក្រសួងសុខាភិបាល ទើបចេញសេចក្តីព្រមានអំពីគ្រោះថ្នាក់នៃការឆ្លងជំងឺកូវីដ-១៩ តាមចំណីអាហារ ក្រោយការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ កើតឡើងជាងមួយឆ្នាំមកហើយ។
2021-07-27
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ ១.៣២៤នាក់ ហើយគិតត្រឹមថ្ងៃទី២៧ ខែកក្កដា បន្ទាប់ពីអ្នកជំងឺ១៩នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ ក្រសួងអះអាងថា មានចំនួន ៦៨៥នាក់ នៅថ្ងៃដដែលនេះ ក្នុងនោះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ និងករណីនាំចូលពីក្រៅប្រទេសមាន ២៦២នាក់។