មន្ត្រីសមាគមគ្រូបង្រៀន មានទស្សនៈថា ការបង្គាប់បញ្ជារបស់មន្ត្រីរដ្ឋាភិបាលឲ្យគោរពដឹងគុណលោក ហ៊ុន សែន គឺជាទង្វើមិនត្រឹមត្រូវ ហើយធ្វើឡើងដើម្បីផ្គាប់ចិត្តនាយករដ្ឋមន្ត្រី។ លោកយល់ថា រូបភាពរបស់មន្ត្រីបែបនេះ គឺនាំឲ្យកម្ពុជាដើរឈានទៅកាន់របបផ្ដាច់ការ ក្នុងគ្រាដែលសហគមន៍ជាតិ និងអន្តរជាតិ រិះគន់ថា កម្ពុជាកំពុងស្ថិតក្នុងការរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋ មានការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពី អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានដាក់ពេលកំណត់ដល់ចុង ខែមេសា ឲ្យគ្រប់សាលារៀនសាធារណៈក្នុងខេត្តទាំងអស់ ត្រូវដាក់តាំងរូបលោកនាយករដ្ឋមន្រ្តី ក្នុងបន្ទប់រៀន ដើម្បីបង្កើតជាវប្បធម៌ដឹងគុណ។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់អ្នកស្រី ខែ សុណង ជាមួយ លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ជុំវិញបញ្ហានេះ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។