ឆ្នាំ​នេះ​ខ្មែរ​ក្រោម​នឹង​ប្រារព្ធ​ខួប​៦៩​ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី​ដោយ​គ្មាន​ការ​ហែ​ញត្តិ

សង្គម​ស៊ីវិល ចង់​ឃើញ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​ជួយ​សម្របសម្រួល​ឱ្យ​មាន​ទីតាំង​សាធារណៈ​ណាមួយ ដល់​ក្រុម​ខ្មែរ​ក្រោម បាន​ប្រារព្ធ​ទិវា​ប្រវត្តិសាស្ត្រ​នេះ។

ប្រវត្តិ​ជំរំ​ជនភៀសខ្លួន​ខ្មែរ ខៅអ៊ីដាង

2018-04-03

ខៅអ៊ីដាង ជា​ឈ្មោះ​ភ្នំ​មួយ ដែល​ឋិត​នៅ​ក្នុង​ឃុំ​ខូខ្លាន ស្រុក​តាផៈយ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ ជើង​ភ្នំ​នេះ ធ្លាប់​ផ្ដល់​ជា​ទី​ជម្រក​ដល់​ជន​ភៀសខ្លួន​ខ្មែរ​រាប់​សែន​នាក់ ឲ្យ​បាន​ស្នាក់​អាស្រ័យ​ផុត​ពី​ទុក្ខ​ភ័យ ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​កំពុង​រត់​គេច​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ និង​ពេញ​មួយ​ទសវត្ស​ឆ្នាំ​១៩៨០។

ខ្មែរ​ក្រោម​ទទូច​ឲ្យ​កម្ពុជា​ស្នើ​​វៀតណាម​ឲ្យ​បើក​សាលាបង្រៀន​អក្សរ​ខ្មែរ​ដល់​ជនជាតិ​ដើម

2018-01-29

សំណើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សមាជិក​គណៈកម្មការ​កណ្ដាល​បក្ស​កុម្មុយនិស្ត​វៀតណាម បាន​ស្នើ​ឲ្យ​សាកលវិទ្យាល័យ​រដ្ឋ​របស់​កម្ពុជា បង្កើត​ដេប៉ាតឺម៉ង់​បង្រៀន​ភាសា​វៀតណាម​នៅ​កម្ពុជា។

ប្រវត្តិ​ខេត្ត​ខ្មែរ​ភាគ​ខាង​លិច​មួយ​ចំនួន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​សៀម (ភាគ​៥៨)

2015-09-15

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ​អេង ខេត្ត​ខ្មែរ​ភាគ​ខាង​លិច​មួយ​ចំនួន គឺ​ខេត្ត​បាត់ដំបង មហា​នគរ​សៀមរាប សំណាត់ ចុងកាល់ មោងឫស្សី ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម នៅ​ឆ្នាំ​១៧៩៥។ ទឹក​ដី​នេះ ត្រូវ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សៀម រហូត​ដល់​ឆ្នាំ​១៩០៧ ទើប​ប្រគល់​ឲ្យ​ខ្មែរ​វិញ។

ព្រះអង្គ​នន់​ដែល​ត្រូវ​គូបដិបក្ខ​មាន​យួន​នៅ​ពី​ក្រោយ​ប្រហារ​ជីវិត​ទាំង​ពូជ (ភាគ​៥៧)

2015-09-08

ព្រះអង្គ​នន់​ព្រះរៀម ឡើង​គ្រងរាជ្យ​នៅ​ចន្លោះ​ឆ្នាំ​១៧៧៥ និង​ឆ្នាំ​១៧៧៩។ ក្នុង​រយៈពេល​បួន​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះអង្គ​នេះ ព្រះអង្គ​បាន​ពឹង​សៀម ឲ្យ​ជួយ​ធ្វើ​សង្គ្រាម។ តែ​ទីបំផុត ព្រះរាជា​រាមាធិបតី​អង្គ​នន់ នេះ ត្រូវ​គូបដិបក្ខ​ដែល​មាន​យួន នៅ​ពី​ក្រោយ ប្រហារ​ជីវិត​បង់​ទាំង​ពូជ។

ប្រវត្តិ​រាស្ត្រ​ខ្មែរ​រង​ទុក្ខ​សោក​វេទនា​ដោយសារ​សង្គ្រាម​ដណ្ដើម​រាជ្យ​រវាង​ខ្មែរ​និង​ខ្មែរ (ភាគ​៥៦)

