សមត្ថកិច្ច​បន្ត​ឃុំ​ខ្លួន​សកម្មជន​បឹងកក់​២​នាក់​នៅ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ

ដោយ អ៊ុំ រង្សី
2016.08.16
ង៉ែត ឃុន ៨៥៥ ២០១៦ សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់​លោកស្រី ង៉ែត ឃុន តវ៉ា​នៅ​មុខ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦។
RFA/Cheu Sideth

អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​ឃុំ​ខ្លួន​តំណាង​សហគមន៍​​បឹងកក់​២​នាក់ គឺ​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា នៅ​អធិការដ្ឋាន​ខណ្ឌ​នៅ​ឡើយ​ទេ រហូត​ល្ងាច​ថ្ងៃ​ទី​១៦ សីហា។

កាល​ពី​ព្រឹក​មិញ ប្អូនស្រី​លោកស្រី បូវ សោភា លោកស្រី បូវ សោភ័ណ បាន​ថ្លែង​ឲ្យ​ដឹង​ក្រោយ​ពី​ចូល​ទៅ​ជួប​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ថា សមត្ថកិច្ច​គ្រោង​បញ្ជូន​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ទៅ​កាន់​តុលាការ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់ នៅ​ថ្ងៃ​ត្រង់​នេះ។ ប៉ុន្តែ​អ្នក​ទាំង​២ មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ឡើយ​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ។

លោកស្រី បូវ សោភ័ណ បាន​បន្ត​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​សាកសួរ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ​ពី​ប្រភព​នៃ​ការ​ធ្វើ​ទង់ជាតិ ទីងមោង ក្រវិល រួម​​នឹង​សម្ភារៈ​ផ្សេងទៀត សម្រាប់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។

ក្នុង​ពេល​ជាមួយ​គ្នា មាន​សកម្មជន​ដីធ្លី​ប្រមាណ​២០​នាក់ ​កំពុង​តវ៉ា​នៅ​ខាង​មុខ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ពីរ។ ពួកគេ​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ទាំងពីរ​មក​សាកសួរ ថា ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។

តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ចាប់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់ ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​ទោស​មនសិការ ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​ពួកគាត់​ឲ្យ​ចប់​សព្វគ្រប់។

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។