របប​ភ្នំពេញ​បន្ត​រឹតត្បិត​សេរីភាព​ទិវា​ពលកម្ម​អន្តរជាតិ ខណៈ​មេ​ដឹកនាំ​របប​នេះ​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ ពី​កម្មករ​ក្នុង​ទិវា​នេះ

ដោយ សុ ជីវី
2019.05.01
ទិវាពលកម្ម​អន្តរជាតិ ២០១៩ ៦២២ ទិដ្ឋភាព​ការជួបជុំអបអរសាទរ​ទិវាពលកម្ម​អន្តរជាតិ​របស់​កម្មករសហជីព នៅ​ទីលាន​ប្រជាធិបតេយ្យ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៩។
Photo courtesy of Central
ទិវាពលកម្ម​អន្តរជាតិ ២០១៩

ទិដ្ឋភាព​ការជួបជុំអបអរសាទរ​ទិវាពលកម្ម​អន្តរជាតិ​របស់​កម្មករសហជីព នៅ​ទីលាន​ប្រជាធិបតេយ្យ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo courtesy of Central

កម្មករ ជួប ហ៊ុន  សែន ៦២២

ទិដ្ឋភាព​ជួបជុំ​ពិសា​បាយ រាំច្រៀង រវាង​មេដឹកនាំ​រដ្ឋាភិបាល និង​កម្មករ​រោងចក្រ នៅកៀនស្វាយ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៩។ រូប​ហ្វេសប៊ុក​លោក ហ៊ុន សែន

អាជ្ញាធរ​នៅតែ​បន្ត​រឹត​បន្តឹង​សេរីភាព​របស់​កម្មករ ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃ​ទី១ ឧសភា ក្នុង​ខណៈ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ចុះ​ចែក​លុយ ពិសា​អាហារ និង​រាំច្រៀង ជាមួយ​កម្មករ​នៅ​ខេត្ត​កណ្ដាល។ មេដឹកនាំ​សហជីព អះអាង​ថា ពួកគេ​មិន​អាច​ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​បានទេ ដោយសារ កងកម្លាំង​បាន​ដាក់​បារ៉ាស់ និង​ព្រមាន​បង្ក្រាប​ភ្លាមៗ បើ​ហ៊ាន​ហែ​ក្បួន។ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់ថា អាជ្ញាធរ​នៅតែ​រឹតត្បិត​សេរីភាព​កម្មករ ដូច​ឆ្នាំ​មុនៗ​ដែរ គឺ​អនុញ្ញាត​ឱ្យ​កម្មករ​ប្រារព្ធ​ទិវា តែ​ហាមឃាត់​សិទ្ធិ​ហែ​ក្បួន​។ លោក អាត់ ធន់ រៀបរាប់​ថា ក្រុម​កម្មករ​ជាង ២​ពាន់​នាក់ មានបំណង​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា តែ​អាជ្ញាធរ​បាន​ដាក់​បារ៉ាស់ និង​កងកម្លាំង​សមត្ថកិច្ច​រារាំង​ដូច​ឆ្នាំ​មុនៗ តែ​អនុញ្ញាត​ឱ្យ​ហែ​ក្បូន​នៅ​ម្ដុំ​សួនច្បារ​ក្បែរ​វត្តភ្នំ​ប្រហែល​៥០០ ឬ ៦០០​ម៉ែត្រ​ប៉ុណ្ណោះ៖ «កម្មវិធី​ព្រឹក​មិញ យើង​ធ្វើ​បាន​។ ប៉ុន្តែ​អត់​អាច​ហែ​ក្បួន​បាន​។ បើ​យើង​ពិនិត្យមើល​សេរីភាព​ដែល​យើង​ធ្លាប់​ធ្វើ​កន្លងមក ហើយ​ប្រៀបធៀប​ទៅ​នឹង​ច្បាប់ គឺ​យើង​គិត​ថា អាជ្ញាធរ​ដូចជា​នៅតែ​បិទ​សេរីភាព មិនទាន់​បើកទូលាយ​នៅឡើយ​ទេ»

អ្នកចូលរួម​ជាង ២​ពាន់​នាក់ មាន​ក្រុម​កម្មករ មកពី​សហជីព​ធំៗ ចំនួន​៨ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មាន​វត្តមាន​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស អ្នកស្រី រ៉ូណា ស្មីត (Rohna Smit) បាន​ឡើង​ថ្លែង​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ។

