អាមេរិក​ចេញ​ច្បាប់​មួយ​ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ដោយ តាំង សារ៉ាដា
2017-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។
Photo courtesy of SPM

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​២២ ធ្នូ បាន​ចេញ​បទបញ្ជា​នីតិប្រតិបត្តិ​មួយ ឬ​ហៅថា (Executive Order) ដែល​មាន​ឈ្មោះថា ច្បាប់ និង​យុត្តិធម៌ ដែល​មាន​អំណាច​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងឡាយ​ណា​ដែល​ជាប់​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ឬ​ជាប់​ទាក់ទង​នឹង​អំពើពុករលួយ​ដែល​មាន​ប្រភព​ទាំងស្រុង ឬ​មួយ​ផ្នែក​នៅ​ក្រៅ​សហរដ្ឋអាមេរិក។

អ្នកវិភាគ​ឯករាជ្យ​លោក បណ្ឌិត មាស នី មាន​ប្រសាសន៍ថា រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​អន្ទះសា​ចង់​ដឹង​ថា​តើ​សហរដ្ឋអាមេរិក​នឹង​មាន​វិធានការ​បែប​ណា​ជុំវិញ​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ស្រប​ពេល​ដែល​កម្ពុជា​គ្មាន​តម្លាភាព ក្នុង​ការ​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​ក្នុង​របប​សព្វថ្ងៃ​នេះ។ «»

បទបញ្ជា​នីតិប្រតិបត្តិ​ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​ជន​រំលោភ​សិទ្ធិ​មនុស្ស​ទាំងឡាយ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អនុ ​គណៈកម្មាធិការ​ខាង​កិច្ចការ​បរទេស​របស់​សភា​សហរដ្ឋអាមេរិក កំពុង​ស្វែងរក​បញ្ជី​ឈ្មោះ​ជន​រំលោភ​សិទ្ធិ​មនុស្ស​ជន​ពុករលួយ និង​ជន​ទាំងឡាយ​ណា​ដែល​ចូលរួម រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​កម្ពុជា។

សមាជិកសភា​ពី​ខាង​គណបក្ស​សាធារណរដ្ឋ និង​ជា​សមាជិក​នៃ អនុ​គណៈកម្មាធិការ​ខាង​កិច្ចការ​បរទេស​លោក ដាណា រ៉ូរ៉ាបាឃើរ (Dana Rohrabacher) ព្រមាន​ថា ទណ្ឌកម្ម​ដែល​មាន​ប្រសិទ្ធភាព ដូចដែល​បាន​អនុវត្ត​កន្លងមក លើ​ប្រទេស​ផ្សេងទៀត​នោះ គឺ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​បុគ្គល​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ទាំងអស់ ដែល​ទទួល​ផល​ពី​អំពើពុករលួយ នៃ​របប​លោក ហ៊ុន សែន រួម​មានការ​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ ហើយ​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក និង​ហាមឃាត់​ការ​ធ្វើ​ដំណើរ​មកកាន់​សហរដ្ឋអាមេរិក​ផង តាមរយៈ​ការ​ប្រើ​ច្បាប់​ក្លូបបល មែកនីកស្គី (Global Magnitsky)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

G. WH BUSH

ពី Ha Noi

My final reminding to you Mr. Sok eisan, you need to act quickly to close all your bank accounts in the West and open new ones in Hanoi, Beijing, & Moscow or maybe in Pyongyang!

Dec 25, 2017 11:41 AM

អ្នក​អាន​អនាមិក

តាចាស់ ហ៑ុន សែន បានបំផ្លាញខ្លួនអែង និងបំផ្លាញបក្សពួកគាត់ ហើយ .
_ រឿង ពុករលួយ លួចលុយជាតិ លួចទ្រព្យសម្បត្តិជាតិ យកទៅធ្វើមានបានផ្ទាល់ខ្លួន ជាយូរមកហើយ របស់តាចាស់ ហ៑ុន សែន និងបក្សពួកមួយក្តាប់តូច ត្រូវបានលាតត្រដាង នៅក្នុងប្រទេសនិងក្រៅប្រទេស !
_ បើ បង្ក្រាប ពួកពុករលួយខាងលើនេះបាន តទៅថ្ងៃមុខ ការកសាងប្រទេសនឹងបានច្រើនឡើង ទ្វេដង ហើយមានគុណភាពទៀតផង ដូចជា : ផ្លូវរថភ្លើង តាមខេត្ត ចាស់ថ្មី (ជាយូរមកហើយមិនទាន់ធ្វើ) នឹងត្រូវធ្វើអោយបានលឿន ល្អ ឆាប់បានបំរើសេវា ដឹកជញ្ជូនប្រជាពលរដ្ឋក្រីក្រ . ចំណែកផ្លូវថ្នល់ ធ្វើធំហើយល្អ មានគុណភាព ផ្លាកសញ្ញាចរាចរ មានទាំងលើ មានទាំងទ្រូងផ្លូវ ១០០ភាគរយ (( អីឡូវនេះផ្លូវថ្នល់តូចឆាប់ខូច ផ្លាកសញ្ញាចរាចរ ទាំងលើនិងទ្រូងផ្លូវមានប្រហែល៥០ភាគរយប៉ុណ្ណោះ<(មានខ្លះអត់ខ្លះ)> ជាដើម លះ ..........))

Dec 25, 2017 07:41 AM

គេហទំព័រ​ទាំងមូល