ស្នងការ​នគរបាល​ខេត្ត​ក្រចេះ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន

ដោយ ជាតិ ចំណាន
2018-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ក្រចេះ។
ផែនទី​ខេត្ត​ក្រចេះ។
Photo: RFA

ប៉ូលិស​ខេត្ត​ក្រចេះ បាន​ឃាត់ខ្លួន​ស្ដ្រី​ម្នាក់ និង​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ក្រចេះ កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា ជា​មេខ្លោង​រត់ពន្ធ​មនុស្ស​ឆ្លងដែន​យកប្ដី​នៅ​ប្រទេស​ចិន។

ស្នងការ​រង​ទទួលបន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ដ​ក្រចេះ លោកស្រី​វរសេនីយ៍ឯក នៅ រតនា បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ថា នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន ស្ត្រី​ម្នាក់​ឈ្មោះ ឌី ចាន់ធី អាយុ​៥១ ដែល​ជា​មេខ្លោង​ក្នុង​ការ​រត់ពន្ធ​មនុស្ស​ឆ្លងដែន និង​ធ្លាប់​បាន​លក់​កូនស្រី​បង្កើត ចំនួន ៤​នាក់ ទៅ​ឲ្យ​បុរស​ជនជាតិ​ចិន។

អ្នកស្រី នៅ រតនា បន្ត​ថា មន្ដ្រី​នគរបាល​បាន​បើក​ការស៊ើបអង្កេត និង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ស្ដ្រី​ខាងលើ ដោយសារ​មាន​បណ្ដឹង ពី​ម្ដាយ​របស់​ស្ត្រី​រងគ្រោះ រស់នៅ ភូមិ​ថ្នល់​កើត ឃុំ​ស្វាយជ្រៈ ស្រុក​ស្នួល ខេត្ដ​ក្រចះ ដែល​កូនស្រី​របស់​គាត់​ត្រូវ​បាន​ជនសង្ស័យ ធ្វើការ​ជួញដូរ​ទៅ​ប្រទេស​ចិន​ក្រោម​រូបភាព​រៀបការ​ប្ដី​ជនជាតិ​ចិន។

ស្នងការ​រង​ទទួលបន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រូប​នេះ​បន្ថែម​ទៀត​ថា កូនស្រី​របស់​ជនសង្ស័យ​មួយ​នាក់ ក្នុង​ចំណោម ៤​នាក់​បាន​ប្រាប់​លោកស្រី​ថា ម្ដាយ​របស់​ខ្លួន​ធ្លាប់​លក់​រូបគេ តាំងតែ​ពី​ខ្លួន​មាន​អាយុ​១៤​ឆ្នាំ ទៅ​ឲ្យ​បុរស​ម្នាក់ រួចហើយ លក់​ឲ្យ​ផ្ទះ​រកស៊ី​ផ្លូវ​ភេទ​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល