សិស្ស​អនុវិទ្យាល័យ​ពង្រ​ខេត្ត​កំពង់ធំ ជិត​៥០​នាក់​ដួល​សន្លប់​ដោយ​សង្ស័យ​ពុល​អាហារ

ដោយ ជាតិ ចំណាន
2018-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​កំពង់ធំ។
ផែនទី​ខេត្ត​កំពង់ធំ។
Photo: RFA

សិស្ស​អនុវិទ្យាល័យ​ពង្រ ក្នុងស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជិត ៥០​នាក់ (៤៨នាក់​) បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​កាល​ព្រឹក​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ក៏ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដឹក​សិស្ស​ទាំងនោះ ទៅ​សម្រាក​ព្យាបាល​ជាបន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង។

អ្នក​ដែល​ដួល​សន្លប់​ទាំងនោះ គេ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី ការ​បរិភោគ​អាហារ និង​ទឹក​ដែល​គេ​លក់​ក្នុង​សាលារៀន​នោះ។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង នាយក​សាលា និង​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង ឬ​អ្នក​ជំនាញ​ផ្សេងទៀត ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​សិស្ស​ដួល​សន្លប់​នេះ​បានទេ កាលពី​ថ្ងៃ​ទី៥ វិច្ឆិកា។ ប៉ុន្តែ អភិបាល​ខេត្ដ​កំពង់ធំ លោក សុខ លូ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គិត​មកដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា មាន​សិស្ស​ខ្លះ​បាន​ធូរ​ស្រាល​ឡើងវិញ​ហើយ។ ជាមួយគ្នា​នោះ​ដែរ លោក​បាន​ស្នើ​ដល់​គ្រូ និង​អាជីវករ​លក់​នំ ចំណី ក្នុង​អនុវិទ្យាល័យ​ពង្រ​ទាំងអស់ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អាហារ​ដែល​យក​មក​លក់​ឲ្យ​សិស្ស នៅ​អនុវិទ្យាល័យ​ពង្រ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល