មេធាវី​អន្តរជាតិ​ ​ថា​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​នឹង​ត្រូវ​យកមក​សម្រេច​ ​ក្នុងឆ្នាំនេះ​

ដោយ​លោក មួង ណារ៉េត
2021-03-23
Share
មេធាវី​អន្តរជាតិ​ ​ថា​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​នឹង​ត្រូវ​យកមក​សម្រេច​ ​ក្នុងឆ្នាំនេះ​ (រូបឆ្វេង) មេធាវី​អង់គ្លេស​ ​លោក​ ​រី​ឆាត​ ​រ៉​យ​ជើ​ស៍ (​Rich​ar​d​ Ro​g​e​rs) (រូបស្ដាំ) ការបង្ក្រាបពលរដ្ឋរឿងជម្លោះដីធ្លីពីសំណាក់សមត្ថកិច្ច
RFA/LICADHO

មេធាវីអន្តរជាតិ​ ​ដែលបានដាក់ប្តឹងរដ្ឋាភិបាលលោក​ ​ហ៊ុន​ ​សែន​ ​ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ​ (ICC) អំពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ​ ​រឿងរំលោភដីធ្លី​ ​និងសិទ្ធិមនុស្ស​ ​ថានេះជាពេលវេលាសមល្មម​ ​ដើម្បីព្រះរាជអាជ្ញាតុលាការនេះ​ ​ចាត់ការរឿងក្ដី

សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោក​ ​មួង​ ​ណារ៉េត​ ​និងលោក​ ​រីឆាត​ ​រ៉ជើស៍ (Richard​ Rogers) ជុំវិញរឿងនេះ​ ​ដូចតទៅ

មួង​ ​ណា​រ៉េត​​ ​សំណុំរឿងនេះកប់ទុកជិត​ ​​ ​ឆ្នាំទៅហើយ​ ​តើហេតុអ្វីទើបតែពេលនេះ​ ​លោកថា​ ​ដល់ពេលវេលាសមល្មម​ ​ដែលតុលាការ​ ​ICC ត្រូវចាត់ការរឿងនេះ?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​​ ​ថ្មីៗនេះគឺកាលពីថ្ងៃទី​ ​​ ​ខែ​ ​កុម្ភៈ​ ​អ្នកស្រីព្រះរាអាជ្ញា​ ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ ​ថ្លែងក្នុងវេទិកាសាធារណៈ​ ​ថាអ្នកស្រីនឹងចាត់ការលើបណ្តឹងដែលនៅ​ ​មិនទាន់ចាត់ការទាំងអស់​ ​មុននឹងអ្នកស្រីចូលនិវត្តន៍នៅខែ​ ​ធ្នូឆ្នាំនេះ​ ​អ្នកស្រីលើកចំករណីរំលោភដីធ្លីនៅកម្ពុជាមួយដែរ​ ​ខាងខ្ញុំ​ ​និងអង្គការអន្តរជាតិធំពីរទៀត​ ​គឺអង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស​ (FIDHនិង​ ​អង្គការឃ្លាំមើលពិភពលោក​ (Global​ ​Witnessបានផ្ញើលិខិតមួយច្បាប់ទៅព្រះរាជអាជ្ញានោះ​ ​ដោយជំរុញទឹកចិត្តឲ្យគាត់ពន្លឿនករណីនៅកម្ពុជានេះ​ ​ឲ្យបានឆាប់​ ​មុនថ្ងៃគាត់ចូលនិវត្តន៍​ ​យើងស្នើឲ្យគាត់យកករណីនេះ​ ​ជាសំណុំរឿងបន្ទាន់មួយ​ ​ទោះយើងដឹងថាគាត់មានសំណុំរឿងច្រើនដែលត្រូវចាត់ការ

មួង​ ​ណា​រ៉េត​​ ​រឿងក្ដីដែលមានភាពស្មុគស្មាញ​ ​និងធំបែបនេះ​ ​ទាមទារឲ្យមាន័ស្តុតាងដាក់បន្ទុកច្រើន​ ​និងភាគីពាក់ព័ន្ធក៏ច្រើន​ ​ដើម្បីធ្វើឲ្យព្រះរាជអាជ្ញាជឿបាន​ ​តើលោក​ ​ធ្វើយ៉ាងដូចម្តេច​ ​ដើម្បីប្រមូល័ស្តុតាងទាំងនេះបាន?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​ ​យើងបានជជែកជាមួយក្រុមអង្គការសង្គមស៊ីវិល​ ​និងបុគ្គលសំខាន់ជាច្រើន​ ​ដែលយល់ថារឿងក្តីនេះ​ ​មានសារសំខាន់ខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរ​ ​និងពិភពលោក​ ​សរុបទៅយើងមានអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិប្រមាណ​ ​​ ​ដែលគាំទ្របណ្តឹងនេះ​ ​មិនតែប៉ុណ្ណោះ​ ​យើងមានការគាំទ្រពីក្រុមការងារជំនាញរបស់អង្គការសហប្រជាជាតិ​ ​ដែលយល់ស្របថា​ ​រឿងក្តីនេះគួរតែតុលាការអន្តរជាតិចាត់ការ​ ​លើសពីនេះ​ ​យើងមានបុគ្គលសំខាន់​ ​ជួយគាំទ្រដែរ​ ​គឺមានទាំងអតីតព្រះរាជអាជ្ញាខាងអង្គការសហប្រជាជាតិជាច្រើនរូប​ ​ដែលកាត់ក្តីរឿងឧក្រិដ្ឋកម្មសង្គ្រាម​ ​និងមានសមាជិកសភាសហភាពអឺរ៉ុប​ ​ដែលថារឿងនេះសំខាន់​ ​ដែលត្រូវចាត់ការដែរ​ ​ដូច្នេះជារួម​ ​ការណ៍ដែលយើងផ្ញើសារទៅកាន់ព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ​ ​នៅពេលនេះ​ ​គឺដោយសារយើងមានការគាំទ្រយ៉ាងសម្បើម​ ​និងចង់បង្ហាញថាសំណុំរឿងនេះ​ ​គឺមានការគាំទ្រខ្លាំង​ ​មិនមែនតែពីខាងពលរដ្ឋខ្មែរ​ ​ដែលជាជនរងគ្រោះទេ​ ​គឺមានច្រើនពីជុំវិញពិភពលោកផងដែរ

