អ្នក​ជំងឺ​កូវីដ ២១​នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៨រយ​នាក់

ដោយ អាស៊ីសេរី
2021.09.25
អ្នក​ជំងឺ​កូវីដ ២១​នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៨រយ​នាក់ បច្ចុប្បន្នភាព​ជំងឺ​កូវីដ១៩។
Photo: RFA

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២១នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​កើន​ឡើង​ដល់​ជាង ២ពាន់ ២រយ​នាក់​ហើយ (.២១៨)។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ជាង ៨រយ​នាក់ (៨១៦នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជាង ១រយ​នាក់ (១១៤ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៥ កញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន​នាក់ (១០៨.២៥៧ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ប្រមាណ ១ សែន​នាក់ (១០០.១៨២)

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៤កញ្ញា​ម្សិលមិញ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៩លាន ៨សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ០៦ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​បញ្ជាក់​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ៣​លាន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ៤លាន​នាក់។

ទោះ​ជាយ៉ាងណា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ស្ថិត​នៅ​កម្រិត​ខ្ពស់​នៅ​ឡើយ ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​ចន្លោះ​ពី​ជាង ៦រយ​នាក់​ទៅ​ជាង ៨រយ​នាក់ រីឯ​អ្នក​ស្លាប់​វិញ​មាន​ចន្លោះ​ពី​ជាង ១០ នាក់​ទៅ​ជាង ២០ នាក់​ក្នុង​មួយ​ថ្ងៃ។ ទន្ទឹមគ្នា​នេះ ការ​បិទ​ខ្ទប់​ភូមិ​ស្រុក នៅតែ​កើត​មាន​ជា​ហូរហែ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។