សង្គម​ស៊ីវិល​ថ្កោលទោស​ការ​ផ្ដន្ទាទោស​មន្ត្រី​អាដហុក​៤​នាក់ និង​លោក នី ចរិយា

ទីន ហ្សាការីយ៉ា
2018-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពីឆ្វេង) អ្នក​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក (Adhoc) ៥​រូប គឺលោក នី សុខា អ្នកស្រី លឹម មុន្នី លោក នី ចរិយា (បច្ចុប្បន្នមន្ត្រីគ.ជ.ប) លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា។
(ពីឆ្វេង) អ្នក​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក (Adhoc) ៥​រូប គឺលោក នី សុខា អ្នកស្រី លឹម មុន្នី លោក នី ចរិយា (បច្ចុប្បន្នមន្ត្រីគ.ជ.ប) លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា។
រូបហ្វេសប៊ុក​លោក យី សុខសាន្ត

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា ថ្កោលទោស​ចំពោះ​ការ​ផ្ដន្ទាទោស មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចំនួន​៤​នាក់ និង​លោក នី ចរិយា ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ពី​ករណី​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី និង​ផ្សំគំនិត​សូកប៉ាន់​សាក្សី​នេះ​។
ក្រុម​អង្គការ​ស​ង្គ​សង្គម​ស៊ីវិល​ទាំងនេះ ចាត់​ទុក​សាលា​ក្រម​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ កញ្ញា ផ្តន្ទាទោស មន្ត្រី​អាដហុក និង​លោក នី ចរិយា គឺជា​ភស្តុតាង​ដាក់​បន្ទុក​នោះឡើយ​។​

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ពីររូប​ក្នុងចំណោម​៤​រូប អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​ចោល​សាលក្រម​ផ្ដន្ទាទោស​ពួកគាត់​ម្នាក់ៗ​៥​ឆ្នាំ​នោះ​វិញ ដើម្បី​ទុក​ឱកាស​ឲ្យ​ពួកគាត់​ធ្វើ​កិច្ចការ​សង្គម និង​លើកស្ទួយ​សិទ្ធិមនុស្ស​បន្តទៅទៀត​។

អនុប្រធាន​កម្មវិធី​ស្ត្រី​និង​កុមារ​នៃ​សមាគម​អាដហុក (ADHOC) អ្នកស្រី លឹម មុន្នី សំដែង​ការ​សោកស្ដាយ ចំពោះ​សាលក្រម​ផ្ដន្ទាទោស​អ្នកស្រី និង​មន្ត្រី​សិទ្ធិមនុស្ស​ដទៃ​ទៀត​ធ្ងន់ធ្ងរ​បែបនេះ​។ អ្នកស្រី​អះអាងថា ក្រុមមន្ត្រី​សមាគម​អាដហុក គឺជា​ក្រុម​មនុស្ស​ស្អាតស្អំ មិន​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ​។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី និង​មេធាវី​នឹង​ពិភាក្សា​គ្នា ដើម្បី​ដាក់​ពាក់​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ទៀត ឬ​យ៉ាងណា​នោះ​។ «»

កាលពី​ថ្ងៃ​ទី​២៦ កញ្ញា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស មន្ត្រី​សមាគម​អាដហុក​ចំនួន ៥​រូប ចំនួន​៥​ឆ្នាំ ពីបទ​សូកប៉ាន់​សាក្សី មាន​អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង ណៃ វ៉ង់ដា។ រីឯ​លោក នី ចរិយា ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តុលាការ​ក៏​ផ្ដន្ទាទោស​ចំនួន ៥​ឆ្នាំ​ដូចគ្នា ពី​បទ​សមគំនិត​តាម​មាត្រា​២៩ និង មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ​។ ក៏ប៉ុន្តែ​ដោយសារតែ​អ្នក​ទាំង​៥ បាន​អនុវត្ត​ទោស​ចំនួន​១៤​ខែ​រួចមក តុលាការ​បាន​ព្យួរទោស​ដែល​នៅសល់ ចំនួន​៣​ឆ្នាំ ១០​ខែ​ទៀត​។​

