ប័ណ្ណសារព័ត៌មាន
2024-12-04
ក្រុមអង្គការសិទ្ធិមនុស្សគ្រោងធ្វើដំណើរថ្មើរជើង ឬហៅថា ធម្មយាត្រា សិទ្ធិយាត្រា ដោយចេញដំណើរពីខេត្តកំពតមករាជធានីភ្នំពេញ ដើម្បីប្រារព្ធខួបលើក ទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។
2024-12-01
អ្នកសុំសិទ្ធិជ្រកកោនជនជាតិភាគតិចអ៊ុយហ្គ័រ (Uyghur) ២០នាក់ ដែលកម្ពុជាចាប់បញ្ជូនប្រគល់ឱ្យរដ្ឋាភិបាលប្រទេសចិនវិញ កាលពី ១៥ឆ្នាំមុន ដើម្បីកាត់ទោសនិងឃុំខ្លួននោះ គឺមានអ្នកខ្លះបានទទួលរងការធ្វើទារុណកម្មធ្ងន់ធ្ងរដើម្បីសួរចម្លើយ។ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលកម្ពុជាបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរ ដែលខ្លួនមិនបានជួយការពារសិទ្ធិជនភៀសខ្លួន ស្របតាមគោលការណ៍អន្តរជាតិ។
2024-12-01
ក្រុមអង្គការសង្គមស៊ីវិលចំនួន ២០ស្ថាប័ន ដែលធ្វើការពាក់ព័ន្ធនឹងការរំលោភសិទ្ធិស្ត្រី កុមារ សិទ្ធិការងារ និងសិទ្ធិមនុស្ស នៅថ្ងៃទី១ ខែធ្នូ រួមគ្នាធ្វើយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ«លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់»។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ ជាពិសេសយកចិត្តទុកដាក់គាំពារដល់ស្ត្រីដែលរងការរំលោភសិទ្ធិ និងការបៀតបៀនផ្លូវភេទដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។
2024-12-01
សង្គមស៊ីវិលខ្លះបង្ហាញការព្រួយបារម្ភថា ស្ត្រីមួយចំនួន ដែលបានជួយសង្គ្រោះពីអំពើជួញដូរមនុស្សនៅប្រទេសចិន អាចនឹងធ្លាក់ខ្លួនទៅក្នុងអំពើជួញដូរជាថ្មីទៀត ដោយសារតែបញ្ហាគ្មានការងារធ្វើ និងខ្វះខាតជីវភាពប្រចាំថ្ងៃ។
2024-12-01
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិថ្កោលទោស អាជ្ញាធរថៃនិងកម្ពុជា ហើយទាមទាររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងជនភៀសខ្លួនខ្មែរ ៦នាក់ ដែលថៃទើបបញ្ជូនមកដាក់គុកនៅកម្ពុជា ដោយសារហេតុផលនយោបាយ។ អង្គការសិទ្ធិមនុស្សទាំងនោះ ចាត់ទុកការបញ្ជូនជនភៀសខ្លួនឱ្យប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ជាប់ពន្ធនាគារនៅលើទឹកដីកំណើតវិញថា ជាទង្វើគាបសង្កត់ឆ្លងដែន រំលោភច្បាប់អន្តរជាតិក្នុងទិសដៅបំបិទមាត់អ្នករិះគន់ ឬអ្នកដែលមាននិន្នាការផ្ទុយរដ្ឋាភិបាលដែលត្រូវបញ្ឈប់ជាបន្ទាន់។
2024-11-30
សង្គមស៊ីវិលស្នើឱ្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ចាត់វិធានការច្បាប់លើមន្ត្រីពាក់ព័ន្ធ ប្រសិនបើរកឃើញភាពមិនប្រក្រតីក្នុងពន្ធនាគារ តាមបណ្ដឹងរបស់កញ្ញា សេង ធារី។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារអះអាងថា ក្រុមការងារជំនាញបានចុះស៊ើបអង្កេត ទាក់ទងនឹងភាពមិនប្រក្រតី ដែលបានប្ដឹងដោយមេធាវី និងជាសកម្មជនសិទ្ធិមនុស្សខ្មែរ-អាម៉េរិកាំង កញ្ញា សេង ធារី កាលពីពេលថ្មីៗ នេះ។
2024-11-28
សភាអឺរ៉ុប ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ដែលនៅសល់ចំនួន៨០%ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ។
