ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឱ្យ​អង្គការ​សមធម៌​កម្ពុជា​ធ្វើ​សកម្មភាព​ឡើងវិញ

ដោយ ហេង សកល
2018-03-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

ក្រសួងមហាផ្ទៃ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​អង្គការ​សមធម៌​កម្ពុជា​ធ្វើ​សកម្មភាព​ឡើងវិញ ក្រោយ​ពី​បិទ​អស់​រយៈពេល​ជិត ៩​ខែ​មក។ លិខិត​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា បាន​លើក​មូលហេតុ​ថា ការ​អនុញ្ញាត​ឱ្យ​អង្គការ​សមធម៌​កម្ពុជា​បន្ត​ធ្វើ​សកម្មភាព​របស់​ខ្លួន​ឡើងវិញ គឺ​ដោយសារតែ​អង្គការ​នេះ​បាន​បំពេញ​កាតព្វកិច្ច​នានា​ដែល​កំណត់​តាម​សេចក្ដី​ជូន​ដំណឹង (..) របស់​ក្រសួង។ ទន្ទឹម​នឹង​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​ឡើងវិញ ក្រសួង​បាន​ស្នើ​ឱ្យ​អង្គការ​នេះ​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​លក្ខន្តិកៈ​របស់​ខ្លួន​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ បើ​មិន​ដូច្នេះ​ទេ អង្គការ​នេះ​នឹង​ប្រឈម​ការ​បិទ​សាជាថ្មី​ទៀត។

ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៧ បាន​ប្រកាស​ផ្អាក​សកម្មភាព​អង្គការ​សមធម៌​ដែល​ធ្វើការ​តស៊ូ​មតិ​ក្នុង​ការ​ការពារ​សិទ្ធិ​លំនៅឋាន ដីធ្លី និង​ធនធានធម្មជាតិ ដោយ​អះអាង​ថា អង្គការ​នេះ​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​លក្ខន្តិកៈ​របស់​ខ្លួន និង​ផ្ទុយ​ពី​ច្បាប់។

ប្រធាន​អង្គការ​សមធម៌​កម្ពុជា​លោក អៀង វុទ្ធី បាន​ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​មីនា​នេះ​ថា លោក​មាន​ការ​សប្បាយរីករាយ​នឹង​ការ​សម្រេច​របស់​ក្រសួង ហើយ​សន្យា​ថា នឹង​បន្ត​សកម្មភាព​ការងារ​របស់​ខ្លួន​ដូច​មាន​បាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន។ «»

បើទោះបី​ជា​ក្រសួង​បាន​អនុញ្ញាត​ឱ្យ​អង្គការ​សមធម៌​កម្ពុជា​ដំណើរការ​ឡើងវិញ​ក៏ដោយ ប៉ុន្តែ​មាន​អង្គការ​មួយ​ចំនួន​ទៀត​ក្រសួង​មិនទាន់​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។ អង្គការ​ទាំងនោះ​រួមមាន អង្គការ NDI អង្គការ​មាតាធម្មជាតិ ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ The Cambodia daily ជាដើម។

លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា ក្រសួង​គួរ​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ដំណើរការ​ឡើងវិញ ព្រោះ​អង្គការ​សង្គម​ស៊ីវិល មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល