ក្រុម​ជំនាញ​រក​ឃើញ​បញ្ហា​មួយ​ចំនួន​នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ​ សុ ជីវី
2016-06-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​បន្ត​ចុះ​ឈ្មោះ​ផ្ដិត​មេដៃ​នៅ​លើ​ញត្តិ​ដើម្បី​ថ្វាយ​ទៅ​ព្រះមហាក្សត្រ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១៦។
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​បន្ត​ចុះ​ឈ្មោះ​ផ្ដិត​មេដៃ​នៅ​លើ​ញត្តិ​ដើម្បី​ថ្វាយ​ទៅ​ព្រះមហាក្សត្រ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១៦។
RFA/Cheu Sideth

ក្រុម​ជំនាញ​ពិនិត្យ និង​​ធ្វើ​កោសល្យ​វិច័យ​ស្នាម​មេដៃ​របស់​ក្រសួង​មហាផ្ទៃ រក​ឃើញ​បញ្ហា​មួយ​ចំនួន​នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្វាយ​ទៅ​ព្រះមហាក្សត្រ។

បើ​ទោះ​ជា​យ៉ាង​ណា ក្រុម​ជំនាញ​ទើប​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ស្នាម​មេដៃ​ទាំង​នោះ​នៅ​មិន​ទាន់​បាន​ពាក់កណ្ដាល​នៃ​ចំនួន​ញត្តិ​សរុប​ទាំង​ជាង ១៧​ម៉ឺន​នាក់​នោះ​នៅ​ឡើយ។

មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​បញ្ជាក់​ពី​ចំណាត់​ការ​យ៉ាង​ណា​ចំពោះ​បញ្ហា​ដែល​បាន​រក​ឃើញ​នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ។

អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិច័យ​ស្នាម​មេដៃ នាយ​ឧត្ដម​សេនីយ៍ កង សុខន ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា បញ្ហា​ដែល​ក្រុម​ជំនាញ​បាន​រក​ឃើញ​នោះ​រួម​មាន ឈ្មោះ​ខ្លះ​ពុំ​មាន​ស្នាម​មេដៃ ខ្លះ​ទៀត​មាន​តែ​ស្នាម​មេដៃ​អត់​ឈ្មោះ មាន​ឈ្មោះ និង​ស្នាម​មេដៃ ខ្លះ​ទៀត​ពុំ​មាន​បញ្ជាក់​ពី​អាសយដ្ឋាន ហើយ​ក៏​មាន​ស្នាម​មេដៃ​មនុស្ស​តែ​ម្នាក់​ដូចគ្នា​ផ្ដិត​លើ​ឈ្មោះ​ផ្សេងៗ​ពី​គ្នា «យើង​ឃើញ​ថា ទី​១ ខ្លឹមសារ​ញត្តិ​នេះ​ជា​ខ្លឹមសារ​ញត្តិ​ដែល​មាន​ខ្លឹមសារ​ដូចៗ​គ្នា ហើយ​មាន​ការ​បោះពុម្ព​ស្រាប់ គឺ​មិន​មែន​ជា​ខ្លឹមសារ​ដែល​ប្រជាពលរដ្ឋ​សរសេរ​ដោយ​ដៃ​គាត់​ផ្ញើ​មក​ទេ ហើយ​អាច​បាន​សន្និដ្ឋាន​ថា ញត្តិ​នេះ​ចេញ​ពី​ប្រភព​ណា​មួយ​តែ​មួយ»

លោក កង សុខន បន្ត​ថា ការងារ​ធ្វើ​កោសល្យ​វិច័យ​នេះ​នៅ​មិន​ទាន់​បាន​ពាក់​កណ្ដាល ឬ ៥០​ភាគរយ​នៃ​ចំនួន​ញត្តិ​របស់​ពលរដ្ឋ​ទាំង​ជាង ១៧​ម៉ឺន​នាក់​នោះ​នៅ​ឡើយ«ប្រហែល​មិន​បាន ៥០​ភាគរយ​នៅ​ឡើយ​ទេ ប៉ុន្តែ​គម្រោង​យើង​ធ្វើ​ត្រឹម ៣០​ភាគរយ។ យើង​អាច​សន្និដ្ឋាន​បាន។ ដូច​ខ្ញុំ​ជម្រាប​ពី​ដំបូង​ថា ការ​នេះ​យើង​ខំ​ធ្វើ​ឲ្យ​លឿន ដើម្បី​ឲ្យ​សាធារណមតិ​បាន​ដឹង​ព័ត៌មាន​នេះ»

គណៈកម្មការ​ពិនិត្យ និង​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ពលរដ្ឋ​បាន​ចាប់​ផ្ដើម​ការងារ​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ស្នាម​មេដៃ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ សម្រេច​បង្កើត​គណៈកម្មការ​នេះ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា។