ទោះបីជា​មន្ត្រី​សមាគម​អាដហុក និង​លោក នី ចរិយា ត្រូវ​បាន​ព្យួរទោស​ក្ដី ក៏ប៉ុន្តែ​ពួកគាត់​នៅ​មិនទាន់​រួច ឬ​ផុត​ទោស​ឡើយ។ អ្នកច្បាប់​ពន្យល់​ថា បើសិនជា​ក្នុង​ករណី​មន្ត្រី​អាដហុក​ទាំង​៤​នាក់ និង​លោក នី ចរិយា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ចោទ​ថ្មី​ផ្សេងទៀត គេ​អាច​យកទោស​ដែល​ត្រូវ​ព្យួរ​នោះ មក​បូក​បញ្ចូល​និង​បទល្មើស​ថ្មី​ទៀត​បាន ឬ​គេ​ហៅថា ទោស​មិន​រាងចាល​ជាដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៩៤ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​សាលា​ក្រម​នេះ​ភ្លាមៗ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ដោយ​ពួកគេ​ចាត់ទុកថា តុលាការ​បើក​សវនាកា​រ និង​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នេះ ពុំ​មាន​ភស្តុតាង ដែល​គួរ​ឲ្យ​ជឿ​ទុកចិត្ត​ណាមួយ​ត្រូវ​បាន​ដាក់​បង្ហាញ​ដោយ​តំណាង​អយ្យការ​ទេ ដែល​នេះ ពុំ​ស្រប​ទៅ​តាម​បទដ្ឋាន​នៃ​ការ​បង្ហាញ​ភស្តុតាង​ដែល​ចាំបាច់ ដើម្បី​នាំ​ទៅ ដល់​ការ​ផ្ដន្ទាទោស​ឡើយ។

តំណាង​អយ្យការ​ក៏​ខកខាន​ក្នុង​ការ​អះអាង​ថា តើ​នាង ចាន់ តារា​ទី ហៅ​ស្រីមុំ គឺជា​ជនសង្ស័យ​ឬ​ជា​សាក្សី​ឲ្យ​បាន​ពិតប្រាកដ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការចោទប្រកាន់​សូកប៉ាន់​សាក្សី​នោះ​ដែរ​។ ការ​ផ្ដន្ទាទោស​នេះ ហាក់​ដូចជា​បង្ហាញ​យ៉ាង​ច្បាស់​ថា ជា​ការ​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​ទៅលើ​សកម្មភាព​ការងារ សិទ្ធិមនុស្ស​ស្របច្បាប់​របស់​ពួកគាត់។
ប្រធាន​ផ្នែក​អង្កេត​សិទិ្ធ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា បាន​រៀបរាប់​នៅ​ក្នុង​អង្គ​សវនាការ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា កន្លងមក​ថា តុលាការ​ពុំ​មាន​បង្ហាញ​ភស្តុតាង​អ្វី​ក្រៅពី​លិខិត​របស់ នាង ខុម ចាន់តារាទី និង​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ជា​ដើមបណ្ដឹង​នោះ​ឡើយ។ លោក​បញ្ជាក់​ថា តំណាង​អយ្យការ​ព្យាយាម​មិន​យក​ស្ដាប់​ហេតុផល និង​ចម្លើយ​ដោះ​បន្ទុក​របស់​ពួកគាត់​នៅ​ក្នុង​សវនាការ​ឡើយ​។ «»
ប្រធាន​ការិយាល័យ​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត អះអាងថា សំណុំរឿង​សូកប៉ាន់​សាក្សី​នេះ សំខាន់​ណាស់ នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​នេះ ត្រូវ​មាន​ទាំង​សាក្សី​ដាក់​បន្ទុក និង​សាក្សី​ដោះ​បន្ទុក​។ ផ្ទុយទៅវិញ ទាំង​មេធាវី នាង ខុម ចាន់រាទី ហៅ​ស្រីម៉ុំ ទាំង​ស្រីមុំ​ខ្លួនឯង មិនបាន​ទៅ​ចូលរួម​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ទេ។ ហើយ​តុលាការ​ផ្ដន្ទាទោស​មនុស្ស​ទាំង​៥ បែបនេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់។ «»