2015-09-01

ព្រះ​ឧទ័យ​រាជា​អង្គ​តន់ សោយរាជ្យ​នៅ​ចន្លោះ​ឆ្នាំ​១៧៥៨ ដល់​ឆ្នាំ​១៧៧៥។ ក្នុង​រាជ្យ​របស់​ព្រះអង្គ សង្គ្រាម​ដណ្ដើម​អំណាច​រវាង​ខ្មែរ និង​ខ្មែរ បាន​ធ្វើ​ឲ្យ​រាស្ត្រ​ខ្មែរ​រង​ទុក្ខ​វេទនា និង​ចុះ​ថយ​ចំនួន​ពលរដ្ឋ​យ៉ាង​ច្រើន។ ខាង​ព្រះ​អង្គ​ជា​ស្ដេច​សោយរាជ្យ មាន​យួន ជា​បង្អែក ឯ​ខាង​គូ​សត្រូវ​របស់​ព្រះអង្គ គឺ​អង្គ​នន់​ព្រះ​រៀម មាន​សៀម ជា​បង្អែក។

ប្រវត្តិ​សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ព្រះ​ញាតិវង្ស​ក្នុង​រាជ្យ​លើក​ទី​ពីរ​ព្រះអង្គ​ទង (ភាគ​៥៥)

2015-08-25

សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង បាន​ឡើង​សោយរាជ្យ​ជា​លើក​ទី​២ ពី​ឆ្នាំ​១៧៥៦ ដល់​ឆ្នាំ​១៧៥៧។ ក្នុង​រាជ្យ​លើក​ទី​ពីរ​នេះ សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ព្រះ​ញាតិវង្ស រវាង​ជីតា​ជា​ស្ដេច​សោយរាជ្យ និង​ចៅ​របស់​ខ្លួន​នៅ​តែ​បន្ត។ ទីបំផុត ព្រះអង្គ​តន់ ជា​ចៅ​ឈ្នះ​សង្គ្រាម ហើយ​ឡើង​សោយរាជ្យ​បន្ត​ពី​ជីតា។

ប្រវត្តិ​គ្រងរាជ្យ​របស់​ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន​ពី​ឆ្នាំ​១៧៤៩-ឆ្នាំ​១៧៥៥ (ភាគ​៥៤)

2015-08-18

ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន បាន​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​សត្ថាធិរាជ ឬ​សត្ថាទី២ នៅ​ចន្លោះ​ឆ្នាំ​១៧៤៩ និង​ឆ្នាំ​១៧៥៥។ ព្រះអង្គ​ស្ងួន ជា​ព្រះរាជបុត្រ​ព្រះ​ស្រី​ធម្មរាជា និង​ត្រូវ​ជា​ក្មួយ​ព្រះអង្គ​ទង។

ប្រវត្តិ​ព្រះមហាក្សត្រ​ខ្មែរ​បី​ព្រះអង្គ​គ្រង​រាជ្យ​នៅ​ចន្លោះ​ឆ្នាំ​១៧៣៨-១៧៤៩ (ភាគ​៥៣)

2015-08-11

ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​ការ​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ​បី​ព្រះអង្គ គឺ​ព្រះ​ស្រី​ធម្ម​រាជា ចន្លោះ​ឆ្នាំ​១៧៣៨-ឆ្នាំ​១៧៤៧ ជា​រាជ្យ​លើក​ទី​៣ ព្រះ​ស្រី​ធម្ម​រាជា​អង្គ​អឹម ឆ្នាំ​១៧៤៧ និង​សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង ឆ្នាំ​១៧៤៧-ឆ្នាំ​១៧៤៩ រាជ្យ​លើក​ទី​១។

ប្រវត្តិ​ខ្មែរ​បាត់បង់​ខេត្ត​ចំនួន​២​ទៅ​យួន​ក្នុង​រាជ្យ​ព្រះបាទ​សត្ថាធិរាជ (ភាគ​៥២)

2015-07-28

ជម្លោះ​ដណ្ដើម​អំណាច​គ្នា និង​មិន​ទុក​ចិត្ត​គ្នា​ក្នុង​ជួរ​អ្នក​កាន់​អំណាច​ខ្មែរ បាន​ធ្វើ​ឲ្យ​ក្រុម​ម្ខាងៗ​រត់​ទៅ​ពឹង​ប្រទេស​ជិត​ខាង​ឲ្យ​ជួយ​អន្តរាគមន៍។ ម្ខាង​ទៅ​ពឹង​យួន និង​ម្ខាង​ទៀត​ទៅ​ពឹង​សៀម។ ទឹក​ដី​ខ្មែរ ក៏​កាន់​តែ​រួម​តូច​ទៅៗ ដោយ​បាត់បង់​ទៅ​លើ​ប្រទេស​ជា​អ្នក​ជួយ​ធ្វើ​សង្គ្រាម​ហែកហួរ​គ្នា​ឯង​នៅ​កម្ពុជា នេះ។

