សមាគមខ្មែរកម្ពុជា​ក្រោម ​រួម​គ្នា​ប្រារព្ធ​ទិវា​តស៊ូ​របស់​យុទ្ធជន​យុទ្ធនារី​ខ្មែរ​ក្រោម ខួប​ទី ៤២

ដោយ សន ចាន់រដ្ឋា
2018-11-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរ​ក្រោម​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​អ្នក​ការពារ​សិទ្ធិ ក្នុង​សាលា​បឋម​សិក្សា​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៦។
ពលរដ្ឋ​ខ្មែរ​ក្រោម​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​អ្នក​ការពារ​សិទ្ធិ ក្នុង​សាលា​បឋម​សិក្សា​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

សមាគមខ្មែរកម្ពុជា​ក្រោម ប្រមាណ ១០ស្ថាប័ន​ ​រួម​គ្នា​ប្រារព្ធ​ទិវា​តស៊ូ​របស់​យុទ្ធជន យុទ្ធនារី​ខ្មែរ​ក្រោម ខួប​ទី ៤២ នៅ​ថ្ងៃ​សុក្រ ទី១៦ ខែ​វិច្ឆិកា​ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​​អំពី​ភាព​ជូ​រចត់​​នៃ​ការ​តស៊ូ​​របស់​យុទ្ធជន​ខ្មែរ​ក្រោម​​ ដែល​ក្រោក​ទាមទារ​សិទ្ធិ​សេរីភាព​ពី​រដ្ឋាភិបាល​វៀតណាម រហូត​ដល់​មាន​ការ​សម្លាប់ និង​ចាប់​យុទ្ធជន​ខ្មែរ​ក្រោ​ម​ជា​ច្រើន​នាក់​ដាក់​គុក។

 

អគ្គលេខាធិកានៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន បាន​ហៅ​ព្រឹត្តិការណ៍​នៃ​ការ​ក្រោក​ទាមទារ​សិទ្ធិ​សេរីភាព​ពី​វៀតណាម​នេះ​ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់​ ដែល​គួរ​ចងចាំ៖ «»

លោក សឺន ជុំជួន ក៏បាន​ឱ្យដឹងដែរថា ទិវា​នៃ​ការ​ចងចាំ​នេះ នឹង​មាន​ការ​រៀបចំ​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ ដោយ​​ខា​ង​សមាគម​ខ្មែរ​ក្រោម ​នឹង​រៀបចំ​ជា​វេទិកា​តុ​មូល ដើម្បី​សួរ​ដេញដោល​អំពី​ដើម​ហេតុ ដែល​នាំ​ឱ្យ​ កើត​មាន​ចលនា​ស្ត្រី​ទាមទារ​សិទ្ធិ​សេរីភាព​នេះ​ឡើង។

កាលពីថ្ងៃទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ១៩៧៦ ពលរដ្ឋ​ខ្មែរ​ក្រោម រួម​មាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​នាក់​​បាន​ក្រោក​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​ដើម្បី​ទាមទារ​ឱ្យ​វៀតណាម​បញ្ឈប់ ការ​រំលោភ​បំពាន​ខ្មែរ​ក្រោម និង​ទាមទារ​ផ្តាច់​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល​​ខ្មែរ​ក្រោម។ ការ​ក្រោក​ទាមទារ​កាល​នោះ ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​បង្ក្រាប ហើយ​ពលរដ្ឋ​ខ្មែរ​ក្រោម រួមទាំង​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ រង​របួស ស្លាប់​បាត់បង់​ជីវិត និង​ខ្លះ​ទៀត​ត្រូវ​បាន​បាត់​ខ្លួន។

លោក សឺន ជុំជួន ​ស្នើសុំ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ចូលរួម​តាម​ដាន​វេទិកា​នេះ​ទាំង​អស់​គ្នា ដើម្បី​ស្វែង​យល់​អំពី​ព្រឹត្តិការណ៍​នៃ​ការ​ក្រោក​ទាមទារ​សិទ្ធិ​សេរីភាព​មួយ​នេះ។ កម្មវិធី​នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា នៅ​ទីស្នាក់ការ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​សេរីភាព និង​ការ​អភិវឌ្ឍន៍​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល