កូដករ​បន្ត​តវ៉ា​និង​ប្ដូរ​យុទ្ធសាស្ត្រ​ធ្វើ​ពាន​និង​ប័ណ្ណ​សរសើរ​ឱ្យ​​ណាហ្គាវើលដ៍​ខាង​រំលោភ​សិទ្ធិ​ការងារ

ដោយ យន់ សាមៀន
2023.06.28
កូដករ​បន្ត​តវ៉ា​និង​ប្ដូរ​យុទ្ធសាស្ត្រ​ធ្វើ​ពាន​និង​ប័ណ្ណ​សរសើរ​ឱ្យ​​ណាហ្គាវើលដ៍​ខាង​រំលោភ​សិទ្ធិ​ការងារ ទិដ្ឋភាព​កូដករ​ណាហ្គាវើលដ៍ (Naga World) បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន នៅ​​រសៀល​ថ្ងៃទី​២៨ មិថុនា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) ប្រមាណ​ចំនួន ៤០​នាក់ បន្ត​ធ្វើ​កូដកម្ម​នៅ​​រសៀល​ថ្ងៃទី​២៨ មិថុនា ដើម្បី​ទាមទារ​ដោះលែង​តំណាង​សហជីព​របស់​ខ្លួន គឺ​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាប់​រាល់​ការ​ចោទ​ប្រកាន់​លើ​សហការី​របស់​ពួកគេ។

ការ​តវ៉ា​ថ្ងៃ​នេះ ក្រុម​កូដករ​បាន​ធ្វើ​យុទ្ធសាស្ត្រ​ប្លែកៗ ដោយ​ពួកគេ​បាន​រៀបចំ​ជា​​ពាន​រង្វាន់​ច្នៃ​ពី​ក្រដាស​កាតុង និង​ប័ណ្ណ​សរសើរ​មួយ​ផ្ទាំង អម​ដោយ​អក្សរ​​ថា ណាហ្គាវើលដ៍​ឈ្នះ​ពានរង្វាន់​ខាង​រើសអើង​សហជីព និង​រំលោភ​សិទ្ធិ​ការងារ​នៅ​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​ទៀត ពួកគេ​បាន​យក​​ក្រណាត់​ព័ទ្ធ​ឈៀង និង​បង់ក ពណ៌​ស្លា​ទុំ​មាន​អក្សរ​ណាហ្គាវើលដ៍ (Naga World) ជាដើម។

ទោះ​យ៉ាង​ណា​មិន​មាន​ការ​រារាំង​ពី​សំណាក់​សមត្ថកិច្ច​នោះ​ទេ ដោយ​ក្រុម​កូដករ​នាំ​គ្នា​ស្រែក​តវ៉ា និង​លើក​បដា​ប្លែកៗ​របស់​ខ្លួន​នៅ​មុខ​ក្រុមហ៊ុន​ប៉ុណ្ណោះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។