មតិ​ទាំង​អស់​សម្រាប់​អត្ថបទ៖ លោក កែវ រ៉េមី ថា​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​យ៉ាង​ខ្ជាប់ខ្ជួន

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។







អ្នក​អាន​អនាមិក :

ខំនិយាយតាមការបញ្ជាររបស់គេ ទោះក្បត់ឧត្តមគតិខ្លួនឯង និងការពិតក៏ដោយអោយតែបានបុណ្យស័ក្ត លុយកាក់ អំណាច មិនខ្វល់ពីការរិះគន់របស់អ្នកដ៏ទៃឡើយ។ ប្រជាជនខ្មែរ និងពិភពលោកគេបានដឹងថាប្រទេសកម្ពុជាសព្វថ្ងៃក្រោមការគ្រប់គ្រងក្រោមរបបផ្តាច់ការនេះមានស្ថានភាពបែបណា? កែវ រ៉េមី ធ្លាប់ធ្វើការជាមួយបក្យប្រឆាំងដែរ ក៏ធ្លាប់ដឹងថា cpp ធ្វើទុក្ខបុកម្នេញប្រជាជន និងបក្សប្រឆាំងប៉ុណ្ណាដែរ! ម្តេចក៏ឆាប់ភ្លេចម៉្លេះលោក! ពាក្យចាស់លោកថា ដង្កូវចេញពីសាច់!

Oct 19, 2016 02:35 AM

    Reply to this comment

ភវវ្ម័ន ពី បាវិត ស្វាយ​រៀង​ :

ភាសាអ្នកនាំពាក្យ កែវរ៉េម៉ី សុខ ឥសាន ជាភាសាដោះសារ និយាយ​បំភាន់ការពិត មិនទទួលខុស នូវ​ទង្វើ​របស់​រដ្ឋាភិបាល​លោក​ហ៊ុនសែន​ដែលរំលោភបំពានសិទ្ធិមនុស្ស ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដោយ​ឥត​អៀន​ខ្មាស់ !
កែវរ៉េម៉ី សុខឥសាន អាចបោកបំភាន់ប្រជាជនដែលខ្វះការយល់ដឹង ដែល​មិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយបាន តែមិនអាច បោក​បំភាន់​មតិមហាជនខ្មែរទូរទៅ ប្រមាថ​អន្ដរ​ជាតិ អង្គការ​អន្ដរជាតិ​សិទ្ធិ​មនុស្ស បានទេ! វាហួសសម័យហើយ នេះ​ជា​យុគ​សម័យ​បច្ចេកវិជ្ជា​ព័ត៌​មាន​​ទំនើប កែវរ៉េម៉ី សុខឥតសាន មិនអាច​បោកបំភាន់​មតិ​ជាតិ​អន្ដរជាតិបានទៀតទេ ! មិនអាច​ធ្វើ​ដូច​ខ្មោច​ខ្មែរ​ក្រហម​អៀងសារី​ដែល​ធ្លាប់​បាន​ថ្លែង​បំភាន់​មតិ​អន្ដរជាតិ​នៅ​ឯ​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​ថាប្រជាជនកម្ពុជា​ពេញចិត្តពេញថ្លើម​នឹង​របបប្រល័យ​ពូជសាសន៍ខ្លួនណាស់ប្រទេសកម្ពុជារីកចម្រើនជឿនលឿនដោយខ្លួនឯង មិនបាច់​ពឹង​បរទេស​​!​តាម​ពិតពឹង​ប្រទេសចិនទាំងស្រុង ហើយ​ពេល​នេះ​លោកហ៊ុន​សែន​ពឹង​ចិនដដែល​ទៀត​ដើម្បី​ក្ដាប់​អំណាច​ដោយ​រំលោភ​សិទ្ធិ​មនុស្ស​និង​លិទ្ធិ​ប្រជាធិប​តេយ្យ​……!

Oct 19, 2016 02:05 AM

    Reply to this comment

រស្មីបណ្ណាល័យ ច័ន្ទឆាយា ពី New York, NY :

កែវ រ៉េម៊ី អើយ និយាយដូចមិនដែលមើល Facebook ចឹង ស្អីគេ រដ្ឋាភិបាលហ្នឹង ដែលគោរពសិទ្ធិមនុស្ស បោកទៀតហើយ ឈប់ទៅ ឲ្យតែអ្នក ហ៊ុន សែន ចិញ្ចឹមមួយណាដូចមួយណា និយាយបានដូចៗគ្នាទាំងអស់ ហេតុអីបានជានិយាយដូចកាលឆ្នា១៩៨៣ចឹង នេះគឺឆ្នាំ២០១៦ បើ Radio និង Television ស្រុកខ្មែរមិនផ្សាយពីការពឹត ក៏រត់មិនរួចពី Facebook ដែរ ឈប់ទៅ ក្រុម CPP ឈប់ភរ ឈប់កុហក់ វាដូចជាមិនល្អស្តាប់សោះ បើ១៤លាននាក់គេយល់ពីរាល់អំពើរ ដេលរដ្ឋាភិបាល ហ៊ុន សែន ធ្វើ នឹងកំពុងធ្វើជាបន្តរបន្ទាប់នោះ មិនមែនតែក្នុងស្រុកដឹងទេ សូម្បីតែពិភពលោកគេដឹងចង់អស់ទៅហើយ ថារដ្ឋាភិបាល ហ៊ុន សែន រលោភសិទ្ធិមនុស្ស

Oct 18, 2016 01:32 PM

    Reply to this comment

អ្នក​អាន​អនាមិក :

មិនត្រឹមតែខាំគណបក្សនយោបាយ អង្កាក្រៅរដ្ឋាភិបាលទេ ពេលនេះលោករ៉េមីហក់ទៅខាំដល់ប្រជាពលរដ្ឋដែលឈមើលក្រៅសង្វៀនទៀត អ្ហេស៎ អ្ហេ៎! នេះបានហៅថាពុល...មែន !

Oct 18, 2016 08:43 AM

    Reply to this comment

ត្រឡប់​ទៅ​អត្ថបទ​វិញ

គេហទំព័រ​ទាំងមូល