សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​មាន​ចំនួន ១០៨.៤៣៣​នាក់

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អប់រំ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១០ ថា សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ហៅ​ថា បាក់ឌុប ក្នុង​ឆ្នាំ​២០១០ ខាង​មុខ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៦ ដល់​២៨ កក្កដា ដោយ​មាន​បេក្ខជន​ប្រឡង​​ចំនួន ១០៨.៤៣៣​នាក់ ហើយ​បែង​ចែក​ជា ១៩១​មណ្ឌល មាន​បន្ទប់​ប្រឡង​ចំនួន ៤៣៨៧​បន្ទប់​នៅ​ទូទាំង​ប្រទេស។
ដោយ មុំ សុផុន
2010-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក អ៊ូ អេង អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អប់រំ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រសួង​មាន​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​នូវ​បាតុភាព​ផ្សេងៗ ដែល​នឹង​អាច​កើត​មាន​ឡើង ក្នុង​ពេល​ប្រឡង​ខាង​មុខ​នេះ។

លោក អ៊ូ អេង អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អប់រំ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជា​មួយ​ក្រសួង​មហាផ្ទៃ​រួច​ហើយ ដោយ​មាន​វិធាន​ការ​ទប់​ស្កាត់​ការ​នាំ​យក​ចម្លើយ និង​កំណែ​របស់​បេក្ខជន​ប្រឡង​ចូល​ទៅ​ក្នុង​មណ្ឌល​ប្រឡង។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ លោក រ៉ុង ឈុន មាន​ប្រសាសន៍ ដោយ​សុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ចាត់​វិធាន​ការ​ឲ្យ​បាន​តឹង​រឹង​ចំពោះ​ការ​រៀបចំ​មេ​ប្រយោគ​ត្រួត​ពិនិត្យ​ការ​ប្រឡង នៅ​តាម​មណ្ឌល​នានា និង​ទប់​ស្កាត់​បេក្ខជន​ប្រឡង​មួយ​ចំនួន អាច​យក​ទូរស័ព្ទ​ដៃ​ចូល​ក្នុង​បន្ទប់​ប្រឡង ហើយ​ទាក់​ទង​អ្នក​ខាង​ក្រៅ​ដើម្បី​ចម្លង​វិញ្ញាសា​ជា​ដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល