អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ត​សាកសួរ​មន្ត្រី​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​ការ​ចោទ​របស់​អ្នក​នាង​ស្រី​មុំ

ដោយ ថា កិត្យា
2016-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា (ស្ដាំ) ចូល​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Rann Samnang
អតីត​មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា (ស្ដាំ) ចូល​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បន្ត​សាកសួរ​មន្ត្រី​សិទ្ធិមនុស្ស​ចំនួន ៦នាក់ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

មន្ត្រី​សិទ្ធិមនុស្ស​ដែល​ត្រូវ​​សាកសួរ​នៅ​ព្រឹក​នេះ រួមមាន​អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ និង​មន្ត្រី​សមាគម​អាដហុក អ្នកស្រី លឹម មុនី

ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ទាំង​បី​នាក់​រួម​មាន​លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​លោក នី សុខា ក៏​ត្រូវ​បាន​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កោះ​ហៅ​សាកសួរ​បន្ត​ទៀត។ កាល​ពី​ថ្ងៃ​ទី​២៧ មេសា អ្នក​ទាំង​៣ ត្រូវ​បាន​​អង្គភាព​នេះ សាកសួរ​ពេញ​មួយ​ថ្ងៃ តាំង​ពី​ព្រលឹម ដល់​យប់​អាធ្រាត្រ ទើប​អនុញ្ញាត​ត្រឡប់​មក​វិញ។

ប្រធាន​សមាគម​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ម៉ោង​ជាង ១០​យប់​ថ្ងៃ​ទី​២៧ មេសា ថា អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​បាន​អនុញ្ញាត​ឲ្យ​បុគ្គលិក​​របស់​លោក ៣​រូប​នេះ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ជា​បណ្ដោះ​អាសន្ន​សិន ហើយ​ពួកគេ​នឹង​ចូល​ខ្លួន​មក​ឲ្យ​អង្គភាព​នេះ​បន្ត​នីតិវិធី​នៅ​ថ្ងៃ​នេះ​ទៀត៖ «គាត់​ថា ឲ្យ​ចេញ​យប់​ហ្នឹង ហើយ​ឲ្យ​មក​វិញ នៅ​ម៉ោង ៨​ព្រឹក ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង»

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

អ្នក​អាន​អនាមិក

គំនិត ខ្មែរក្រហមយួនវៀតណាម នៅក្រោមផ្លាក ACU ការឃាត់ខ្លួន យូរនេះ គឺ បំភិតបំភ័យ អង្គការសិទ្ធមនុស្ស អោយយើងភ័យខ្លាច ចូលស៊ង ពួកវា !
ដូច្នេះ អង្គការសិទ្ធមនុស្ស កុំបាច់និយាយច្រើនជាមួយពួកវា នេះ !

Apr 28, 2016 10:54 PM

អ្នក​អាន​អនាមិក

ពួក អង្គភាព ACU ឆ្កួតជ្រូក សួរចុះ សួរឡើង ចង់អោយយើងនិយាយ ឆ្កួតជ្រូក ដូរចម្លើយ ម្តងអញ្ចេះ ម្តងអញ្ចុះ ដើម្បីចោទប្រកាន់ !

Apr 28, 2016 09:45 AM

អ្នក​អាន​អនាមិក

ACU = anti Cambodia unity = anti care unit = anti concern unit...
It stands for many bad things for Cambodia.

Apr 28, 2016 07:59 AM

អ្នក​អាន​អនាមិក

មន្ត្រី សិទ្ធមនុស្ស គាត់មិនសូវដើរ ដល់យប់ជ្រៅ ផង ! តើ ឪម យ៉ិនទៀង មានបំណងបែបណា ធ្វើអី បានជាឃាត់គាត់ ដល់យប់ជ្រៅ ?
អញ្ជើញឆ្លើយ ស.ម ឪម យ៉ិនទៀង ?

Apr 28, 2016 02:54 AM

អ្នក​អាន​អនាមិក

លោក ឪម យ៉ិនទៀង កំពុងតែ រំលោភច្បាប់ ទាំងថ្ងៃ ទាំងយប់ ប្រយ័ត្ន បេះដូងគាំង ង៉ាប់ !

Apr 28, 2016 02:20 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល