អ្នក​ស្លាប់​ដោយសារ​កូវីដ​១៩ កើន​ដល់ ៥០៩ ​​និង​ឆ្លង​ថ្មី​ជិត​៧០០​នាក់

ដោយ អាស៊ីសេរី
2021.06.25
អ្នក​ស្លាប់​ដោយសារ​កូវីដ​១៩ កើន​ដល់ ៥០៩ ​​និង​ឆ្លង​ថ្មី​ជិត​៧០០​នាក់ បច្ចុប្បន្នភាព​ជំងឺ​កូវីដ១៩។
RFA

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ (Covid-19) បាន​កើន​ឡើង​ដល់  ៥០៩​នាក់​ហើយ បន្ទាប់​ពី​អ្នក​ជំងឺ ១៦​នាក់​ទៀត​បាន​ស្លាប់។

ចំណែក​ករណី​ឆ្លង​ថ្មីវិញ មាន​ជិត ៧រយនាក់ (៦៩៩) បន្ថែម​ទៀត ក្នុង​នោះ​ ១១៣​នាក់ ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស ហើយ​ក្រៅ​ពី​នេះ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ រី​ឯ​ករណី​ជា​សះស្បើយ​វិញ មាន​ជាង ៧រយនាក់ (៧៥៩) នៅ​ថ្ងៃ​ដដែល​នេះ។ គិត​ត្រឹមព្រឹក​​ថ្ងៃ​សុក្រ ទី២៥ ខែ​មិថុនា​នេះតួលេខ​​​​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ សរុប​​មានជាង ៤ម៉ឺន ៦ពាន់​ (៤៦.០៦៥) នាក់ ក្នុងនោះ​អ្នក​ជា​សះស្បើយ​វិញ មាន​ប្រមាណ ៤ម៉ឺន​ (៤០.៧៦៩) ​នាក់។

ទាក់ទង​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩វិញ គិត​ត្រឹម​ថ្ងៃទី​២៤ មិថុនា រដ្ឋាភិបាល​​ចាក់​វ៉ាក់សាំងជូន​ពលរដ្ឋ​បាន​ជាង ៣លាន ៧​សែននាក់ ឬ​ស្មើនឹង​ជាង ៣៧% ហើយ ក្នុង​ចំណោម​​ប្រជាជន​​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់។

ថ្វីដ្បិត​តែ​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​​បាន​ច្រើន​ភាគរយ​ជាង​ប្រទេស​ភាគ​ច្រើន​ក្នុង​តំបន់​យ៉ាង​នេះ​ក្តី ក៏ជាង​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ តួលេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​មិន​បាន​ថយ​ចុះ​នោះ​ទេ តែ​បែរ​ជា​ហក់​ឡើង​ខ្ពស់​ទៅ​វិញ អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជិត ៥រយនាក់ រហូត​ដល់​ជិត ៨រយ​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​អ្នក​ស្លាប់​វិញ មាន​តិច​បំផុត ១០​នាក់ ហើយ​ថ្ងៃ​ខ្លះ​ឈាន​ដល់ ២០នាក់​ឯណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។