រាជ្យ​លើក​ទី​១​របស់​ព្រះ​សត្ថាធិរាជ និង​រាជ្យ​លើក​ទី​៣​របស់​ព្រះ​កែវ​ហ្វា​អង្គ​អឹម (ភាគ​៥១)

2015-07-21

នៅ​ចុង​សតវត្ស​ទី​១៨ ព្រះរាជា​ខ្មែរ​និយម​លើក​រាជ្យ​ថ្វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ឪពុក​ទៅ​កូន ពី​កូន​ទៅ​ឪពុក​ម្តង​ជា​ពីរ​ដង។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ការ​ឡើង​គ្រងរាជ្យ​លើក​ទី​មួយ​របស់​ព្រះ​សត្ថាធិរាជ និង​រាជ្យ​លើក​ទី​៣ របស់​ព្រះ​កែវ​ហ្វា​អង្គ​អឹម។

ព្រះ​កែវហ្វា​អង្គ​អឹម​ព្រម​ដាក់​ប្រទេស​ខ្មែរ​ឲ្យ​ទៅ​ជា​ចំណុះ​ប្រទេស​សៀម (ភាគ​៥០)

2015-06-30

នៅ​ដើម​សតវត្ស​ទី​១៨ នៅ​ពេល​ដែល​ប្រទេស​សៀម កាន់​តែ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​បាន​ខ្លាំង​ជាង​នគរ​យួន ព្រះរាជា​ខ្មែរ​ដែល​ឡើង​គ្រងរាជ្យ​លើក​ទី​ពីរ​នា​ពេល​នោះ គឺ​ព្រះ​កែវហ្វា​អង្គ​អឹម បាន​យល់​ព្រម​ដាក់​ប្រទេស​ខ្មែរ​ឲ្យ​ទៅ​ជា​ចំណុះ​ប្រទេស​សៀម។

វិបត្តិ​ក្នុង​រាជ្យ​លើក​ទី​២​របស់​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី​ឆ្នាំ​១៩០៦ (ភាគ​៤៩)

2015-06-23

នៅ​ដើម​សតវត្ស​ទី​១៨ នៅ​ពេល​ដែល​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ឡើង​គ្រងរាជ្យ​ជា​លើក​ទី​ពីរ វិបត្តិ​ដណ្ដើម​រាជ្យ​គ្នា​ពី​សំណាក់​ព្រះ​ញាតិវង្ស ហើយ​រត់​ទៅ​ពឹងពាក់​ប្រទេស​ជិត​ខាង បាន​ផ្តល់​ឱកាស​ឲ្យ​បរទេស​ទន្ទ្រាន​លេប​ទឹក​ដី​ខ្មែរ។ ឯកសារ​ប្រវត្តិសាស្ត្រ​នានា​បញ្ជាក់​ថា ដី​ខ្មែរ​ត្រង់​ភូមិភាគ​ពាម បាន​ត្រូវ​យួន​ដណ្ដើម​យក​នៅ​ឆ្នាំ​១៧០៧ នៃ​គ.ស គឺ​មួយ​ឆ្នាំ​ក្រោយ​ពេល​ដែល​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ឡើង​គ្រងរាជ្យ​ជា​លើក​ទី​ពីរ​នេះ។

ប្រវត្តិសាស្ត្រ​រាជ្យ​ទី​១​ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី​និង​រាជ្យ​ទី​៤​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ (ភាគ​៤៨)

2015-06-02

នៅ​ដើម​សតវត្ស​ទី​១៨ ព្រះរាជា​ខ្មែរ​មួយ​អង្គ គឺ​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ បាន​ឡើង​គ្រងរាជ្យ​បួន​ដង។ ការ​ដែល​ព្រះអង្គ​ឡើង​សោយរាជ្យ និង​ដាក់​រាជ្យ​ជាច្រើន​លើក​ច្រើន​សា​នេះ បាន​បណ្ដាល​ឲ្យ​កើត​សង្គ្រាម​រវាង​គ្នា​ឯង​ក្នុង​ស្រុក និង​បង្ក​លក្ខណៈ​ឲ្យ​ជន​បរទេស​ឆ្លៀត​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ខ្មែរ​ឥត​ឈប់​ឈរ​ផង។