អង្គការ​លើកលែង​ទោស​អន្តរជាតិ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង


2015.07.30
មាជ សុវណ្ណារ៉ា អ៊ុក ពេជ្រសំណាង ៦២០ លោក មាជ សុវណ្ណារ៉ា (ឆ្វេង) មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ និង​លោក អ៊ុក ពេជ្រសំណាង (ស្ដាំ) ​សកម្មជន​បក្ស​សង្គ្រោះជាតិ ពេល​នាំ​មក​ដល់​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី១១ មីនា ២០១៥។
RFA/Morm Moniroth

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់ ជា​បន្ទាន់ ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ពី​៧ ដល់ ២០​ឆ្នាំ ពី​បទ​ចោទ​ថា បាន​ដឹកនាំ និង​ចូលរួម​កុប្បកម្ម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា អង្គការ​អន្តរជាតិ​មួយ​នេះ គូស​បញ្ជាក់​ថា សវនាការ​កាត់​ទោស​មនុស្ស​ទាំង ១១​នាក់​នោះ ធ្វើ​ឡើង​មិន​យុត្តិធម៌ និង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ ក្នុង​នោះ​ជន​ជាប់​ចោទ​ភាគ​ច្រើន ថែម​ទាំង​មិន​មាន​មេធាវី​ទៀត​ផង។ អង្គការ​លើកលែង​ទោស​អន្តរជាតិ ហៅ​សាលក្រម​នេះ ជា​សាលក្រម​នយោបាយ។

ក្រៅ​តែ​ពី​អង្គការ​លើកលែង​ទោស​អន្តរជាតិ ក៏​មាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​ស្ថានទូត​សហរដ្ឋអាមេរិក ថ្កោលទោស និង​រិះគន់​សាលក្រម​នេះ​យ៉ាង​ខ្លាំង ព្រមទាំង​ទាមទារ​អោយ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១​នាក់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។