កម្ពុជា​ជួយ​សង្គ្រោះ​នារី​ខ្មែរ​៣​នាក់​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន

ដោយ អ៊ុង សេរីវុទ្ធ
2017.03.29
ស្ត្រី​ចាញ់​បោក​មេខ្យល់​ទៅ​ចិន ៨៥៥ ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Saut Sokprathna

ស្ថានកុងស៊ុល​ខ្មែរ​ប្រចាំ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម បាន​ជួយ​សង្គ្រោះ​នារី​ខ្មែរ​៣​នាក់ ដែល​ចាញ់​បោក​មេខ្យល់​យក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិចិន មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី២៩ មីនា។

សេចក្ដី​ប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បញ្ជាក់​ថា ការ​ជួយ​សង្គ្រោះ​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម នៅ​ពេល​ដែល​នារី​ខ្មែរ​ទាំង​៣​នាក់​នោះ ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ប្រទេស​វៀតណាម ដើម្បី​ទៅ​រៀបការ​នឹង​បុរស​ចិន នៅ​ប្រទេស​ចិន។

នារី​ខ្មែរ​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នេះ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ព្រៃវែង និង​ខេត្ត​កណ្ដាល ដែល​មាន​អាយុ​ចន្លោះ​ពី​២៦ ទៅ​២៧​ឆ្នាំ។

របាយការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​បង្ហាញ​ថា រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ នារី​ខ្មែរ​ជាង​២​រយ​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ចិន​មក​កម្ពុជា​វិញ។ ភាគច្រើន​នៃ​ពួកគេ​បាន​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ចិន ឬ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​ទីនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។