លោក ហៃ វណ្ណា ស្នើ​អ្នកស្រី រ៉ូណា ស្មីត ស៊ើប​អង្កេត​​សំឡេង​បែក​ធ្លាយ​របស់​លោក ហេង សួរ

ដោយ ជុន ច័ន្ទបុត្រ
2018.11.02
ហេង សួរ ៨៥៥ មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
Photo: RFA

ប្រធាន​ចលនា​សង្គ្រោះជាតិ នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ស្នើ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ស៊ើបអង្កេត​សំឡេង​បែក​ធ្លាយ​ដែល​សង្ស័យ​ថា ជា​សំឡេង​របស់ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ។

លោក ហៃ វណ្ណា លើកឡើង​បែបនេះ​នៅ​ក្នុង​លិខិត​ចំហ​មួយ ដែល​ផ្ញើ​ទៅ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អ្នកស្រី រ៉ូណា ស្មីត នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា​នេះ។ លោក ហៃ វណ្ណា បាន​ស្នើ​បន្ត​ទៀត​ថា​ប្រសិនបើ រក​ឃើញ​ថា សំឡេង​បែក​ធ្លាយ​នោះ​ពិតជា​សំឡេង​របស់​លោក ហេង សួរ ប្រាកដ​មែន​នោះ សូម​អោយ​អ្នកស្រី ជួយ​គាំទ្រ ដើម្បី​ដាក់​បណ្ដឹង​ប្រឆាំង​បុគ្គល​នេះ​ទៅ​តុលាការ​បណ្ដា​ប្រទេស​មួយ​ចំនួន និង​តុលាការអន្តរជាតិ ធ្វើ​យ៉ាងណា​ដែល​អាច​ដាក់​ទណ្ឌកម្ម​បុគ្គល​នេះ​បាន។

កាល​ដើមខែ តុលា មាន​ខ្សែអាត់​សំឡេង​មួយ មាន​រយៈពេល​ជាង ១​នាទី បាន​បែក​ធ្លាយ និង​ត្រូវ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចែកចាយ​ព្រោងព្រាត ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និយាយ​ពី​ការរៀបចំ​ផែន​ការជួល​ក្រុម​ជនពាល ឲ្យ​បង្ក​អំពើ​ហិង្សា និង​បង្កើត​ជា​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដើម្បី​ធ្វើបាប​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ហៃ វណ្ណា ក៏បាន​រាយការណ៍​ទៅ​អ្នកស្រី រ៉ូណា ស្មីត ពី​ស្ថានភាព​អាក្រក់​នៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ការ​យាយី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដោយ​មន្ត្រី​នៃ​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។