ពលការិនី​ខ្មែរ​ពីរ​នាក់​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​វិញ

ដោយ ថា កិត្យា
2017-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលការិនី ៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៥។
ពលការិនី ៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៥។
Photo: RFA

ពលការិនី​ខ្មែរ​ពីរ​នាក់​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ជួយ​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា នារី​ខ្មែរ​ទាំង​ពីរ​នាក់​នោះ មាន​ម្នាក់​អាយុ ៤៣​ឆ្នាំ​មក​ពី​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​កាត់​តាម​ប្រទេស​ថៃ ហើយ​បាន​ធ្វើ​ការ​ជា​អ្នក​បោស​សម្អាត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦ តាម​រយៈ​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា។ ដោយ​ធ្វើ​ការ​លំបាក និង​ចង់​ត្រឡប់​មក​ផ្ទះ​វិញ ពលការិនី​បាន​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧ ស្នើសុំ​ជួយ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា វិញ។

ចំណែក​ពលការិនី​ម្នាក់​ទៀត​អាយុ ៣០​ឆ្នាំ​មក​ពី​ស្រុក​កងមាស ខេត្ត​កំពង់ចាម បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​កាត់​តាម​ប្រទេស​ថៃ ហើយ​បាន​ធ្វើ​ការ​ជា​អ្នក​បោស​សម្អាត​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ តាម​រយៈ​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា។ ដោយសារ​នឹក​រឭក​កូន​របស់​ខ្លួន ពលការិនី​បាន​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៧ ស្នើសុំ​ជួយ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា វិញ។

ស្ថានទូត​បាន​ចេញ​លិខិត​ធ្វើ​ដំណើរ សម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ផ្តល់​កន្លែង​ស្នាក់នៅ និង​អាហារ​បរិភោគ​ដល់​ពលការិនី​ទាំង​ពីរ ហើយ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល