មនុស្ស ១​ពាន់ ៥​រយ​នាក់​នៅ​ខេត្តកោះកុង​ចូលរួម​ទិវា​សិទ្ធិមនុស្ស ដើម្បី​យុត្តិធម៌​សង្គម

ដោយ អាស៊ីសេរី
2022.12.08

ប្រជា​សហគមន៍​ខេត្តកោះកុង អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃទី៦ ធ្នូ បាន​រួម​គ្នា​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ខួប​៧៤ ក្រោម​ប្រធានបទ សាមគ្គីភាព​ប្រជាពលរដ្ឋ ដើម្បី​យុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​កិច្ច​គាំពារ​សង្គម ។ កម្មវិធី​នេះ​មាន​មនុស្ស​ចូលរួម ១​ពាន់ ៥​រយ​នាក់ (១៥០០) ប្រារព្ធ​ឡើង​នៅ​ខេត្តកោះកុង ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្តកោះកុង លោក ហាក់ ឡេង និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល​ឱ្យ​ដឹង​ថា ពិធី​នេះ​ក្នុង​បំណង​ផ្តល់​ឱកាស​ឱ្យ​ប្រជា​សហគមន៍ និង​កសិករ​បង្ហាញ​ពី​ក្តី ក្ដី​កង្វល់​របស់​ខ្លួន ប៉ះពាល់​សិទ្ធិ​របស់​ពួកគាត់ ដើម្បី​ឱ្យ​អាជ្ញាធរ​ពិចារណា​ដោះស្រាយ។

ប្រធាន​សហភាព​ផ្ទះ​សាមគ្គី ថេង សាវឿន ថ្លែង​ថា វេទិកា​នេះ​នឹង​ពាំ​នូវ​បញ្ហា និង​ដំណោះស្រាយ​ជាច្រើន​ត្រូវ​បាន​លើកឡើង ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមមាន បញ្ហា​ដីធ្លី បញ្ហា​យុត្តិធម៌​សង្គម កិច្ច​គាំពារ​សង្គម សេវា​សង្គម សិទ្ធិ​សេរីភាព​ជួប​ប្រជុំ អភិបាលកិច្ច សេរីភាព​បញ្ចេញមតិ សេរីភាព​សមាគម និង​តួនាទី​កាតព្វកិច្ច​របស់​ភាគី​ពាក់ព័ន្ធ។

ប្រជា​សហគមន៍​ដីធ្លី​ខេត្តកោះកុង​ដែល​ចូលរួម​កម្មវិធី​នេះ លោក ស្រី ផាវ ញ៉ើង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គោលបំណង​សំខាន់​ក្នុង​វិធី​នេះ ពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តកោះកុង យកចិត្តទុកដាក់​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យ​ជ្រះស្រឡះ​ដោយ​យុត្តិធម៌ ដែល​ជា​ឫសគល់ រំលោភសិទ្ធិ​មនុស្ស​។ លោកស្រី​ថា ពេលនេះ​វិបត្តិ​ដីធ្លី​នៅតែ​ជាប់​គាំង ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​វេទនា និង​វេច​បង្វេច រក​ដំណោះស្រាយ​ស្ទើរ​គ្រប់​ស្ថាប័ន ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក ស្រី ផាវ ញ៉ើង៖ «ស្នើ​សុំ​ឱ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ដី ដូច​សហគមន៍ ១៧៥ ដោះ​ហើយ ផ្លូវ​លំបាក ពេល​យើង​តវ៉ា​ស្នើសុំ​ដី គេ​ចោទ​ពី​បទ​ញុះញង់។ ដូច​ដូច​ខ្ញុំ គេ​ថា ដោះ​ដូច​ខ្យល់ គេ​យក​ដី​ពួក​ខ្ញុំ​ឱ្យ​លោក ហេង ហុយ»

មន្ត្រី​សង្គម​ស៊ីវិល​ឱ្យ​ដឹង​ថា ពិធី​នេះ​ក្នុង​បំណង​ផ្តល់​ឱកាស​ឱ្យ​ប្រជា​សហគមន៍ និង​កសិករ​បង្ហាញ​ពី​ក្តី ក្ដី​កង្វល់​របស់​ខ្លួន ប៉ះពាល់​សិទ្ធិ​របស់​ពួកគាត់ ដើម្បី​ឱ្យ​អាជ្ញាធរ​ពិចារណា​ដោះស្រាយ។

ប្រធាន​សហភាព​ផ្ទះ​សាមគ្គី លោក ថេង សាវឿន ថ្លែង​ថា វេទិកា​នេះ នឹង​ពាំ​នូវ​បញ្ហា និង​ដំណោះស្រាយ​ជាច្រើន​ត្រូវ​បាន​លើកឡើង ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមមាន បញ្ហា​ដីធ្លី បញ្ហា​យុត្តិធម៌​សង្គម កិច្ច​គាំពារ​សង្គម សេវា​សង្គម សិទ្ធិ​សេរីភាព​ជួប​ប្រជុំ អភិបាល​កិច្ច សេរីភាព​បញ្ចេញ​មតិ សេរីភាព​សមាគម និង​តួនាទី​កាតព្វកិច្ច​របស់​ភាគី​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។