តំណាង​របប​ភ្នំពេញ​នៅ ​អ.ស.ប​ ប្រតិកម្ម​​នឹង​​អឺរ៉ុប​ ករណី​​រិះគន់​​ពី​​វិបត្តិ​​នយោបាយ​ និង​​សិទ្ធិមនុស្ស

សេក បណ្ឌិត
2018-09-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ហ្សឺណែវ លោក ណី សំអុល ឡើង​ការពារ​​នៅ​ក្នុង​សម័យ​ប្រជុំ​ទៀងទាត់​លើក​ទី​៣៤ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ Screenshot
ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ហ្សឺណែវ លោក ណី សំអុល ឡើង​ការពារ​​នៅ​ក្នុង​សម័យ​ប្រជុំ​ទៀងទាត់​លើក​ទី​៣៤ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ Screenshot
Screenshot

លោក ណី សំអុល ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ប្រតិកម្ម​សហភាព​អឺរ៉ុប​ដែល​រិះគន់​ពី​វិបត្តិ​នយោបាយ និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ប្រតិកម្ម​ទៅ នឹង​សេចក្ដីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​ស្ដីពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

លោក ណី សំអុល បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ដោយ​រិះគន់​ថា សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ស្ដីពី​កម្ពុជា កាលពី​សប្ដាហ៍​មុន​នោះ គឺ​ដើម្បី​គ្រាន់តែ​លើកកម្ពស់​កិត្តិនាម និង​ភាព​សំខាន់​របស់​ខ្លួន ដោយ​បាន​រំលោភបំពាន​ទៅលើ​វិធាន​ជា​មូលដ្ឋាន និង​ការអនុវត្ត​ជា​ធរមាន របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស (HRC) ដើម្បី រិះគន់​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សេចក្ដីថ្លែងការណ៍​ដដែល ថា​កម្ពុជា​មិន​ទាមទារ​សុំ​ឲ្យ​រួចផុត​នូវ​ពី​ការរិះគន់​នោះ​ទេ ប៉ុន្តែ​គប្បី​ធ្វើឡើង​នៅ​ក្នុង​វេទិកា​ដ៏​សមស្រប។

លោក ណី សំអុល បាន​បញ្ជាក់​នៅ​ចុង​បញ្ចប់​នៃ​សេចក្ដីថ្លែងការណ៍​របស់​លោក​ថា កម្ពុជា​តែងតែ​ប្ដេជ្ញា​ប្រកាន់ខ្ជាប់ នូវ​ការ​លើក​កម្ពស់ ការពារ និង​គោរព​សិទ្ធិមនុស្ស ដោយ​ប្រកាន់យក​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​គោរព​តាម​គោលការណ៍​នីតិរដ្ឋ។ ជាមួយគ្នា​នោះ​ដែរ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រតិភូ​សហភាព​អឺរ៉ុប ឲ្យ​គោរព​តាម​វិធាន​និង​ការអនុវត្ត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ព្រោះ​ការ​រំលោភ​ច្បាប់​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិសព្ទ​ម្ចាស់​សេចក្ដីថ្លែងការណ៍​នោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ខូច​ប្រព័ន្ធ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ទាំងមូល ដែល​ទាំងអស់​គ្នា ក្នុងនាម​ជា​សហគមន៍​អន្តរជាតិ ត្រូវ​គោរព និង​ផ្ដល់​តម្លៃ​ជាទីបំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល