អ្នក​ជំងឺ​កូវីដ​ចំនួន​២៤​នាក់​ទៀត បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជិត​១​ពាន់​នាក់

វិទ្យុអាស៊ីសេរី
2021-07-04
Share
អ្នក​ជំងឺ​កូវីដ​ចំនួន​២៤​នាក់​ទៀត បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជិត​១​ពាន់​នាក់ បច្ចុប្បន្នភាព​ជំងឺ​កូវីដ-១៩។
RFA

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩ បាន​កើន​ឡើង​ដល់​ ៧២០​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​៤ ខែកក្កដា បន្ទាប់ពី​អ្នកជំងឺ​ ២៤​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​សុខាភិបាល​រក​ឃើញ​មាន​ ៩៩៣​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​មាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​ ២១៤​នាក់​។ នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​អះអាង​ថា មាន​អ្នកជា​សះស្បើយ​ ​៦១៧​នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩ មាន​ជាង ៥​ម៉ឺន ៤​ពាន់ ​(៥៤.២៩១)​នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ​មាន​ជាង ​៤ម៉ឺន ៦​ពាន់ ​(៤៦.៧៤០)​នាក់ ។ ចំពោះ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​វិញ ក្រសួង​សុខាភិបាល​អះអាង​ថា គិត​ត្រឹម​ថ្ងៃទី​៣ កក្កដា មាន​ចំនួន​ជាង ៤​លាន ៤​សែន​នាក់ ឬ​ស្មើនឹង​ជិត ៤៥​ភាគរយ​ក្នុង​ចំណោម​ប្រជាជន​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់​។

ទោះជា​យ៉ាងនេះ​ក្តី រយៈពេល​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ តួលេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​បាន​ហក់​ឡើង​ខ្ពស់​ជា​លំដាប់​។ អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជាង ៩​រយ​នាក់ ដល់​ជាង ១​ពាន់​នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ចន្លោះ​ពី​ជាង ២០​នាក់ រហូត​ដល់​ជិត ៤០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល