ព័ត៌មានចុងក្រោយទាក់ទងនឹងវីរុសកូរ៉ូណាវិញ គឺអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានឲ្យអាស៊ីសេរីដឹងនៅមុនការផ្សាយនេះបន្តិចថា កាសែតចិនចុះផ្សាយថា ជនជាតិចិន ៣នាក់ឆ្លងមេរោគកូរ៉ូណា ក្រោយពេលពួកគេបានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា។
លោក លី សុវណ្ណ បញ្ជាក់ថា ជនជាតិចិនទាំង ៣នាក់នោះ អាចប្រហែលឆ្លងពី ជនជាតិចិនដូចគ្នាពេលធ្វើដំណើរតាមយន្តហោះ ឫ ពេលទៅដល់ ប្រទេសចិនវិញ មិនមែនឆ្លងមេរោគកូរ៉ូណា ក្នុងអំឡុងពេលពួកគេស្នាក់នៅកម្ពុជាឡើយ។
លោក លី សុវណ្ណ អះអាងថា ជនជាតិចិនទាំង ៣នាក់នេះ មុនពេលត្រឡប់ទៅប្រទេសចិនវិញនោះ គឺពួកគេស្នាក់នៅសណ្ឋាគារមួយ ក្នុងខែត្រព្រះសីហនុ។
ទាក់ទង និងការរកឃើញជនជាតិចិន ៣នាក់ឆ្លងមេរោគកូរ៉ូណា ក្រោយពីត្រឡប់ពីកម្ពុជាវិញនេះ បង្កើតឲ្យមានមន្ទិលសង្ស័យជាច្រើន អំពីអសមត្ថភាពរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការពិនិត្យរកមេរោគកូរ៉ូណានេះនៅប្រទេសកម្ពុជា ហើយនិងបង្កើតការសង្ស័យថា ពួកគេមានលទ្ធភាពអាចចម្លងដល់អ្នកដទៃទៀតដែរឬទេ? មុនពេលពួកគេត្រឡប់ទៅប្រទេសចិនវិញនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។