2024-11-28
អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោស តុលាការវៀតណាមដែលកាត់ទោសព្រះសង្ឃ៥អង្គ និងសកម្មជនសិទ្ធិមនុស្ស៤នាក់ កាលពីថ្ងៃទី២៦វិច្ឆិកា ឱ្យម្នាក់ទោសម្នាក់ៗពី២ឆ្នាំ ដល់៦ឆ្នាំនោះ ថា ជាការធ្វើទុក្ខបុកម្នេញ និងរើសអើងជាតិសាសន៍។
2024-11-27
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រកឃើញករណីរឹតត្បិត និងបញ្ហាប្រឈមជាច្រើនទាក់ទងនឹងការអនុវត្តសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន។ អង្គការសិទ្ធិមនុស្សមួយនេះស្នើដល់រដ្ឋាភិបាលឱ្យលើកកម្ពស់សេរីភាពពលរដ្ឋ ដូចមានចែងក្នុងច្បាប់។
2024-11-26
សកម្មជនសង្ឃការពារសិទ្ធិមនុស្ស ព្រះតេជព្រះគុណ លួន សាវ៉ាត មានថេរដីកា ថា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើនយោបាយបោះបង់អ្នកដែលតស៊ូស្មោះស្ម័គ្រជាមួយគណបក្សកាន់អំណាចចោល ហើយងាកមកលើកតម្កើងអតីតអ្នកនយោបាយប្រឆាំង តាមរយៈផ្ដល់តួនាទី និងផលប្រយោជន៍ផ្សេងៗ។
2024-11-26
សកម្មជនបក្សប្រឆាំងឱ្យដឹងថា សមត្ថកិច្ចថៃបានសម្រេចបញ្ជូនជនភៀសខ្លួននយោបាយខ្មែរ ជិត ១០នាក់ទៅកម្ពុជាវិញ តាមសំណើរបស់រដ្ឋាភិបាលក្រុងភ្នំពេញ។ ក្រុមអង្គការសិទ្ធិមនុស្សថ្កោលទោស និងចាត់ទុកទង្វើនេះថា បំពានលើគោលការណ៍ច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស ហើយទាមទារឱ្យរដ្ឋាភិបាលដោះលែងពួកគេដោយឥតលក្ខខណ្ឌ។
2024-11-24
ក្រសួងមហាផ្ទៃម៉ាឡេស៊ីបានយល់ព្រមវិសោធកម្មនីតិវិធីប្រតិបត្តិការរបស់ខ្លួនសម្រាប់ការនិរទេស ក្រោយរងការរិះគន់ជុំវិញការចាប់បញ្ជូនពលករខ្មែរ និងជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជាឈ្មោះ នួន តឿន ពីប្រទេសម៉ាឡេស៊ីទៅឱ្យរដ្ឋាភិបាលក្រុងភ្នំពេញទាំងបង្ខំ កាលពីពេលថ្មីៗនេះ។
2024-11-23
សហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជួយឃ្លាំមើលសវនាការតុលាការវៀតណាម ដែលគ្រោងនឹងកាត់ទោសព្រះសង្ឃ ៥អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ នៅសប្ដាហ៍ក្រោយ ដើម្បីធានាថា តុលាការវៀតណាមផ្ដល់យុត្តិធម៌ដល់ខ្មែរក្រោម ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ដោយសារតែការទាមទារសិទ្ធិស្វ័យសម្រេច។
2024-11-19
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ហៅកាត់ CDI ប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីស្រាយបញ្ជាប្រឈមនៅសតវត្សទី២១នេះ និងបង្កើតបរិយាកាសអំណោយផលដើម្បីជំរុញសន្តិភាព និងធានាស្ថិរភាពសម្រាប់ប្រជាជន រួមទាំងការចរចាដោយបើកចំហផ្អែកលើច្បាប់អន្តរជាតិដើម្បីដោះស្រាយជម្លោះ ដើម្បីប្រយោជន៍រួមរបស់មនុស្សជាតិ។
2024-11-17
គ្រួសារលោក កង សារ៉ន ទទូចឱ្យតុលាការកំពូលដោះលែងប្ដីលោកស្រី ខណៈមន្ត្រីសង្គមស៊ីវិល ជំរុញឱ្យតុលាការជាន់ខ្ពស់នេះ ធ្វើសវនាការឱ្យបានឆាប់ ពីព្រោះការពន្យារពេលយូរ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់ជនជាប់ចោទ ខណៈសំណុំរឿងនេះ កំពុងគាំងនៅតុលាការកំពូលជិត ១ឆ្នាំហើយ។