លោក អាត់ ធន់ ឱ្យ​ដឹង​ថា មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​តំណាង​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា បាន​មក​ទទួល​ញត្តិ​ពី​ក្រុម​កម្មករ និង​សន្យា យក​ញត្តិ​នោះ ដាក់​ជូន​ប្រធាន​ស្ថាប័ន​រៀងខ្លួន​។ ញត្តិ​របស់​ក្រុម​សហជីព​ទាំង​៨ ដែល​តំណាង​ឱ្យ​កម្មករ​ជាង ១០​ម៉ឺន​នាក់ នៅ​១៦​ខេត្ត​រាជធានី ទាមទារ​អត្ថប្រយោជន៍​កម្មករ​ចំនួន ២០​ចំណុច ក្នុង​នោះ​មានការ​ដំឡើង​ប្រាក់​ឈ្នួល ២៥០​ដុល្លារ ក្នុង​មួយ​ខែ ពង្រឹង និង​ពង្រីក​សេវា​សន្តិសុខ​សង្គម​ឱ្យ​ទូលាយ និង​មាន​ប្រសិទ្ធភាព​ជាង​នេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​រដ្ឋសភា អនុវត្ត​សន្ធិសញ្ញា​អន្តរជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើ​វិសោធនកម្ម នូវ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​ដែល​រឹតត្បិត សហជីព ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​កម្មករ ជាដើម។

លោក អាត់ ធន់ ប្រាប់​ថា លោក​បាន​សួរនាំ​ពី​ការវិវត្តន៍​ញត្តិ​របស់​កម្មករ​ដែល​បាន​ដាក់​ជូន​រដ្ឋសភា​កាលពី​ឆ្នាំមុន តែ​មន្ត្រី​រដ្ឋសភា​ពន្យល់​ថា រដ្ឋាភិបាល​បាន​ធ្វើ​រួចហើយ និង​កំពុង​ខិតខំ​ធ្វើ។

យ៉ាងណា ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ដឹកនាំ​ដោយ​ក្រុម​សហជីព​ទាំង​៨ នៅ​សួនច្បារ​ក្បែរ​វត្តភ្នំ មិន​មាន​ការ​ប៉ះទង្គិច​គ្នា ជាមួយ​អាជ្ញាធរ​ទេ។

ចំណែក​ក្រុម​កម្មករ​សំណង់ នៃ​សហព័ន្ធ​សហជីព កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា បាន​ជួបជុំគ្នា​២០០​នាក់ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ក្បែរ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​មួយ ក្នុងស្រុក​ដងទង់ ខេត្ត​កំពត។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក យ៉ាន់ ធី ប្រាប់​ថា អាជ្ញាធរ​ខេត្ត​កំពត ក៏​ដាក់​បម្រាម​មិន​ឱ្យ​កម្មករ​ហែ​ក្បួន​ដែរ។ តំណាង​សហជីព​រូប​នេះ ចាត់​ទុក​បម្រាប​នេះ ជា​ការ​រឹតត្បិត​សេរីភាព​កម្មករ​សំណង់។ សហជីព ថា ក្រុម​កម្មករ​សំណង់ បាន​សួរនាំ និង​ស្នើសុំ​ឱ្យ​តំណាង​មន្ទីរ​ការងារ​ខេត្ត​កំពត និង​តំណាង​សាលាខេត្ត​កំពត ឱ្យ​ផ្ដោត​សំខាន់ ពង្រឹង​សេវា​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហៅថា ប..ស៖ «នៅតែ​មានការ​រឹតត្បិត ដោយសារ​យើង​អាច​ជួបជុំ​បាន​។ តែ​យើង​មិន​អាច​ហែ​ក្បួន​បាន​។ សូម្បីតែ​ការ​ជួបជុំ​ហ្នឹង ក៏​ត្រូវ​មាន​បង្គាប់បញ្ជា ហើយ​បើ​ក្នុង​ករណី​យើង​មិន​ធ្វើតាម​អាជ្ញាធរ​ទេ យើង​នឹង​មាន​បញ្ហា។ ជាពិសេស​គឺ​សកម្មជន​សិទ្ធិមនុស្ស​ដូច​មេដឹកនាំ​សហជីព​។ អ៊ីចឹង យើង​គិត​ថា សិទ្ធិ​របស់​កម្មករ​នៅតែ​មានការ​រឹតត្បិត ហើយ​អាជ្ញាធរ​គឺ​ហាម​ដាច់ខាត គឺ​ក្រុម​ណា​ក៏ដោយ មិន​ឱ្យ​ហែ​ទេ​។ ដូច្នេះ​យើង​ឃើញ​ថា គ្រាន់តែ​ហែ​ក្បួន​កម្មករ ដែល​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​សោះ ក៏​មានការ​រឹតត្បិត​។ ដូច្នេះ ខ្ញុំ​គិត​ថា វា​នៅតែ​តូច​ចង្អៀត​សម្រាប់​យើង ដែល​អនុវត្ត​សិទ្ធិ​កម្មករ»

ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក របប​ក្រុងភ្នំពេញ បាន​រឹតត្បិត​សេរីភាព​មិន​ឱ្យ​ហែ​ក្បួន​កម្មករ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឡើយ​។ ក្រៅ​ពី​នេះ រាល់​ទីតាំង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ អាជ្ញាធរ បាន​ដាក់​បារ៉ាស់ និង​កងកម្លាំង​ប្រដាប់​ដោយ​កាំភ្លើង ដំបង និង​ខែល គ្រប់​ដៃ ដើម្បី​ឃ្លាំមើល និង​ហាមឃាត់ ក្រុម​អង្គការ សមាគម សហជីព កម្មករ បើ​ទោះ មាន​វត្តមាន​របស់​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស មក​ទស្សនកិច្ច​នៅ​កម្ពុជា ក៏​ដោយ។

ចំណែក មេដឹកនាំ​របប​ក្រុងភ្នំពេញ គឺ លោក ហ៊ុន សែន វិញ បាន​ប្រើប្រាស់​ទិវា​ពលកម្ម​អន្តរជាតិ ដើម្បី​បញ្ចុះបញ្ចូល​កម្មករ នៅ​រោងចក្រ​យីដា (មេនូហ្វេកធើរៀល ខូអិលធីឌី) នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ឱ្យ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​របប​របស់​លោក។

លោក ហ៊ុន សែន សរសេរ​ក្នុង​ហ្វេសប៊ុក (Facebook) ថា បាន​ចែក​លុយ​ឱ្យ​កម្មករ​រោងចក្រ «​យី​ដា​» ជាង ៣​ពាន់ (.៧០០)​នាក់ ក្នុង​ម្នាក់ ៥​ម៉ឺន​រៀល​។ តាមរយៈ​សកម្មភាព ចុះ​ចែក​លុយ ពិសា​អាហារ និង​ច្រៀង​រាំ​កម្សាន្ត ជាមួយ​កម្មករ លោក ហ៊ុន សែន អះអាង​ថា កម្មករ ជាច្រើន ស្រលាញ់​លោក​ណាស់៖ «ប៉ុន្មាន​អាទិត្យ​មុន​នេះ មាន​អ្នកនយោបាយ​ខ្លះ គេ​ស្នើ​ឱ្យ​កម្មករ​ចាប់​ពូ ហើយ​ថ្ងៃនេះ កម្មករ​ពិតជា​ចាប់​ពូ​មែន។ ចាប់​អោប ចាប់​ថើប និង​ចាប់​ថតរូប​។ ដូច្នេះ​ស្ថានភាព​នេះ ក៏​បង្ហាញ​អំពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កម្មករ​ជាមួយ​មេដឹកនាំ​ប្រទេស​។ ប៉ុន្តែ​អ្វី​ដែល​ហួស​ពី​នេះ គឺ​ការ​សាមគ្គីភាព នៅ​ក្នុង​ចំណោម​យើង​ទាំងអស់​គ្នា»

លោក ហ៊ុន សែន អះអាង​ថា រោងចក្រ​ជាង ១​ពាន់ (.២៨៧) ផ្សេងទៀត នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​រៀបចំ​កម្មវិធី​ជប់លៀង​ឱ្យ​កម្មករ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ និង​មាន​កម្មករ​ប្រមាណ​ម្ភៃ​ប្រាំបួន​ម៉ឺន (២៩​ម៉ឺន​)​នាក់ បាន​ចូលរួម ហើយ​ក្រៅ​ពី​នេះ គឺ​កម្មករ​ទៅ​ចូលរួម​ដាក់​ញត្តិ​ជាមួយ​សហជីព​នានា​។​

ទោះ​យ៉ាងណា មេដឹកនាំ​សហជីព លោក អាត់ ធន់ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សហជីព​កម្មករ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បំពេញ​តាម​លក្ខខណ្ឌ​ស្នើសុំ​ក្នុង​ញត្តិ​របស់​សហជីព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។