សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ប្រើ​យន្តហោះ​បញ្ជា​ថត​វីដេអូ​ក្នុង​រាជធានី​ភ្នំពេញ

ដោយ យាង សុជាមេត្តា
2017-08-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យន្តហោះ​បញ្ជា ឬ​ហៅ​ថា ដ្រូន (Drone)។ រូបថត​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧។
យន្តហោះ​បញ្ជា ឬ​ហៅ​ថា ដ្រូន (Drone)។ រូបថត​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ថត​រូប និង​វីដេអូ​បំពាក់​លើ​យន្តហោះ​បញ្ជា ដ្រូន (Drone) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ឡើយ។

សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៦ សីហា បញ្ជាក់​ថា ដើម្បី​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ និង​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ សាលា​រាជធានី​ភ្នំពេញ ហាម​មិន​ឲ្យ​ប្រើ​យន្តហោះ​បញ្ជា ដ្រូន ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដាច់ខាត។

ទោះ​ជា​យ៉ាង​ណា សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា ក្នុង​ករណី​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់ គឺ​ត្រូវ​សុំ​ការ​អនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

well, well it is so sad the monkey court couldn't see far. the satellite can see an ant crawling and 3 mm accurate, don't need drone.

Aug 17, 2017 12:54 AM

អ្នក​អាន​អនាមិក


បើកឧទ្ធម្ភាគចក្រលើដំបូលទីស្នាក់ការគេឆ្នាំមិញទៅសុំច្បាប់ម្ចាស់ផ្ទះគេដែរឬទេ?

Aug 16, 2017 08:30 PM

គេហទំព័រ​ទាំងមូល