កាល​ពី​ថ្ងៃ ទី​៣០ ខែ​ឧសភា នេះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ហែ​ញត្តិ​ដោយ​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ១៧​ម៉ឺន​នាក់ ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស ៤​នាក់ មន្ត្រី គ.ជ.ប ម្នាក់ រួម​នឹង​មន្ត្រី និង​សកម្មជន​គណបក្ស​នេះ​ជា​ច្រើន​នាក់​ទៀត ព្រម​ទាំង​សុំ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​ពិនិត្យ​ស្នាម​មេដៃ​នេះ ជា​រឿង​រ៉ាវ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​សុទ្ធសាធ។ លោក អំ សំអាត បារម្ភ​ពី​វិធាន​ការ​របស់​អាជ្ញាធរ​នៅ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ពិនិត្យ​ស្នាម​មេដៃ​នេះ«បើ​អាជ្ញាធរ​ថា​ទេ គាត់​គ្រាន់​តែ​ត្រឹម​ចង់​ដឹង​ថា ហ្នឹង​ជា​ស្នាម​មេដៃ​អ្នក​ណា​ពិត​ប្រាកដ​មែន​នោះ ជា​រឿង​មួយ ប៉ុន្តែ​បើ​រក​ទៅ​ឃើញ​ថា ស្នាម​មេដៃ​ហ្នឹង​វា​មិន​មែន អាជ្ញាធរ​ទៅ​សួរ​ទៅ​នាំ​ទៅ​ជួប​ទៅ​អី នាំ​ឲ្យ​មាន​ការ​ភិតភ័យ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ត​ទៅ​ទៀត»


ក្នុង​ចំណារ​នៅ​លើ​ព្រះរាជសារ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បញ្ជាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អោយ​រៀបចំ​អោយ​មាន​ការ​ស្រាវជ្រាវ​ស្នាម​មេដៃ​តាម​រយៈ​កោសល្យវិច័យ ស្រាវជ្រាវ​ពី​ប្រជាពលរដ្ឋ​ផ្ទាល់ និង​តាម​មធ្យោបាយ​ផ្សេង​ទៀត​ដែល​អាច​រក​ឃើញ​ភាព​ត្រឹមត្រូវ។ លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា អាស្រ័យ​ដោយ​ស្នាម​មេដៃ​នោះ​ជាប់​ទាក់​ទង​ដល់​ប្រជាពលរដ្ឋ​ផង និង​ព្រះ​មហាក្សត្រ​ផង ត្រូវ​ស្រាវជ្រាវ​អោយ​បាន​ហ្មត់ចត់​បំផុត ចៀសវាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ​បោកប្រាស់​ទាំង​ប្រជាពលរដ្ឋ ជា​ពិសេស​បោក​ទាំង​ព្រះមហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

អ្នក​អាន​អនាមិក

អត់ប៉ាធូទេ គឺធ្វើអោយតឹងតែងហ្មត់ចត់បំផុត ដើម្បីអោយដឹងថា អ្នក​ណា​អីក៏ថ្លើមធំម្លេះហ៊ានប្រឆាំងនិងប្រមុខអ្នកកាន់ក្តាប់ប្រទេសផង និង​សំ​ខាន់កុំចែកសារ៉ុងអោយវាស្លៀក។

Jun 14, 2016 09:56 PM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

លោក អំ សំអាត ដោយសារតែចង់បានលុយពីបរទេសហ៊ាននិយាយក្បត់ឆន្ទះ មនសិការខ្លួនឯង។ អោយតែពួកបក្សប្រឆាំងធ្វើខុស គឺសុទ្ធតែបញ្ហានយោបាយ ដូច្នេះខ្ញុំចង់អោយលោក កឹម សុខា ទៅរំលោភប្រពន្ធលោក អំ សំអាត ម្តងមើល តើជាបញ្ហានយោបាយ ឬយ៉ាងណា?។Sic

Jun 14, 2016 07:51 PM

អ្នក​អាន​អនាមិក

ពី ព្រៃវែង

កឹម សុខា បានទោសព្រហ្មទណ្ឌបន្ថែមទៀតហើយ ម្តងនេះធ្ងន់ជាងមុនៗទៅទៀត។

Jun 14, 2016 07:47 PM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

ទោសប្រមាថព្រះមហាក្សត្រត្រៀមទទួលទៅ ពួកជនក្បត់ជាតិ

Jun 14, 2016 07:45 PM

ហានិភ័យ

ពី តាកែវ

បើរាប់សន្លឹកឆ្នោតដែលសង្ស័យថាលួចបន្លំ សកម្មដូចគ្នាបែបនេះ នោះច្បាស់ណាស់ថា ហ៊ុនសែនមិនបាននៅទំជាប់កៅអីរហូតមកដល់សព្វថ្ងៃនេះទេ ប្រហែលរត់ប្រាសអាយុទៅនៅស្រុកយួនបាត់ទៅហើយ។

Jun 14, 2016 07:17 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល