បទ​សម្ភាសន៍​លោក អំ សំអាត អំពី​ឧបសគ្គ​ក្នុង​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី

ដោយ សុ ជីវី
2018.11.27
អំ សំអាត ៦២០ លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កត នៃ​អង្គការ​លីកាដូ (LICADHO) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៥។
RFA

យុទ្ធនាការ ១៦​ថ្ងៃ នៃ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី នៅ​ឆ្នាំ២០១៨ ត្រូវ​បាន​នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ហៅ​កាត់​ថា GAD-C អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា នឹង​ផ្ដោត​លើ​​​ប្រធានបទ "បុរស ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី"។ អង្គការ GAD-C នឹង​រៀបចំ​យុទ្ធនាការ​នេះ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​គោលដៅ​ចំនួន ៣ រួម​មាន ខេត្ត​ព្រៃវែង កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​សាធារណ និង​អាជ្ញាធរ​បន្ថែម​ទៀត​ជុំវិញ​កិច្ច​ការពារ និង​ទប់ស្កាត់​ទម្រង់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី។ អ្នកស្រី រស់ សុភាព ឲ្យ​ដឹង​ថា នៅ​តាម​ខេត្ត​នឹង​មាន​ការ​ហែ​ក្បួន​ផ្សព្វផ្វាយ ចំណែក​នៅ​រាជធានី​ភ្នំពេញ នឹង​មាន​រៀបចំ​វេទិកា​សាធារណៈ។ ខេត្ត​កំពង់ឆ្នាំង ជា​ខេត្ត​គោលដៅ ក្រោយ​មាន​ករណី​សម្លាប់​ក្មេង​ស្រី ២​នាក់​នៅ​ក្នុង​ឆ្នាំ២០១៨ ​នេះ។

ផ្នែក​ការពារ​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​អង្គការ លីកាដូ (LICADHO) រក​ឃើញ​ថា ការ​រំលោភ​បំពានសិទ្ធិ​ស្ត្រី និង​កុមារី ដោយ​អំពើ​ហិង្សា រំលោភ​ផ្លូវ​ភេទ និង​ការ​សម្លាប់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មិន​បាន​ថយ​ចុះ​ទេ ហើយ​ថែម​ទាំង​មាន​ចរឹត​លក្ខណៈ​ឃោរឃៅ​ផង។

សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​អ្នក​ស្រី សុ ជីវី និង​លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) អំពី​បញ្ហា​នេះ...

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។