ឧត្តមស្នងការ​សិទ្ធិមនុស្ស​ អ.ស.ប អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ

ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អ្នកស្រី មីហ្សែល បាសេឡេ (Michelle Bachelet) ស្វាគមន៍​ការ​ដោះលែង​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ប៉ុន្តែ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ត្រូវ​តែ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក កឹម សុខា និង​បទ​ចោទ​ប្រឆាំង​អ្នក​ទោស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន ហើយ​ត្រូវ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ ចំពោះ​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ជីវភាព​នយោបាយ។

អ្នកស្រី មីហ្សែល បាសេឡេ (Michelle Bachelet) ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។​

ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អ្នកស្រី មីហ្សែល បាសេឡេ (Michelle Bachelet) ស្វាគមន៍​ការ​ដោះលែង​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ប៉ុន្តែ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ត្រូវ​តែ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក កឹម សុខា និង​បទ​ចោទ​ប្រឆាំង​អ្នក​ទោស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន ហើយ​ត្រូវ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ ចំពោះ​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ជីវភាព​នយោបាយ។

ថ្លែងក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី៣៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា​នេះ អ្នកស្រី មីហ្សែល បាសេឡេ លើក​ឡើង​ពី​ស្ថានភាព​អាក្រក់​ខ្លាំង​នៃ​ការ​រំលោភ​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ដែល​អ្នកស្រី​ថា បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ភាព​ប្រសើរ​ឡើង​ខ្លះៗ នៃ​ការ​​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កា​រតម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​ នា​ពេល​កន្លង​មក។

ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ក្រើន​រំលឹក​របប​លោក ហ៊ុន សែន ថា ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព អាច​កើត​មាន​ទៅ​បាន គឺ​ទាល់​តែ​អាជ្ញាធរ ការពារ និង​ផ្តល់​សិទ្ធិ​សេរីភាព​ ដល់​អង្គការ​សង្គមស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សំឡេង​ប្រឆាំង​ឲ្យ​បាន​ពេញលេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។