អ្នក​ឆ្លង​ជំងឺ​កូវីដ​ម្នាក់​ទៀត​ស្លាប់ និង​មាន​អ្នក​ឆ្លង​​ថ្មី​ជិត ៣០០​នាក់

ដោយ យន់ សាមៀន
2021-04-17
Share
អ្នក​ឆ្លង​ជំងឺ​កូវីដ​ម្នាក់​ទៀត​ស្លាប់ និង​មាន​អ្នក​ឆ្លង​​ថ្មី​ជិត ៣០០​នាក់ សកម្មភាព​ធ្វើ​តេស្ត​រក​អ្នក​មាន​ជំងឺ​កូវីដ១៩ នា​ពេល​កន្លង​ទៅ។
រូប​ពី​ហ្វេសប៊ុក

ក្រសួង​សុខាភិបាល​ប្រកាស​ថា អ្នកជំងឺ​កូវីដ​ម្នាក់ទៀត បាន​ស្លាប់ និង​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ មាន​២៩១​នាក់​បន្ថែម​ទៀត នៅ​ថ្ងៃទី​១៧ ខែមេសា​។ ក្រសួង​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ករណី​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​នេះ​ទេ ដោយ​គ្រាន់តែ​បញ្ចូល​តួលេខ​ថា មាន​អ្នក​ស្លាប់​ម្នាក់ទៀត​ប៉ុណ្ណោះ​។​

ចំណែក​អ្នក​ឆ្លង​ថ្មី​ជិត​បី​រយ​នាក់​នេះ​វិញ ក្រសួង​បញ្ជាក់​ថា មាន​ករណី​នាំចូល​ម្នាក់​ជា​ស្ត្រី​ជនជាតិ​បារាំង ហើយ​ក្រៅ​ពី​នេះ សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់។ អ្នក​ឆ្លង​ថ្មី​ក្នុង​សហគមន៍​នេះ ភាគច្រើន​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ព្រះសីហនុ ខេត្តតាកែវ និង​ខេត្តស្វាយរៀង។

នៅ​ថ្ងៃ​ដដែល​នេះ អ្នក​ជំងឺ​ចំនួន ២៣​នាក់ បាន​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ។ទន្ទឹម​គ្នា​នេះ វ៉ាក់សាំង​ក្រុមហ៊ុន​ចិន​ស៊ីណូវ៉ាក់ (Sinovac) ដែល​ជា​ការ​បញ្ជាទិញ​ជំហាន​ទី​ពីរ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំនួន ៥​សែន​ដូស ត្រូវ​បាន​គេ​ដឹកជញ្ជូន​មកដល់​កម្ពុជា​ហើយ នៅ​ថ្ងៃទី​១៧ មេសា​។​

គិត​ត្រឹម​ថ្ងៃទី​១៧ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ៥.៧៧១)​នាក់ ក្នុង​នោះ​ករណី​ឆ្លង​ក្នុង​សហគមន៍​២០ កុម្ភៈ មាន ៥.២២៨​នាក់ ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន ៣.៣១១នាក់។ ដោយឡែក​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ​-១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា កើន​ដល់​ចំនួន​៣៩​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល