អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​កើន​ដល់ ១២០នាក់​ និង​អ្នក​ឆ្លង​ថ្មី​មាន​ជាង ៥រយ​នាក់​ទៀត

ដោយ អាស៊ីសេរី
2021-05-10
Share
អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​កើន​ដល់ ១២០នាក់​ និង​អ្នក​ឆ្លង​ថ្មី​មាន​ជាង ៥រយ​នាក់​ទៀត អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន។
រូប​ពី​ហ្វេសប៊ុក

ក្រសួង​សុខាភិបាល​ ប្រកាស​នៅថ្ងៃទី៩ ឧសភា​ថា អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​មាន​ចំនួន​៦នាក់​បន្ថែម​ទៀត ប៉ុន្តែ​ក្រសួង​ មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​នោះ​ទេ។ អ្នក​ស្លាប់​ថ្មី​ទាំង ៦​នាក់​នេះ ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ចំនួន ១២០​នាក់។ នៅ​ថ្ងៃ​ដដែល​នេះ ​ក្រសួង ​រក​ឃើញ​ថា ​អ្នក​ឆ្លង​ថ្មី​មាន ៥២០នាក់បន្ថែម​ទៀត​ ខណៈ​អ្នក​ជាសះស្បើយ​មាន​ជាង​៣រយ​នាក់(៣០១)

គិត​ត្រឹម​ថ្ងៃទី៨ ​ខែឧសភា​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ មាន​ ១.២៣៧នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន .៦៤១នាក់។ ដោយឡែក​ចំនួន​​អ្នក​ជំងឺ​​កំពុង​សម្រាក​ព្យាបាល​វិញ​នោះ​ ក្រសួង​សុខាភិបាល​ មិន​បាន​បង្ហាញ​ព័ត៌មាន​ដូច​ពេល​កន្លង​ទៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល