ក្រសួង​កសិកម្ម​កំណត់​ទីតាំង​ភូមិ​មួយ​នៅ​រតនគិរី​ជា​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក

ដោយ មាន ឫទ្ធិ
2019-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថ្លែង​ក្នុង​ពិធី​ចែក​ពូជ​ស្រូវ​ផ្កា​រំដួល​ជូន​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo courtesy of MAFF.gov.kh
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថ្លែង​ក្នុង​ពិធី​ចែក​ពូជ​ស្រូវ​ផ្កា​រំដួល​ជូន​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo courtesy of MAFF.gov.kh
Photo courtesy of MAFF.gov.kh

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលស្គាល់​ថា ពិតជា​មាន​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (African Swine Fever) ជា​លើកដំបូង​នៅ​កម្ពុជា នៅ​ភូមិ​សោមកានិញ ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម ប្រាកដ​មែន​។ ក្រសួង​បាន​កំណត់​ទីតាំង​តំបន់​នេះ ថា​ជា​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។ ក៏ប៉ុន្តែ ក្រសួង​មិន​បាន​បញ្ជាក់​ទេ​ថា ករណី​ផ្ទុះ​ជំងឺ​នេះ បង្កឡើង​ដោយ​ការ​រីក​រាលដាល ឬ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម។ប្រកាស​របស់​ក្រសួង​កសិកម្ម ចេញផ្សាយ​កាលពី២ មេសា ឲ្យ​ដឹង​ថា ក្រសួង​បាន​បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចាត់វិធានការ​បសុព្យាបាល​ជាបន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺ​នេះ ដោយ​បំផ្លាញ​ចោល​សត្វ​ជ្រូក​គ្រប់​ប្រភេទ ផ្អាក​ការទិញ​លក់ ឬ​ឆ្លងកាត់​ក្នុង​រង្វង់ ៣ គីឡូ​ម៉ែត្រ ពី​តំបន់​ផ្ទុះ សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺ​នេះ និង​ត្រួតពិនិត្យ​​ឃ្លាំមើល​ចលនា​សត្វ​ជ្រូក។

ក្រសួង​គូស​បញ្ជាក់​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ជា​ជំងឺ​កាច​សាហាវ និង​ឆ្លង​រាលដាល​ខ្លាំង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដែល​បណ្ដាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់ ក្នុង​អត្រា​ខ្ពស់​ដល់​ទៅ ១០០ ភាគរយ ព្រមទាំង​បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក។ យ៉ាងណាក៏ដោយ ក្រសួង​បញ្ជាក់​ថា ជំងឺ​នេះ​មិន​ប៉ះពាល់​ដល់​មនុស្ស​នោះ​ទេ។

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ បាន​ផ្ទុះឡើង​នៅ​ខេត្ត​រតនៈគិរី តាំង​ពី​ថ្ងៃទី​២២ មីនា មក​ម្ល៉េះ ហើយ​ជ្រូក​ប្រមាណ ៤០០ ក្បាល ត្រូវ​បាន​សម្លាប់ ខណៈ​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ប្រទេស​វៀតណាម​ភាគ​ខាងជើង និង​នៅ​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល