នាយករដ្ឋមន្ត្រី​ព្រមាន​បិទ​មជ្ឈមណ្ឌល​ព្រៃស្ពឺ​បើ​សិន​ជា​គ្មាន​ការ​កែលំអ

ដោយ ខែ សុណង
2016.05.31
1

អ្នក​យក​ព័ត៌មាន​ឈរ​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ។

2

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ។

3

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ។

4

ជនអនាថា​រស់​នៅ​មណ្ឌល​ព្រៃស្ពឺ ហើយ​មាន​បញ្ហា​សតិអារម្មណ៍។

5

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ។

6

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍។

7

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ សំពះ​អង្វរ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​នាំ​ពួកគេ​ចេញ​មក​ខាង​ក្រៅ​វិញ។

8

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត។

9

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ផ្ដល់​បទសម្ភាសន៍​ពេល​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍។

10

ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​បិទ​មណ្ឌល​ព្រៃស្ពឺ បើ​សិន​ជា​គ្មាន​ការ​កែលំអ​ស្ថានភាព និង​បញ្ហា​ដែល​មណ្ឌល​នេះ​តែង​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា កាល​ពី​ពេល​កន្លង​ទៅ។ មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃស្ពឺ គឺ​ជា​ទី​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស ទាំង​ចាស់ និង​កុមារ នៅ​តាម​ចិញ្ចើម​ផ្លូវ អ្នក​គ្មាន​ទី​ជម្រក អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ និង​ជន​វិកល​ចរិត​ជាដើម យក​ទៅ​អប់រំ​កែប្រែ​រយៈពេល​ខ្លី​នៅ​ទី​នោះ។

មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃស្ពឺ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សង្គមកិច្ច ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ព្រមាន​បិទ ព្រោះ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​សេវា​ធានា​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល។

ថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៧ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខួប​លើក​ទី​១៥ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នៅ​ថ្ងៃ​ទី​៣១ ឧសភា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ប្រសិន​ជា​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិ​សម្បទា និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ប្រញាប់​កែលំអ ឬ​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​ដែល​បាន​កើត​ឡើង​ក្នុង​ការ​គ្រប់គ្រង​មណ្ឌល​នេះ​ឲ្យ​ប្រសើរ​ទេ គួរ​តែ​បិទ​តែ​ម្ដង​ទៅ«ធ្វើ​ឲ្យ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​បាន​ទទួល​ភាព​ល្អក់​កករ ដោយសារ​តែ​មណ្ឌល​មួយ​នេះ។ អ៊ីចឹង ក្រសួង​សង្គមកិច្ច និង​អាជ្ញាធរ​រាជធានី ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា​នេះ បើ​ត្រូវ​បិទ ក៏​បិទ​តែ​ម្ដង​ទៅ មិន​មាន​ការ​ចាំបាច់​ដើម្បី​ទុក​ទេ។ បើ​សិន​ជា​ខ្វះ​សមត្ថភាព​គ្រប់គ្រង​តាំង​ពី​មណ្ឌល​ប៉ុណ្ណឹង តើ​យើង​មាន​លទ្ធភាព​ធ្វើ​អី​បន្ថែម​ទៀត? អ៊ីចឹង​សុំ​ឲ្យ​ប្រជុំ ព្រោះ​រឿង​នេះ​ប្រហែល ៤-៥​ឆ្នាំ​ហើយ រឿង​មិន​ចេះ​ឈប់​អា​មណ្ឌល​មួយ​ហ្នឹង។ ល្មម​ឈប់​ហើយ! បើ​ថា​បិទ បិទ​ចោល​តែ​ម្ដង​ទៅ មិន​ចាំបាច់​ធ្វើ​អី​ទៀត​ទេ ព្រោះ​វា​ហាក់​ដូចជា​យូរ​ពេក​ហើយ ត្រាំត្រែង​ពេក​ហើយ ខ្វះ​ការ​ពន្យល់ និង​ខ្វះ​ការ​រៀបចំ»

មណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ ឬ​ហៅ​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃស្ពឺ ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ គឺ​ជា​កន្លែង​ដែល​អាជ្ញាធរ​បាន​ចាប់​មនុស្ស​ចាស់ និង​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ អ្នក​គ្មាន​ទី​ជម្រក អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ និង​ជន​វិកល​ចរិត ជាដើម យក​ទៅ​អប់រំ​កែប្រែ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ កន្លង​មក​អាជ្ញាធរ​ក៏​បាន​យក​ពលរដ្ឋ​បុរីកីឡា​ដែល​តវ៉ា​ក្នុង​ពេល​អាជ្ញាធរ​ឈូស​ឆាយ​ផ្ទះ​សម្បែង​យក​ទៅ​ដាក់​នៅ​ទី​នោះ​បណ្ដោះ​អាសន្ន​ដែរ។ នៅ​រាល់​ពេល​មាន​ពិធី​បុណ្យ​ជាតិ និង​កិច្ចប្រជុំ​ធំៗ អាជ្ញាធរ​តែងតែ​ប្រមូល​ជន​អនាថា ឬ​អ្នក​សុំទាន ឲ្យ​ទៅ​រស់នៅ​ទី​នោះ​មួយ​រយៈ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច លោក សួង ម៉េងឡុង និង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បកស្រាយ​ចំពោះ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

កាល​ពី​ពេល​កន្លង​ទៅ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ គឺ​អង្គការ​លីកាដូ (Licadho) និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រួម​ទាំង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ផង បាន​ស្នើ​ឲ្យ​បិទ​មជ្ឈមណ្ឌល​នេះ ដោយ​ពួកគេ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ មាន​ការ​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់​ដោយ​ធ្វើ​ទារុណកម្ម ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូចជា​ការ​សេពសន្ថវៈ ការ​ទុក​មនុស្ស​មាន​ជំងឺ​ឲ្យ​ស្លាប់​ដោយ​មិន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាដើម។

កន្លង​មក​សង្គម​ស៊ីវិល​ត្អូញត្អែរ​ថា ការ​ប្រមូល​ផ្ដុំ​មនុស្ស​ក្នុង​មជ្ឈមណ្ឌល​នេះ ក្នុង​ហេតុផល​អប់រំ​ផ្ដល់​ឱកាស​រៀន​សូត្រ​ជំនាញ ដើម្បី​កែប្រែ​ស្ថានភាព​ជីវិត​រស់​នៅ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​ភាព​ពិត​ជាក់ស្ដែង​អ្វី​គឺ​ផ្ទុយ​ពី​គោលការណ៍​ដើម និង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ពួក​គេ​ម្នាក់ៗ​មាន​សភាព​មិន​ខុស​ពី​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ប៉ុន្មាន​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ លោក អំ សំអាត កន្លង​មក​ធ្លាប់​ទទូច​ឲ្យ​បិទ​មជ្ឈមណ្ឌល​ព្រៃស្ពឺ​នេះ បាន​សាទរ​ចំពោះ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា ការ​រិះគន់​ស្ថាបនា​របស់​សង្គម​ស៊ីវិល​កន្លង​មក ស្ថាប័ន​ពាក់ព័ន្ធ​មិន​ដែល​ទទួល​ស្គាល់​នោះ​ទេ«បើ​សិន​ជា​ទុក​ទៅ ហើយ​មាន​ការ​រិះគន់​ទៅ​លើ​ប្រមុខ​រដ្ឋាភិបាល បើ​សិន​អត់​មាន​ការ​កែប្រែ​អី ព្រោះ​គេ​នៅ​តែ​រិះគន់ បើ​សិន​ជា​មិន​មាន​ការ​កែប្រែ​ទេ គឺ​ទុក​ឲ្យ​បិទ​ដូច​អង្គការ​សង្គម​ស៊ីវិល ពិសេស​អង្គការ​លីកាដូ បាន​សុំ​ច្រើន​លើក​ច្រើន​សា​កន្លង​មក​ហើយ»

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​សម្រេច​បិទ​មជ្ឈមណ្ឌល​កោះគ ស្ថិត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​ថា មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាង​មជ្ឈមណ្ឌល​ព្រៃស្ពឺ​នោះ​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។