អង្គការសិទ្ធិមនុស្ស Human Rights Watch អំពាវនាវ​​ឲ្យ​​អាជ្ញាធរ​​ថៃ ដោះ​លែង​ក្រុម​ម៉ុងតាញ៉ា​​ជា​បន្ទាន់

ដោយ សេក បណ្ឌិត
2018-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
Photo: RFA

អង្គការសិទ្ធិមនុស្ស យូមែនរ៉ាយវ៉ច (Human Rights Watch) អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថៃ ដោះ​លែង​ជា​បន្ទាន់ នូវ​ក្រុម​ជន​ភៀស​ខ្លួន និង​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​ជនជាតិដើម​ភាគ​តិច​ចំនួន ១៨១​នាក់ ដែល​ភាគ​ច្រើន​នៃ​ពួក​គេ​ទទួល​បានឋានៈ​ជា​ជន​ភៀសរបស់​អង្គការសហប្រជាជាតិរួច​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ថៃចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី២៨ កន្លង​ទៅ​នេះ​នៅ​ជាយ​ក្រុង​បាងកក។ អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះភាគ​ច្រើន​ជា​ជនជាតិ​ម៉ុងតាញ៉ា (Montagnard) មក​ពី​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា

លោក ប្រែដ អាដាម (Brad Adams) នាយក​អង្គការ​សិទ្ធិមនុស្ស យូមែនរ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ីបាន​ឲ្យ​ដឹង​ថា ក្រុម​ម៉ុងតាញ៉ា​ទាំង​នេះ នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ង ប្រសិន​បើ​អាជ្ញាធរ​ថៃ​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម និង​ប្រទេសកម្ពុជា​វិញ។ លោក​ថា អាជ្ញាធរ​ថៃ មិន​គួរ​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​វិញ​ទេ ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ

ក្រុម​ម៉ុងតាញ៉ា​ជា​ច្រើន​នាក់ បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​វៀតណាម ទៅ​កាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ នេះ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​បាប​ផ្នែក​សាសនា និង​នយោបាយ​នៅ​ក្នុង​ប្រទេស​វៀតណាម។

ក្រោយ​ចាប់​ពេល​ខ្លួន អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ជន​ភៀស​ខ្លួន និង​អ្នកសុំ​សិទ្ធិ​ជ្រកកោន​ទាំង​នោះ ទៅ​កាន់​ការិយាល័យ​ប៉ូលិស​ក្នុង​ស្រុក​បាងយ៉ៃ (Bang Yai) ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា បាន​ស្នាក់​នៅ​ខុស​ច្បាប់ ក្រោម​ច្បាប់​អន្តោប្រវេសន៍​របស់​ថៃ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី២៨ ខែ​សីហា រដ្ឋាភិបាល​ថៃបាន​បញ្ជូន​ជនភៀស​ខ្លួន និង​អ្នក​សុំ​សិទ្ធិ​ជ្រោក​កោន​ចំនួន ៣៤នាក់ ដែល​មាន​សញ្ជាតិ​កម្ពុជា ទៅ​កាន់​មជ្ឃមណ្ឌល​ឃុំ​ខ្លួន​របស់​ប៉ូលិស​អន្តោប្រវេសន៍​ក្នុង​ទីក្រុង​បាងកក ហើយ​អាច​រង់ចាំ​ការ​បញ្ជូន​ខ្លួនទៅ​កាន់​ប្រទេស​កម្ពុជា​វិញ

ទន្ទឹម​គ្នា​នេះ​ដែរ អាជ្ញាធរ​ថៃ ក៏​បាន​បញ្ជូនជនភៀស​ខ្លួន​ចំនួន ៣៨នាក់​ផ្សេង​ទៀត មក​ពី​ប្រទេស​វៀតណាម ទៅ​តុលាការ​ក្នុង​ខេត្ត ណន់ថាប៊ូរី (Nonthaburi) របស់​ថៃ កាល​ពី​ថ្ងៃ​ទី២៩ ខែ​សីហា

លោក ប្រែដ អាដាម បាន​បញ្ជាក់​ថា ការ​កាត់​ទោស​ពួក​គេ​ថា បាន​ចូលប្រទេស​ថៃដោយ​ខុស​ច្បាប់​នោះ ជា​ការ​យល់​ច្រឡំ​អំពី​ហេតុផល ដែល​ពួក​គេ​មក​កាន់​ប្រទេស​ថៃ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទទួលរង​នូវ​ការ​ធ្វើ​ទុក្ខបុក​ម្នេញជា​ថ្មី​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Illegal arrestation of Khmer Leu (Montagnards)

Sep 01, 2018 03:31 PM

krang kraingmeas

ពី France

Vraie bordelle a la Khmere...Pourtant les legislation sont la; suffit de les appliquer...De tel detournement de Constitution bouleverse la paix sociale...Il s'en fout le mec!!

Sep 01, 2018 03:26 PM

គេហទំព័រ​ទាំងមូល