មួង​ ​ណា​រ៉េត​ ​លោកថា​ ​័ស្តុតាងដែលប្រមូលបាននោះ​ ​គឺបង្ហាញអំពីទំហំឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​ ​ដែលកើតមាននៅកម្ពុជា​ ​ជុំវិញរឿងរំលោភដីធ្លីនេះ​ ​តើអំពើនេះ​ ​មានភាពស្មុគស្មាញ​ ​និងប្រទាក់ក្រឡាគ្នាយ៉ាងណា?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​​ ​ភ័ស្តុតាង​​ដែលយើងប្រមូលបាន​ ​និងបានដាក់ជូនទៅព្រះរាជអាជ្ញាតុលាការអន្តរជាតិនោះ​ ​គឺបង្ហាញអំពើការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ​ ​ដែលមានលក្ខណៈទូលំទូលាយ​ ​និងជាប្រព័ន្ធប្រឆាំងនឹងជនស៊ីវិល​ ​័ស្តុតាងបង្ហាញថា​ ​ពលរដ្ឋខ្មែររាប់សែននាក់រងគ្រោះ​ ​ពួកគាត់ជាច្រើន​ ​ត្រូវបានបណ្តេញចេញទាំងបង្ខំ​ ​និងយ៉ាងហិង្សា​ ​ពីលំនៅដ្ឋា​ ​និងពីដីធ្លីរបស់ពួកគាត់​ ​អំពើទាំងនោះ​ ​គឺជាផ្នែកមួយ​ ​នៃបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ​ ​ការជម្លៀសប្រជាពលរដ្ឋ​ ​ក្នុងរូបភាពជាការបណ្តេញចេញដោយបង្ខំនេះ​ ​គឺជាធាតុផ្សំនៃបទល្មើសដែលមានចែងក្នុងលក្ខន្តិកៈរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ​ ​ដោយសារតែបទឧក្រិដ្ឋនេះ​ ​កើតឡើងជាទ្រង់ទ្រាយធំបែបនេះ​ ​តុលាការមានហេតុផលគ្រប់គ្រាន់​ ​ក្នុងការចោទប្រកាន់រដ្ឋាភិបាលលោក​ ​ហ៊ុន​ ​សែន​ ​ក្នុងការប្រព្រឹត្តិបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ

មួង​ ​ណា​រ៉េត​​ ​សំណុំរឿងនេះ​ ​លោកថាបានដាក់ប្តឹងតាំងពីឆ្នាំ​ ​​ ​ប៉ុន្មានឆ្នាំមកនេះ​ ​នៅពេលដែលតុលាការអន្តរជាតិនេះ​ ​មិនទាន់បានចាត់ការរឿងក្តីនេះផង​ ​រដ្ឋាភិបាលលោក​ ​ហ៊ុន​ ​សែន​ ​ហាក់ដូចជាបង្ហាញជំហរយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីនេះដែរ​ ​តើលោកយល់យ៉ាងម៉េចដែររឿងនេះ?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​ ​ទោះបីនៅពេលនេះ​ ​ពួកអភិជន​ ​និងអ្នកមានអំណាច​ ​បានបន្ថយសកម្មភាពរំលោភដីធ្លីខ្លះហើយក្តី​ ​មិនមែនបានន័យថា​ ​បញ្ហាទាំងអស់នេះ​ ​ត្រូវបានដោះស្រាយនោះទេ​ ​ឧក្រិដ្ឋកម្មដែលបានកើតរួច​ ​គឺជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ​ ​ជនរងគ្រោះត្រូវការយុត្តិធម៌​ ​ពួកគាត់ត្រូវការអ្នកប្រព្រឹត្ត​ ​ឲ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន​ ​ដូច្នេះអ្នកកាន់អំណាចទាំងនោះ​ ​មិនអាច​​​យកលេសថា​ ​កាលពីមុនពួកគាត់ប្រព្រឹត្តបទឧក្រិដ្ឋច្រើនជាងនេះ​ ​ឥឡូវប្រព្រឹត្តតិចជាងនោះទេ​ ​វាមិនខុសពីបទឧក្រិដ្ឋសង្គ្រាម​ ​ដែលជនឧក្រិដ្ឋ​ ​បានប្រព្រឹត្តម្ភៃសាមសិបឆ្នាំមុនក៏ដោយ​ ​ក៏ចៀសមិនផុតពីត្រូវយកមកកាត់ទោសនោះដែរ​ ​ព្រោះជនរងគ្រោះ​ ​ត្រូវការយុត្តិធម៌​ ​សូម​​​មើលករណីពួកខ្មែរក្រហម​ ​មេខ្មែរក្រហមប្រព្រឹត្តបទឧក្រិដ្ឋនេះ​ ​តាំងពីជាងឆ្នាំមុន​ ​តែតុលាការ​ ​នៅតែយកពួកគាត់មកកាត់ទោសបាន​ ​ព្រោះជនរងគ្រោះ​ ​ត្រូវតែទទួលបានយុត្តិធម៌

មួង​ ​ណា​រ៉េត​ ​តើអ្វីខ្លះដែលជាការខូខាតរបស់ជនរងគ្រោះ​ ​ដែលជាផលវិភាពីឧក្រិដ្ឋកម្មទាំងនេះ?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​ ​ជនរងគ្រោះបាត់បង់ដីធ្លី​ ​និងផ្ទះសម្បែង​ ​ក្រោយត្រូវបានគេបណ្តេញចេញដោយបង្ខំ​ ​ពួកគាត់ត្រូវគេយកទៅទុកចោលដូចសត្វធាតុ​ ​ក្នុងស្ថានភាពអមនុស្ស​ ​កូនចៅរបស់ជនរងគ្រោះ​ ​ត្រូវបាត់បង់ឱកាសរៀនសូត្រ​ ​និងឱកាសរីកលូតលាស់​ ​និងឱកាសផ្សេងទៀត​ ​ដោយសារតែស្ថានភាពបែបនេះ​ ​ជនជាតិដើមភាគតិច​ ​ត្រូវបាត់បង់មុខរបរធ្វើស្រែចម្ការ​ ​និងផលដំណាំរបស់ខ្លួន​ ​ដោយសារតែគេកាប់បំផ្លាញ​ ​និងម្ទេផលដំណាំ​ ​និងបំផ្លាញព្រៃឈើជាដើម​ ​និងបាត់បង់ព្រៃ​ ​និងដី​ ​សម្រាប់ធ្វើពិធីសាសនា​ ​និងជំនឿរបស់ពួកគេ

មួង​ ​ណា​រ៉េត​​ ​តើលោក​​​មានសុទិដ្ឋិនិយមប៉ុនណា​ ​ដែលថារឿងនេះ​ ​នឹងត្រូវព្រះរាជអាជ្ញាចាត់ការឆាប់ៗ?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​​ ​ខ្ញុំពិតជាមានសង្ឃឹមខ្លាំងខ្ញុំជឿថាទាំងសំណុំរឿង​ ​និងកាលៈទេសៈនេះ​ ​គឺសំខាន់​ ​និងសមស្របដូចគ្នា​ ​សម្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិ​ ​យកមកចាត់ការ​ ​រឿងនេះមិនមែនសំខាន់សម្រាប់តែកម្ពុជានោះទេ​ ​ប៉ុន្តែវាជាឱកាសបង្ហាញឲ្យឃើញ​ ​អំពីថាតើយើងប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌអន្តរជាតិយ៉ាងដូចម្តេច​ ​ដើម្បី​ ​ដោះស្រាយបញ្ហាបំផ្លាញបរិស្ថាន​ ​នេះជាបញ្ហាសម្រាប់មនុស្សគ្រប់គ្នា​ ​នៅលើពិភពលោក​ ​ទីណាមានការរំលោភដីធ្លី​ ​ទីនោះមានការកាប់បំផ្លាញព្រៃឈើ​ ​ទីណាមានការកាប់បំផ្លាញព្រៃឈើ​ ​ទីនោះនឹងនាំឲ្យមានបញ្ហាឡើងកំដៅពិភពលោក​ ​និងការរំលោភសិទ្ធិមនុស្ស​ ​ដូច្នេះ​ ​នេះជាឱកាសសម្រាប់ព្រះរាអាជ្ញាអន្តរជាតិ​ ​បង្ហាញការប្តេជ្ញារបស់គាត់​ ​ក្នុងការដោះស្រាយបញ្ហាទាំងនេះ

មួង​ ​ណា​រ៉េត​ ​បាទសូមអរគុណលោក​ ​រីឆាត​ ​រ៉ជើស៍ ​​

រី​ឆាត​ ​រ៉​យ​ជើ​ស៍​ ​បាទសូមអរគុណ​!

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល