បុរស​ជនជាតិ​បារាំង​រង​ការចោទប្រកាន់​ពី​បទ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​ខ្មែរ និង​នេប៉ាល់

ដោយ ម៉ៅ សុធានី
2021.01.30

តុលាការ​បារាំង​បង្គាប់​ឱ្យ​បើក​សវនាការ​ជំនុំជម្រះ​ទណ្ឌិត​បារាំង​ម្នាក់​ឡើង​វិញ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​រំលោភ​ផ្លូវ​ភេទ​លើ​កុមារា​ខ្មែរ​និង​នេប៉ាល់ (Nepal) ជាច្រើន​នាក់ តាមរយៈ​សមាគម​សាមគ្គី ហ្វីលមី (Philmy) របស់​លោក។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា.អេហ្វ.ប៉េ (AFP) កាលពី​ថ្ងៃ​ទី២៩ ខែ​មករា ​ឱ្យ​ដឹង​ថា ទណ្ឌិត ហ្វីលីព ហ្យឺរ៉ាដ (Philippe Gerard) អាយុ​៥១ ឆ្នាំ ត្រូវ​បាន​តុលាការ​បារាំង សម្រេច​ឱ្យ​បើក​ការ​ជំនុំជម្រះ​សាជាថ្មី​ទៀត ពី​បទ​ចោទ​ប្រកាន់​ថា បាន​រំលោភ​ផ្លូវភេទ​លើ​កុមារ​ខ្មែរ​៩​នាក់ និង​កុមារ​នេប៉ាល់​១៥​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ៦​ឆ្នាំ​ដល់ ១៤ ឆ្នាំ កាល​ពី​អំឡុង​ឆ្នាំ​២០១១ ដល់ ឆ្នាំ​២០១៥។

ជនជាប់ចោទ​រូប​នេះ បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំងនេះ ប៉ុន្តែ​ក្រោយ​មក​ក៏បាន​សារភាព​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបអង្កេត​សាកសួរ។ ចំណែក​មេធាវី​ការពារ​ក្តី ទណ្ឌិត ហ្វីលីព ហ្យឺរ៉ាដ បដិសេធ​មិន​ឆ្លើយ​បញ្ជាក់​ពី​ករណី​ចោទ​ប្រកាន់​នេះ​ទេ​។ ក៏ប៉ុន្តែ​ប្រសិនបើ​តុលាការ​រក​ឃើញ​កំហុស​ពិត​មែន ជនល្មើស​រូប​នេះ​នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ។

លោក ហ្វីលីព ហ្យឺរ៉ាដ ធ្លាប់​ត្រូវ​បាន​តុលាការ​នៅ​ទីក្រុង​តុងនុន (Thonon) ស្ថិតនៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​បារាំង បាន​កាត់ទោស ឱ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​ព្យួរទោស​១៨​ខែ កាល​ពី​ឆ្នាំ ២០០៥ ក្រោម​បទ​ចោទ​ថា បាន​រំលោភ​កុមារ​បារាំង នៅ​ជំរំ​វិស្សមកាល​។ ក្រោយ​ពី​បាន​ដោះលែង​មក​ជនសង្ស័យ រូប​នេះ ក៏បាន​ទៅ​ប្រទេស​នេប៉ាល់ និង​ប្រទេស​កម្ពុជា ដោយ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​ថវិកា ពី​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។