ស្ថានភាព​ជំងឺ​លោក ប៉ែន សុវណ្ណ ធូរ​ស្បើយ​វិញ​ក្រោយ​បញ្ជូន​ទៅ​សិង្ហបុរី

ដោយ ទីន ហ្សាការីយ៉ា
2015.01.19
អតីត​នាយក​រដ្ឋមន្ត្រី​ ប៉ែន សុវណ្ណ ៨៥៥ អតីត​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ (អង្គុយ) ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Leng Maly

ជំងឺ​​សម្ពាធ​សរសៃ​ឈាម​បេះដូង និង​​ក្នុង​ក្បាល​របស់​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ មាន​ស្ថានភាព​ធូរ​ស្បើយ​វិញ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ប្រទេស​សិង្ហបុរី បាន​ជួយ​សង្គ្រោះ​បន្ទាន់។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី​វេជ្ជបណ្ឌិត លី ស្រីវីណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មករា ថា លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​សិង្ហបុរី ប្រាប់​ថា លោក​នឹង​អាច​ត្រឡប់​កម្ពុជា​វិញ ក្នុង​ស្ថានភាព​ប្រក្រតី​ឡើង​វិញ​ក្នុង​មួយ​សប្ដាហ៍​ទៀត៖ «គាត់​ផុត​គ្រោះថ្នាក់​តាំង​ពី​មុន​បញ្ជូន​លោក ប៉ែន សុវណ្ណ ទៅ​ប្រទេស​សិង្ហបុរី មក​ម្ល៉េះ។ គណបក្ស​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី​នេះ ដើម្បី​ឲ្យ​ឆាប់​បាន​ជា​សះ​ស្បើយ»

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​សម្ពាធ​សរសៃ​ឈាម​បេះដូង និង​សម្ពាធ​សរសៃ​ឈាម​ខួរក្បាល ហើយ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​រាត្រី​ថ្ងៃ​ទី​១៨ មករា។ លោក ប៉ែន សវណ្ណ បាន​សន្លប់​មិន​ដឹង​ខ្លួន​នៅ​ក្រោយ​ពេល​លោក​បាន​ដួល​សន្លប់​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា នៅ​ឯ​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត​តាកែវ។

លោក ប៉ែន សុវណ្ណ មាន​អាយុ ៧៩​ឆ្នាំ។ លោក​ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១ នៅ​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ។ បច្ចុប្បន្ន​លោក​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។