ចំពោះ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) វិញ ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់ ចោល​សាលក្រម​ដែល​មាន​លក្ខណៈ​នយោបាយ ចំពោះ​អ្នក​ទាំង​៥​នាក់​នេះ ជាបន្ទាន់​វិញ​ដែរ​។ លោក Brad Adams ប្រ៊ែត អាដាម នាយក​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ី បាន​ថ្លែង​នៅ ក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​២៦ កញ្ញា ថា ការកាត់ទោស គ្មាន មូលដ្ឋាន​ត្រឹមត្រូវ​នេះ បាន​បញ្ជាក់​ថា លោក ហ៊ុន សែន នៅតែ​មានបំណង​ធ្វើទុក្ខបុកម្នេញ​ដល់ អ្នកការពារ សិទ្ធិមនុស្ស បន្ទាប់ពី​ក្ដាប់​អំណាច​បាន​ទាំងស្រុង ក្រោយ​ការបោះឆ្នោត​ក្លែងក្លាយ កាលពីខែ​កក្កដា​កន្លងទៅ​។ លោក​បន្ត​ថា វា​ច្បាស់​ហើយ ដែល​លោក ហ៊ុន សែន ស្នើ​អោយ​មានការ​ដោះលែង​អ្នក​ទោសន​យោបាយ​កន្លង​មក គ្រាន់តែ​ជា​កាយវិការ បង្ហាញ​ពី​ទំនាក់ទំនង​សាធារណៈ​មួយ​តែប៉ុណ្ណោះ ដើម្បី​អោយ​មានការ​ទទួល​ស្គាល់​របប​របស់​លោក ជា​អន្តរជាតិ នូវ​ភាព​ស្របច្បាប់​របស់​ខ្លួន​ក្រោយ​ការបោះឆ្នោត​។

លោក Brad Adams បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​បរទេស​និង​ប្រទេស​ផ្តល់​ជំនួយ​នានា ត្រូវ​មាន​ប្រតិកម្ម​ខ្លាំងៗ​លើ​ការ​កាត់ទោស​នេះ បើ​មិន​ដូច្នេះ​ទេ ករណី​ស្រដៀង​គ្នា​ជាច្រើន​ទៀត នឹង​កើតមាន​ក្នុង​ពេល​ខាងមុខនេះ​ជាមិនខាន​។ លោក​ថា ការ​លើកលែង​ទោស​ក្នុង​ពេល​ថ្មីៗ​នេះ របស់​លោក ហ៊ុន សែន កើតឡើង ក្រោយពី​មាន​សម្ពាធ​ពី​អន្តរជាតិ ដូច្នេះ​ឥឡូវនេះ វា​ដល់​ពេលវេលា ដែល​ត្រូវ​ដាក់​សម្ពាធ បន្ថែម​អោយ​របប​លោក ហ៊ុន សែន ហើយ ដើម្បី​អោយ​គាត់​ដឹង​ថា វា​នឹង​មាន​តម្លៃ​ដ៏​សំខាន់​មួយ ប្រសិនបើ​លោក ហ៊ុន សែន មិន​ប្ដូរ​ការ​សម្រេចចិត្ត​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទាំង​រូប​៥ បាន​ក្លាយ​ទៅជា​អ្នករងគ្រោះ​ដោយសារតែ​ការងារ​មនុស្សធម៌​របស់​ពួកគាត់ លើ​ការងារ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​អាដហុក និង​ផ្ដល់​លុយ​មនុស្សធម៌​តាម​គោលការណ៍​របស់​សមាគម​អាដហុក​ឲ្យ​ទៅ​នាង ចាន់តារាទី និង​ម្ដាយមីង​របស់​នាង ចំនួន ២០៤​ដុល្លារ តាម​ការ​ស្នើសុំ​របស់​នា​ង កាលពី​ឆ្នាំ​២០១៦ ដែល​នាង​ពី​រង​បណ្ដឹង​ចោទប្រកាន់​ពី​ឈ្មោះ ធី សុវណ្ណ​ថា ពី​បទ​បរិហារកេរ្តិ៍ តាម​ការ​លេច​ធ្លាយ​ព័ត៌មាន អំពី​ទំនាក់ទំនង​ស្នេហា​រវាង​នាង និង​លោក កឹម សុខា បន្ទាប់ពី​នាង ត្រូវ​បាន​នាយកដ្ឋាន ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​ជនសង្ស័យ​តាម​បណ្ដឹង​របស់​ឈ្មោះ ធី សុវណ្ណថា។ ក៏ប៉ុន្តែ​នៅ​ចុង​បញ្ចប់ បែរជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ធ្វើ​ជាដើម​បណ្ដឹង ប្ដឹង​មន្ត្រី​អាដហុក​ទាំង​៤​រូប និង​លោក នី ចរិយា ពី​បទ​សមគំនិត និង​សូកប៉ាន់​សាក្សី​ទៅវិញ។

កាលពី​ឆ្នាំ​២០១៧ ក្រោយពី​ដោះលែង​ចេញពី​ពន្ធនាគារ​ភ្លាមៗ អ្នក​ទាំង​៥​នាក់​នេះ ត្រូវ​បាន​ជ្រើសរើស​ក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ សម្រាប់​ទទួល​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​ល្បីល្បាញ​ដែល​មាន​ឈ្មោះថា Martin Ennals Award

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I read the article, but I am confused by the way it is written.

Sep 26, 2018 07:08 PM

គេហទំព័រ​ទាំងមូល