ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្វើ​យុទ្ធនាការ ១៦ថ្ងៃ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្រ្តី និង​កុមារី

ដោយ សុ ជីវី
2018-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា (GAD/C) អ្នកស្រី រស់ សុភាព ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា (GAD/C) អ្នកស្រី រស់ សុភាព ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
Photo: RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ស្ទួយ​សិទ្ធិស្រ្តី​ចាប់​ផ្ដើម​យុទ្ធនាការ ១៦ថ្ងៃ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្រ្តី និង​កុមារី។ ក្រុមអង្គការ​សង្គម​ស៊ីវិល​​​នៅ​តែ​បារម្ភ​ពី​ចំនួន​ករណី​អំពើហិង្សា​លើ​ស្រី និង​កុមារ ដែល​ពុំ​បាន​ថយ​ចុះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ហៅ​កាត់​ថា GAD-C អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា យុទ្ធនាការ ១៦​ថ្ងៃ នៃ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី នៅ​ឆ្នាំ២០១៨ មាន​ប្រធានបទ​ថា "បរុស ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី"។ អង្គការ GAD-C នឹង​រៀបចំ​យុទ្ធនាការ​នេះ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​គោលដៅ​ចំនួន ៣ រួម​មាន ខេត្ត​ព្រៃវែង កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​សាធារណ និង​អាជ្ញាធរ​បន្ថែម​ទៀត​ជុំវិញ​កិច្ច​ការពារ និង​ទប់ស្កាត់​ទម្រង់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី។ អ្នកស្រី រស់ សុភាព ឲ្យ​ដឹង​ថា នៅ​តាម​ខេត្ត​នឹង​មាន​ការ​ហែ​ក្បួន​ផ្សព្វផ្វាយ ចំណែក​នៅ​រាជធានី​ភ្នំពេញ នឹង​មាន​រៀបចំ​វេទិកា​សាធារណៈ។ ខេត្ត​កំពង់ឆ្នាំង ជា​ខេត្ត​គោលដៅ​មួយ ហើយ​មាន​កុមារី ២រូប​ត្រូវ​បាន​ជន​រំលោភ​​ផ្លូវ​ភេទ​សម្លាប់ ក្នុង​ពេល​​ថ្មីៗ នេះ។

ផ្នែក​ការពារ​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​អង្គការ លីកាដូ (LICADHO) រក​ឃើញ​ថា ការ​រំលោភ​បំពានសិទ្ធិ​ស្ត្រី និង​កុមារី ដោយ​អំពើ​ហិង្សា រំលោភ​ផ្លូវ​ភេទ និង​ការ​សម្លាប់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មិន​បាន​ថយ​ចុះ​ទេ ហើយ​ថែម​ទាំង​មាន​ចរឹត​លក្ខណៈ​ឃោរឃៅ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល