កម្ពុជា​កំពុង​ចរចា​ជាមួយ​វៀតណាម​ជុំវិញ​ការ​កាត់​ទោស​ជន​សង្ស័យ​ធ្វើ​ទារុណកម្ម​កុមារ

ដោយ ខែ សុណង
2016-12-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​វៀតណាម ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) ដែល​គេ​សង្ស័យ​ថា​ប្រើ​ទារុណកម្ម​លើ​កុមារ​អាយុ ២​ឆ្នាំ ដោយ​ប្រើ​ឧបករណ៍​ឆក់ នៅ​ខេត្ត​មណ្ឌលគិរី។ Photo courtesy of Thanh Nien
ជនជាតិ​វៀតណាម ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) ដែល​គេ​សង្ស័យ​ថា​ប្រើ​ទារុណកម្ម​លើ​កុមារ​អាយុ ២​ឆ្នាំ ដោយ​ប្រើ​ឧបករណ៍​ឆក់ នៅ​ខេត្ត​មណ្ឌលគិរី។ Photo courtesy of Thanh Nien
Photo courtesy of Thanh Nien

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ដោះលែង​ជនជាតិ​ខ្មែរ ២​នាក់​ក្នុង​ចំណោម​បុរស ៣​នាក់ ដែល​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ក្នុង​សំណុំ​រឿង​ទារុណកម្ម និង​រំលោភ​កុមារ​អាយុ ២​ឆ្នាំ ប្រព្រឹត្ត​នៅ​ខេត្ត​មណ្ឌលគិរី។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ចាម ឃាត់​ខ្លួន​មនុស្ស ៣​នាក់​ដែល​មាន​ជនជាតិ​ហូល្លង់ដ៍ ម្នាក់ និង​បុរស​ខ្មែរ ២​នាក់ រួច​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ។ ស្រប​គ្នា​នេះ អាជ្ញាធរ​ក្នុង​ប្រទេស​វៀតណាម បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម ម្នាក់ ដែល​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា កំពុង​ចរចា​ជាមួយ​ភាគី​វៀតណាម ជុំវិញ​ការ​កាត់​ទោស​ជន​សង្ស័យ​ជនជាតិ​វៀតណាម ដែល​ប្រើ​ទារុណកម្ម និង​រំលោភ​កុមារ​អាយុ ២​ឆ្នាំ ដែល​ប្រព្រឹត្ត​នៅ​ខេត្ត​មណ្ឌលគិរី។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ មាន​ប្រសាសន៍​ដោយ​ខ្លី​ថា ភាគី​កម្ពុជា កំពុង​រង់ចាំ​ចម្លើយ​ពី​ភាគី​វៀតណាម ចំពោះ​ការ​ស្នើសុំ​ជនជាតិ​វៀតណាម ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​ទារុណកម្ម​លើ​កុមារ មក​ជំនុំ​ជម្រះ​ទោស៖ «យើង​កំពុង​ស្នើសុំ​ខាង​វៀតណាម ដែរ តែ​មិន​ទាន់​ច្បាស់លាស់ កំពុង​ធ្វើ​ការ​លើ​រឿង​នេះ»

ការ​លើក​ឡើង​នេះ នៅ​គ្រា​ដែល​សមត្ថកិច្ច​វៀតណាម បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម ម្នាក់ ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) ដែល​គេ​សង្ស័យ​ថា​ប្រើ​ទារុណកម្ម​លើ​កុមារ​អាយុ ២​ឆ្នាំ ដោយ​ប្រើ​ឧបករណ៍​ឆក់ ហើយ​អាច​នឹង​មាន​អំពើ​រំលោភ​ផង ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ពូក្រូច ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី រួច​រត់​គេច​ទៅ​ប្រទេស​វៀតណាម។

សមត្ថកិច្ច​បាន​ស្រាវជ្រាវ​សំណុំ​រឿង​នេះ បន្ទាប់​ពី​មាន​ការ​ចែក​រំលែក​រូបភាព​វីដេអូ​នៃ​ការ​ធ្វើ​ទារុណកម្ម​កុមារ​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)

នៅ​ថ្ងៃ​ទី​៨ ធ្នូ សមត្ថកិច្ច​ខេត្ត​កំពង់ចាម បាន​បញ្ជូន​មនុស្ស ៣​នាក់ ដែល​មាន​ជនជាតិ​ហូល្លង់ដ៍ ម្នាក់ អាយុ ៥៣​ឆ្នាំ ឈ្មោះ ស្តេសហ្វាន ស្ទូអិក (Stefan Struik) ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចម្ការ​កាកាវ និង​ចម្ការ​អំពៅ​ក្នុង​ខេត្ត​កំពង់ចាម មាន​សញ្ជាតិ​ខ្មែរ និង​មាន​ឈ្មោះ​ខ្មែរ​ហៅ​ថា លី ហេង រួម​ទាំង​បុរស​ខ្មែរ ២​នាក់​ទៀត រួច​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​មន្ត្រី​សាលា​ដំបូង​ខេត្ត​អះអាង​ថា បាន​ដោះលែង​ជនជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​វិញ ដោយ​រក​ឃើញ​ថា​គ្មាន​កំហុស។

ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ឡុង ហុកម៉េង មាន​បញ្ជាក់​ថា បុរស​ខ្មែរ​ទាំង​ពីរ​នាក់​នោះ គឺ​ជា​អ្នក​បកប្រែ និង​ជា​កម្មករ​របស់​ជនជាតិ​ហូល្លង់ដ៍ នោះ សមត្ថកិច្ច​បាន​ដោះលែង​វិញ បន្ទាប់​ពី​បញ្ជូន​មក​ដល់​ខេត្ត​មណ្ឌលគិរី។ លោក​បន្ត​ថា ដោយឡែក​ជនជាតិ​ហូល្លង់ដ៍ នោះ បាន​បញ្ជូន​ដល់​សាលា​ដំបូង កំពុង​បើក​ការ​ស៊ើបសួរ ហើយ​នៅ​ថ្ងៃ​ទី​៩ ធ្នូ នឹង​អាច​ដឹង​ថា​តើ​ត្រូវ​សម្រេច​ឃុំ​ខ្លួន ឬ​យ៉ាង​ណា?«បញ្ជូន​ទៅ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ៣​នាក់ ប៉ុន្តែ ២​នាក់​នោះ​អត់​មាន​ពាក់ព័ន្ធ​ទេ ដោយសារ​ជន​បរទេស​នេះ​មក​ជួប​គ្នា​នៅ​កំពង់ចាម ទេ»

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​គាំពារ​កុមារ និង​សិទ្ធិ​មនុស្ស និង​សាធារណជន កំពុង​តាមដាន​ការ​វិវឌ្ឍន៍​នៃ​សំណុំ​រឿង​នេះ។ អង្គការ​ការពារ​កុមារ (Child Protection Unit) បាន​ផ្ដល់​ការ​គាំពារ​ដល់​កុមារ​រងគ្រោះ ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី និង​ស្ថាប័ន​ឯកជន​មាន​ការ​គាំទ្រ​ផ្នែក​ច្បាប់ និង​ផ្ដល់​ការ​ព្យាបាល​ដល់​កុមារ​នេះ។

ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ជន​ប្រព្រឹត្តិ​អំពើ​ទារុណកម្ម​លើ​កុមារ​នេះ​ដែរ និង​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Criminal minds most wanted

It's socking to the whole world that no any country see a horrible thing like that and how this horrible man acted like evil man"n.vietnames evil man" so cruel to a 2 years Cambodian kid and blindhold,tied 2 hands back,tied 2 legs,let the 2s old child cocked his penny,slapped him screaming or crying for help,and used an electrical tool to shocked him in the mouth,penny,ears,head,leg,back,buttock,hand,fingers and foot toes"that is horrible man".When we watch this video clip it made us so painful to a poor little child what this evil man has done"too much hated,too racist,too jealous".This n.vietnames fugitive has no mercy,no respect,inhuman,no feel pain or suffering to other people and has no sympathy to other.This a bad dirtiest crime that he has been done in the past and is not just one maybe more in the past.This horric crime it reminded us in the past from 1970-1979 in killing fields era,that they'd been done to us and keep this frighten thing to haunting us until today.But the Khmer-Champa and Khmer Krom history still alive and remind us every second not to forget it and not to repeat it once again.So,every khmers young next generation have to learn more their own history and know well about its own identity and who are we today?.Every Khmer people must be aware to all this serious consequences ahead...that why the old generation are always to reminded next Khmer young generation to learns and search more khmer's history...because u all are next young generations didn't lives through khmer's history that what the old generation don't want to all of u become like this horrible thing happen again"be one unity and be smart people".On the other hand,this a lesson of life to all khmer people and this crime can affect to all Khmer people mental problem and to all young Cambodian children who watch it could be affect automatically,so the Khmer's govn't shouldn't show this horrible crime to the children to see it.

Dec 09, 2016 06:30 PM

anonymous

To RFA...please keep this n.vietnames brutal man for for a week or 2 weeks to show to the world reaction when they see this horrible man did so cruel to a little 2 years Cambodian innocent boy with his peers and fled to Vietnam.And how this evil man used electrical tool shocking with blind hole,tied up two hands on the back and tied up two legs like a prisoner of war or like terrorist group.

Dec 09, 2016 11:12 AM

3000

ពី Revere

Hun Sen is a dumbest human being in the whole wide world! Hitler destroy Jewish, but Hun Sen destroys his own kind!


Dec 09, 2016 10:26 AM

Worst N.Vietnames man brutal attack to 2 years old kid for his fun...

world News-worst brutal man to ever live"north.vietnames guy and his peers"with widespread lives via across over the world"2 years old innocent kid brutal by evil man act".This evil man with his peers ruthless behavior with merciless or pity to a little 2 years old child for their entertained"demon/inhuman".It's very horrible to watch this video clip,as human being we can't accepted or also Hollywood firm maker they've ever never produced.we felt so painful to a little human child and we ask ourselves why?????.kid as a kid and why this child can became so brutal by evil predator who inhumane or this a little child do something wrong to him and his peers?.Why this illegal north.vietnames guy migrant can across the Cambodia-n.vietnam border?,and it's not hard to develop a pessimistic attitude towards his fellow men.Many illegal n.vietnames migrants passed free at the border checkpoint everyday by lack Cambodian's border patrols that very easier for n.vietnames predators coming and they "khmer" didn't know who's good or bad at all,like thieves,murderers,serial killers,criminal,drug cartels,food poisoning,illegal immigration,bullies,human,sex,prostitutes activity,bombers or terrorist,money laundering,espionage,HIV and etc.There is enough to make Cambodia territory as their transit for bad guys to live.To the future the khmer govn't and law of the land should take this lesson with measuring to prevent this happen again.This nvc's criminal should be punish by law and sentence him between 25 years with $100,000 or $200,000 fine or at least and other guys must face a justice sentence,fine by degree their committed.

Dec 08, 2016 04:52 PM

គេហទំព័រ​ទាំងមូល