អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ហក់​ឡើង​ដល់​ជិត ៤០នាក់​ក្នុង​មួយ​ថ្ងៃ

ដោយ អាស៊ីសេរី
2021-07-03
Share
អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ហក់​ឡើង​ដល់​ជិត ៤០នាក់​ក្នុង​មួយ​ថ្ងៃ បច្ចុប្បន្នភាព​ជំងឺ​កូវីដ១៩។
RFA

តួលេខ​អ្នក​ស្លាប់ដោយសារ​ជំងឺកូវីដ-១៩ ​បានហក់​ឡើង​ដល់​ជិត ៤០នាក់​ក្នុងមួយថ្ងៃក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃទី៣ កក្កដា​ថា អ្នក​ជំងឺចំនួន ៣៦នាក់​ទៀត បាន​ស្លាប់ ដែល​នេះ​ជា​ចំនួនបំ​បែកកំណត់ត្រា​ចាស់​កាល​ពីម្សិល​មិញដែល​មាន​អ្នកស្លាប់​ ៣២នាក់។ ករណី​ថ្មី​ចុង​ក្រោយ​នេះ បាន​ធ្វើឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ កើន​ជិត​ដល់ ៧រយ​នាក់​ហើយ (៦៩៦)។

 ចំពោះ​ករណី​ឆ្លង​ថ្មីវិញ តួលេខ​នៅ​តែស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល គឺ​ជិត ១​ពាន់​នាក់ (៩៤៨)។ ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​នេះ ៤៤នាក់​ជា​ករណីនាំ​ចូលពី​ក្រៅ​ប្រទេស ហើយ​ក្រៅ​ពី​នេះ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី៣ កក្កដា កម្ពុជា មាន​អ្នក​កើត​ជំងឺកូវីដ-១៩ ជាង ៥ម៉ឺន ៣​ពាន់នាក់ (៥៣.២៩៨) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៤ម៉ឺន ៦ពាន់នាក់ (៤៦.១២៣)។

 ទាក់ទង​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩វិញ គិត​ត្រឹម​ថ្ងៃទី ០២កក្កដា រដ្ឋាភិបាល​​ចាក់​វ៉ាក់សាំងជូន​ពលរដ្ឋ​បាន​ជិត ៤លាន ៤សែននាក់ ឬស្មើនឹង​ជិត ៤៤% ក្នុង​ចំណោមអ្នក​​​ដែល​ត្រូវ​ចាក់វ៉ាក់សាំង​សរុប ១០​លាន​នាក់

ទោះជាយ៉ាងនេះក្តី ​រយៈពេល​បួនថ្ងៃ​ចុង​ក្រោយនេះ តួលេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​បាន​ហក់​ឡើង​ខ្ពស់​ជា​លំដាប់។​ អ្នក​ឆ្លង​ថ្មីមាន​ចន្លោះ​ពី​ជាង ៩រយនាក់ ដល់​ជាង ១ពាន់​នាក់ ខណៈ​អ្នកស្លាប់​វិញ មាន​ចន្លោះ​ពី​ជាង ២០នាក់ រហូត​ដល់​ជិត ០នាក់​ក្នុង​មួយ​ថ្ងៃ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល